ភាគបញ្ចប់ : ពួកយើងនឹងនៅជាមួយគ្នារហូត...

109 9 0
                                    

«បាទ តែមួយទេ...»នាយក្រាស់ងក់ក្បាលឆ្លើយបញ្ជាក់ទៅរាងតូចទាំងញញឹមខ្ចឹម ហើយក៏ចាប់ផ្តើមប្រតិបត្តិការហាត់ប្រាណលើប្រាណ តែនាយមិនធ្វើដូចមាត់ដែរនិយាយថាមួយនោះទេ បើបានបែបនឹងហើយ មានតែលើសពី1ទៀត។

In The Morning 🌻🌞
ពេលព្រឹកថ្ងៃថ្មី មេឃក៏ស្រឡះល្អ ពន្លឺព្រះអាទិត្យក៏រះបានភ្លឺត្រចះត្រចង់ដូចគ្នា ក្រលេកមកមើលក្នុងបន្ទប់ដ៏ធំទូលាយមួយដែរមានស្វាមីភរិយាមួយគូរកំពុងគេងអោបគ្នាយ៉ាងស្អិតរមួត បេះមិនចេះឡើយ។ នាយតូចជាភរិយាក៏ក្រហឹមឡើង ហើយក៏រមិចរមួលខ្លួនតាមទម្លាប់មនុស្សដែរចង់ភ្ញាក់ពីដំណេក នាយតូចងើបអង្គុយទាំងញីភ្នែកតិចៗ

< ជុង~ងើបឡើងភ្លឺហើយ បងត្រូវទៅក្រុមហ៊ុនទៀតណា >នាយតូចអង្រួននាយក្រាស់ជាស្វាមីតិចៗ ដាស់ឪ្យនាយងើបឡើង

< អ្អឹម!! សុំគេងបន្តិចទៀតមក... >នាយក្រហឹមដើមកហើយ ក៏ទាញភួយគ្រប់ជិតក្បាល មានអារម្មណ៍ថាល្វើយទើបនាយមិនទាន់ចង់ងើប។

< អត់ទេ ឆាប់ក្រោកឡើងមក បើមិនចឹងអូនកាត់របស់បងចោលហើយណា! >ថេហ្យុងប្រកែកតវ៉ា ហើយក៏ទាញភួយចេញពីនាយ

< អូន~~~~~>នាយសង្ហាងើបអង្គុយទាំងមិនចង់ ហើយក៏ហៅអ្នកជាប្រពន្ធបង្ហូតយ៉ាងវែង

< បានហើយ ទៅងូតទឹករៀបចំខ្លួន  ទៅ> ថេហ្យុង

< បាទ អ្នកម៉ែប្រពន្ធ!! ជប៎! >ជុងហ្គុកតបទៅរៀនតូចហើយក៏ឆ្លៀតថើបថ្ងាស់គេមួយខ្សឺតសិន រួចក៏ងើបទៅបន្ទប់ទឹក

30នាទីក្រោយមក នាយក៏រៀបចំខ្លួនរួចរាល់ហើយក៏ស្រស់ស្រូបអាហរពេលព្រឹកជុំគ្រប់គ្នា រួចក៏លាអ្នកជាប្រពន្ធទៅធ្វើការ។

< ប្រយ័ត្នប្រយែងផងណា >ថេហ្យុងឆ្លៀតផ្តាំជុងហ្គុកជាប្តី

< បាទ បងដឹងហើយប្រពន្ធសម្លាញ់ជប៎! >នាយតបទាំងញញឹមទៅអ្នកជាប្រពន្ធហើយ ក៏ថើបថ្ងាសគេមួយខ្សឺតទៀតហើយក៏ចូលឡានចេញទៅក្រុមហ៊ុន

✨និស្ស័យស្នេហ៍ និស្សិតក្រីក្រ✨ // ចប់ ✅Where stories live. Discover now