ដល់ពេលល្ងាច នៅភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយដែរជាត្រកូលអភិជនផងដែរ មានឈ្មោះថា ត្រកូលយ៉ុក ជាត្រកូលមហាអំណាចមួយដែរមានឥទ្ធិពលលើប្រទេសកូរ៉េ។
« យ៉ាងមិចហើយ?...រឿងអាជុងហ្គុកនោះ...»កម្លោះសង្ហា យ៉ុក មីនហា ជាកូនប្រុសតែម្នាក់គត់របស់ត្រកូលមហាអំណាចយ៉ុក។ នាយកម្លោះអង្គុយផឹកទឹកតែសួរទៅកូនចៅទាំងទឹកមុខរៀបស្មើ
« ឮថា កំពុងតែរៀបចេញទំនិញថ្មីទៅក្រៅប្រទេសទៀតហើយ នៅមានស្រាទំពាំងបាយជូរទៀត...»នាយសង្ហា ហ្គាល តបទៅអ្នកជាចៅហ្វាយយ៉ាងប្រាកដប្រជា
« កុំឪ្យវាចេញបានមុនយើងឪ្យសោះ ត្រូវធ្វើយ៉ាងណា កុំឪ្យទំនិញវាបានទៅដល់ដៃភ្ញៀវមុនយើង»មីនហាបញ្ជារទៅកូនចៅជំនិត នេងឪ្យរារាំងជុងហ្គុក កុំឪ្យទំនិញរបស់នាយក្រាស់ចេញទៅក្រៅប្រទេសបានមុនខ្លួន
« បាទ...»ហ្គាល ឪនក្បាលចុះ ហើយក៏ប្រុងនឹងដើរចេញទៅធ្វើការងារបន្ត
« ឈប់.នៅមានរឿងមួយទៀតដែរឯងត្រូវចាត់ការ »មីនហា
« រឿងអ្វីទាន៎!»
«យើងបានដឹងមកថា ជុងហ្គុក វាមានបងប្រុសម្នាក់ជាខ្នងបង្អែក ឯងទៅស៉ើបឪ្យយើងផងថា បងវាជានរណាហើយនៅឯណា »មីនហា
« បាទទាន៎ »ថាចប់ហ្គាលក៏ប្រញាប់ចាកចេញទៅ ។ នាយកម្លោះមីនដា ក៏លើកពេងតែមកផឹក ដោយស្នាមញញឹមចុងមាត់ បូករួមនឹងទឹកមុខ ទាំងនឹកស្មាន់មិនដឹង ពីជម្រៅចិត្តនាយពេលនេះ មិនខុសទេ យ៉ុក មីនហា នេះហើយជាសត្រូវរកសុីរបស់ជុងហ្គុក ព្រោះនាយក៏ជាCEOផលិតស្រាក្រហមដូចគ្នាដែរ។
វិមានចន...ក្នុងបន្ទប់ដ៏ធំទូលាយរបស់ជុងហ្គុក ក៏ឃើញថារាងតូចនឹងរាងក្រាស់នៅគេងអោបគ្នានៅឡើយ...!
តុក.តុក...សំឡេងគោះទ្វារបានបន្លឺឡើងមក ឪ្យរំខានដល់ដំណេករបស់រាងតូចនឹងរាងក្រាស់ជុងហ្គុក។
« អ្នកណានឹង? »ជុងហ្គុក ងើបក្បាលបន្តិចហើយក៏ស្រែកសួរទាំងបិទភ្នែកទៅអ្នកដែរគោះទ្វារ
« ខ្ញុំដេជី ចៅហ្វាយ!! »ដេជីក៏ស្រែកឡើងពីខាងមុនទ្វារតបទៅអ្នកជាចៅហ្វាយ
YOU ARE READING
✨និស្ស័យស្នេហ៍ និស្សិតក្រីក្រ✨ // ចប់ ✅
Short Storyខ្ញុំមានសំណាងណាស់ ដែរមានលោកជាទីពឹង☺️🤍