EP 19 : ធើគ្នា!🌚

337 21 0
                                    

« ថេយ៍~»នាយក្រាស់មានការហួសចិត្តជាខ្លាំងពេលឮបែបនេះ

« ឆឹស~! »ថេយ៉ុងងាកមុខចេញបែបជ្រេញនាយក្រាស់

« មោះៗ! កុំខឹងច្រើនពេកអី ឆាប់ចាស់ណា! »ជុងហ្គុកទាញរាងតូចមកអង្គុយលើភ្លៅ និយាយយ៉ាងផ្អែមទៅកាន់គេ

« មកពីបងនឹង បើអូនចាស់ក៏មកពីបងដូចគ្នា! »ថេយ៉ុងសម្លក់ទៅកាន់នាយ

«  ហី...មិចក៏មកពីបងវិញ? »

« មិនដឹងទេស តែអូនប្រាប់បងឲ្យហើយ ហាមទៅជាមួយនឹងស្រីម្នាក់នោះ នាងកំពុងតែចង់ដណ្តើមបងចេញពីអូនហើយ បងមានដឹងខ្លួនដែរទេ? »

« បងដឹងតើ ព្រោះតែបងដឹងនឹងហើយទើបបងមិនទៅតាមនាង »

« ចឹងក៏ល្អហើយ តែមុននេះឮបងនិយាយថាចាំថ្ងៃក្រោយទៀតហេស? »

« មានឯណា បងចេះតែនិយាយទៅ កុំគិតច្រើនអី»

« តែបងទង្វើបងធ្វើឪ្យអូនគិតច្រើន ហឹស.»

« ហួយ! មានឯណា! ល្ងាចនេះអូនចង់ Shopping ដែរទេ បងជូនទៅ~»

« អ្អឹម~»

« បើចឹងអូនអង្គុយចាំបងសិនទៅ ចំាបងធ្វើការរួចបងជូនអូនទៅ»

«ok~»ថាហើយថេយ៉ុងក៏ប្រុងនឹងងើបចេញ តែនាយក្រាស់ក៏ទាញគេឪ្យអង្គុយចុះវិញសិន ហើយងើយទៅប្រថាប់លើបបូរមាត់តូចរបស់អាល្អិត។ ថើបកាន់យូរ កាន់តែក្តៅរោលរាល ដៃមាំក្រាស់រវាសដូចមឹក រុករានចូលក្នុងអាវសាច់ស្តើងរញ័រ ស្ទាបអង្អែលថើរៗដាស់អារម្មណ៍ឪ្យអាល្អិត ព្រឺសម្បុរខ្ញាកៗ។

« ហ្អា~ជុង~!! »រាងតូចថេយ៍ ដកមាត់ពីការថើប ហើយចាប់ដៃក្រាស់ផ្អាកការស្ទាបអង្អែល ដោយចង់ហាមនាយ

« មិនចង់ធ្វើមែនទេ? »សម្តីមួយប្រយោគ ទាក់ទាញកណ្តាប់ដៃ សួរយ៉ាងច្រលើមទៅរាងតូច

« ទីនេះជាកន្លែងធ្វើការរបស់បង ចង់ធើស្អី? » រាងតូចសម្លក់ទៅរាងក្រាស់ កោតចេះនាយនិយាយទៅរួចដែរ

✨និស្ស័យស្នេហ៍ និស្សិតក្រីក្រ✨ // ចប់ ✅Where stories live. Discover now