នៅឯជុងហ្គុកឯនេះវិញ នាយប្រឹងរុករកគ្រប់ទីកន្លែងទៅហើយ សឹងតែកាយដីរកមើលទៀតផង ខឹងក៏ខឹង បារម្ភក៏បារម្ភ មិនដឹងថាពេលនេះថេយ៉ុងទៅជាយ៉ាងណាទៅហើយទេ។ នេះបាយ់ដំណឹងអស់ជិត7ម៉ោងទៅហើយ នាយមិនដែរបាត់រាងតូចយូរចឹងទេ....។
{ ហាឡូ ជុងពេលនេះកូនរកថេយ៍ឃើញឬនៅ? ប៉ាម៉ាក់របស់គេមកដល់វិមានហើយណា! }លោកចនខលទៅជុងហ្គុក សួរពីរាងតូចនឹងប្រាប់នាយថា ម៉ាក់ប៉ារបស់ថេយ៉ុងបានមកពីដេហ្គូដល់វិមានចនហើយនៅពេលនេះ...
{ នៅមិនទាន់រកឃើញទេ តែខ្ញុំនឹងរកគេឪ្យឃើញ... }ជុងហ្គកកំពុងបើកឡានបណ្តើរក៏និយាយទូរស័ព្ទបណ្តើរ...
{ បើចឹងល្អហើយ រកគេឪ្យឃើញណាកូន ម៉ាក់ប៉ាគេបារម្ភណាស់... }លោកចន
{ បាទ ខ្ញុំដឹងហើយ ប៉ុណ្ណឹងចុះប៉ា ខ្ញុំរវល់... }ជុងហ្គកនិយាយតែប៉ុណ្ណឹងហើយក៏ចុចបិទទូរស័ព្ទ ហើយអៀបគៀនផ្លូវមួយ រួចក៏មើលទូរស័ព្ទមួយទៀតរបស់ខ្លួន ដែរមានគេផ្ញើរសារជាវីដេអូមក រួមជាមួយនឹងសារសំឡេងផងដែរ
{ នេះគឺ...ថេយ៉ុង! }ជុងហ្គុក ចុចវីដេអូនោះមើលហើយស្លុតចិត្តណាស់ ព្រោះឃើញថាងេយ៉ុងត្រូវគេធ្វើបាប មុខសិតតែស្នាម លើខ្លួនក៏មានឈាមដោយការវាយតប់ទៀត នាយក្រាស់ពិតជាខឹង ខឹងខ្លាំងមែនទេន
{ ចង្រែយ៎....ហើយចុះសំឡេងនេះ? }នាយក្រាស់វាយចង្កូតឡានបញ្ចេញកំហឹងពេញអូសមកក្រោមបន្តិចនាយក៏ឃើញសារជាសំឡេងនោះ។
{ សួស្តី ចន ជុងហ្គុក! អ្អឹម! ពេលនេះឯងប្រហែលជាបានឃើញហើយមែនទេ ថាគីម ថេយ៉ុង ក្មេងដែរឯងស្រលាញ់ កំពុងតែជិតស្លាប់ បើគិតថាចង់មកជួយគេ ក៏មកឪ្យហើយមក ប្រយ័ត្នគ្មានពេលណា យើងទុកពេលឪ្យឯង 30នាទី មកជាមួយនឹងឯកសារភ្ទេរលក់ភាគហ៊ុនមកឪ្យយើង ហើយបើឯងមកលើសពីម្នាក់ឯង យើងនឹងភ្ជួរអាមុខសនេះទៅខាងលើ ហើយកាត់ខ្សែទម្លាក់វាចុះមកក្រោម ចូលក្នុងទឹកក្តៅដែរដាំពុះផុចៗជាក់ជាមិនខាន... }សារសំឡេង...
{ ...ពួកអាចង្រៃយ៎ ហ្ហឺយ...ថេយ៉ុង អូនកុំកើតអីណា បងទៅរកអូនហើយ... }នាយសង្ហាជុងហ្គុកមិនគិតច្រើនក៏ស្រវាបើកឡានទៅតាមទិសដៅដែរសារមួយនោះបានផ្ញើរមកបន្ទាប់នោះ...តែនាយមិនភ្លើទៅតែម្នាក់ឯងទេ គឺទៅជាមួយនឹងកូនចៅ ហើយក៏មានជុងសុីកតាមទៅជួយពីក្រោយដែរ...
YOU ARE READING
✨និស្ស័យស្នេហ៍ និស្សិតក្រីក្រ✨ // ចប់ ✅
Short Storyខ្ញុំមានសំណាងណាស់ ដែរមានលោកជាទីពឹង☺️🤍