«នៅសុខៗមិនចង់ ចង់ទៅជួបយមរាជណាស់តើមែនទេ? តែមិនអីទេចាំ ចន ជុងហ្គុក សម្រេចបំណងឪ្យទៅចុះ» បញ្ចប់មួយប្រយោគដ៏គួរឪ្យព្រឺក្បាលនេះហើយ ជុងហ្គុកសុតឡានយ៉ាងលឿនស្លេវទៅឃ្លាំងទំនិញនោះយកតែម្តង ចាំមើលតែនាយទៅដល់ពីរនាក់នឹងដឹងតែមិនសល់ឆ្អឹងហើយ!!...
មិនយូរប៉ុន្មានរាងក្រាស់ជុងហ្គុកក៏បានធ្វើដំណើរមកដល់មុខឃ្លាំងរបស់ខ្លួនដោយមានកូនចៅជាច្រើនរបស់នាយនៅយាមកាមទីនោះ ។គ្រាន់តែឈប់ឡានភ្លាម ជុងហ្គុកស្ទុះចុះពីលើឡានយ៉ាងលឿន ហើយដើរយ៉ាងញាប់ជើងរួមទាំងដំណើរដ៏អង់អាចចូលទៅក្នុងឃ្លាំងនោះក្រោមទឹកមុខស្មើធេងដោយមិនអាចឪ្យនរណាម្នាក់ស្មានចិត្តនាយដឹង
«ចៅហ្វាយ...»ដេជីដែរនៅទីនោះក៏ប្រញាប់ដើរយ៉ឆងលឿនមកទទួលចៅហ្វាយ...
«ពួកវានៅឯណា?» រាងក្រាស់សួរទៅជំនិតទាំងសំឡេងត្រជាក់អត់ជាតិ
« នៅខាងនោះទាន៎!!»ដេជី ចង្អុលទៅ បុរសពីរនាក់ដែរត្រូវបានចាប់ចងដៃឡើងទៅខាងលើ លើខ្លួនពោរពេញដោយស្នាមរបួស រួមផ្សំនឹងឈាមក្រហមឆ្អិនឆ្អៅ ដែរសេសសល់ដោយសារការធ្វើទារុណកម្ម។
« ហ្ហាសៗ!! »ជុងហ្គុកដើរទៅអង្គុយលើសាឡុង សម្លឹងមើលទៅសភាពបុរសទាំង2នាក់ រួចក៏សើចឡើងដូចមនុស្សឆ្កួត
«ចន ជុងហ្គុក ឆាប់ដោះលែងពួកយើងភ្លាមទៅ!! »បុរសម្នាក់ដែរត្រូវចាប់ចងក៏និយាយស្រែកឡើង ទាំងក្តីឈឺចាប់ដោយសារបួស
« ហ្ហឹស! បើយើងដោះលែងពួកឯង ដដែល ចឹងយើងចាប់ឯងរកងាន់ស្អី? »ជុងហ្គុកពោលឡើងទាំងកំហឹងក្នុងខ្លួន
«បើឯងមិនដោះលែងពួកយើង ឯងនឹងត្រូវស្លាប់ ហាសៗ»បុរសម្នាក់ទៀតក៏និយាយ
« បើយើងគង់តែស្លាប់ដដែល ចឹងសម្លាប់ពួកអាអស់ឯងមុនសិន! » ថាចប់ជុងហ្គុក ចាប់ផ្តើមងើបឈរឡើង ដោយដើរតម្រង់ទៅយកកាំភ្លើងមួយដែរទុកនៅលើតុ
« ចន ជុងហ្គុក!! ឯងចង់ធ្វើស្អីពួកយើង?? » អ្នកទាំង2ចាប់ផ្តើមភ័យកាន់តែខ្លាំងពេលឃើញជុងហ្គុកចាប់កាន់កាំភ្លើងមកមើលចុះឡើងៗ
YOU ARE READING
✨និស្ស័យស្នេហ៍ និស្សិតក្រីក្រ✨ // ចប់ ✅
Short Storyខ្ញុំមានសំណាងណាស់ ដែរមានលោកជាទីពឹង☺️🤍