EP 8 : មាត់សមុទ្រពេលរាត្រី

117 14 2
                                    


    ពេលល្ងាចក៏ឈានចូលមកដល់ រាងក្រាស់ជុងហ្គុកក៏ស្ទុះស្ទារៀបចំខ្លួនយ៉ាងស្រស់សង្ហា ហើយក៏បើកឡានមកទទួលរាងតូចនៅឯងហាងផ្កាដើម្បីទៅដើរលេង។ មកដល់ហាងផ្កាក៏ឃើញថេហ្យុងនៅឈរចាំរួចជាស្រេចមិនចាំយូរ ជុងហ្គុកក៏ចុះពីលើឡានហើយទៅបើកទ្វារឪ្យថេហ្យុង។

( តើពួកយើងគួរទៅណាមុនទៅ? )ចូលមកដល់ក្នុងឡាននាយសង្ហាជុងហ្គុក ក៏សួរទៅរាងតូចនៅម្ខាង ព្រោះថាចង់តាមចិត្តរាងតូច រាងតូចចង់ទៅណានាយទៅនឹង។

( លោកចង់ទៅណាដែរ? )ថេហ្យុងក៏មិនដឹងថាគួរទៅណាដូចគ្នា ក៏សួរបកទៅជុងហ្គុកវិញ។

( បើចឹងពួកយើងទៅសួនកម្សាន្តទៅ តើល្អទេ? )ជុងហ្គុក សួរទាំងស្នាមញញឹមទៅកាន់រាងតូច

( ចឹងក៏បានដែរ )ថេយ៉ុងងាកទៅញញឹមដាក់នាយ នឹងងក់ក្បាលយល់ព្រម ភ្លាមៗជុងហ្គុក ស្រាប់តែលូកដៃទៅចាប់ដៃរាងតូចហើយកាន់យ៉ាងណែន រួចក៏ធ្វើជាបើកឡាន ឯថេយ៉ុងវិញក៏ភ្ញាក់ផ្អើលផងដែរ តែក៏សង្ងំស្ងៀមឪ្យនាយចាប់កាន់ដៃតាមចិត្ត ឃើញបែបនេះហើយជុងហ្គុកក៏ញញឹមឡើង  ហើយក៏កាន់ដៃថេយ៉ុងយ៉ាងណែនថែមទៀត។

   កន្លងទៅអស់20នាទីក្រោយ អ្នកទាំង2ក៏មកដល់សួនកម្សាន្ត ឃើញថាសួនកម្សាន្តនេះគឺពិតជាស្រស់ស្អាត អាចចូលលេងបានទាំងកូនក្មេងនឹងមនុស្សធំ។ មានហ្គេមនឹងតបស់លេងជាច្រើន ងេយ៉ុងងាកទៅម្ខាងក៏ឃើញកន្រ្តក់ហោះ ចិត្តក៏រំអិលចង់ចូលជិះភ្លាមៗ...

( ចង់ជិះទេ? តោះ!! )ជុងហ្គុកឃើញរាងតូចសម្លឹងមើលកន្រ្តក់ហោះដែរកំពុងវិល ទើបដឹងភ្លាមថាគេចង់ជិះ មិនចាំយូរនាយក៏សួរ ក៏មិនចាំឪ្យគេឆ្លើយទាន់នាយក៏ទាញដៃគេទៅជិះតែម្តង។

( ខ្ញុំថាមិនបាច់ទេហី... )ថេហ្យុងហាក់មិនចង់ ព្រោះគេខ្លាចខ្ពស់ខ្លាំងណាស់

( តែឯងចង់ជិះមិនចឹង? )ជុងហ្គុក សួរទៅថេយ៉ុងទាំងងឿងឆ្ងល់ ក្រែងមើលទៅដូចជាចង់ជិះហេតុអ្វីក៏មិនជិះចឹង

( ខ្ញុំខ្លាចខ្ពស់ណាស់!! )ថេហ្យុងបង្ហាញទឹកមុខភ័យខ្លាច គេចង់ជិះតែគេមិនហ៊ានជិះវាឡើយ

( កុំភ័យអី យើងនៅទីនេះហើយ ឯងអាចអោបយើងបានដើម្បីបំបាត់ភាពភ័យខ្លាច!!  )ជុងហ្គុក ស្រាប់តែទាញរាងតូចមកអោបជាប់ទ្រូង រួមទាំងនិយាយលើកទឹកចិត្តគេ ការអោបមួយនេះធ្វើឪ្យរាងតូចអៀនមុខក៏ឡើងក្រហមខ្លាំងទៀត ព្រោះថេហ្យុងមិនដែរអោបនរណាក្រៅពីប៉ាម៉ាក់គេឡើយ។

✨និស្ស័យស្នេហ៍ និស្សិតក្រីក្រ✨ // ចប់ ✅Where stories live. Discover now