« បើបងជូនខ្ងុំទៅ ក៏យូរដូចគ្នាព្រោះផ្លូវស្ទះហ៎!! »ជីមីន តបទៅនាយក្រាស់វិញយ៉ាងផុយស្រួយ ក្នុងចិត្តកំពុងតែសប្បាយអរដូចចូលខ្លឹប
« តែបងចង់ជូនជីមីនទៅ ឲ្យបងជូនទៅៗ »ស៊ូហ្គា ធ្វើទឹកមុខកំសត់ទទូចចង់ជូនរាងតូចទៅផ្ទះ
« មិនបាច់ តាកុងឡានខ្ញុំមកហើយ!! »ជីមីន និយាយហើយឡានដែរមកទទួលគេក៏បានមកដល់
« ជីមីន~ »ស៊ូហ្គា ចាប់ដៃរាងតូច
« ខ្ញុំទៅហើយ បងទៅវិញទៅ »ជីមីន និយាយហើយក៏ចូលឡានតែម្តង ឯស៊ូហ្គាវិញ នាយបានត្រឹមតែឈរមើលរាងតូចចេញទៅប៉ុណ្ណោះ។
ដល់ពេលល្ងាច...ជុងហ្គ្កកក្រោយពីធ្វើការរួចរាល់ ក៏រៀបចំឯកសារទុកដាក់ ឯថេយ៉ុងវិញគឺកំពុងតែគេង ដោយសារតែចាំរាងក្រាស់យូរពេក។
« ហ្ហឹយ~គេងបែបនេះទៅ គួរឲ្យស្រឡាញ់ដល់កហើយនៀក! »ជុងហ្គុកដាក់ខ្លួនអង្គុយជិតរាងតូចនៅលើសាឡុង នឹងឪនមើលមុខរាងតូចចុះឡើងៗ ផ្ទៃមុខសរលោង បបូរមាត់ពណ៌សុីជម្ពូរ រោមភ្នែកងរក្រាស់ ច្រមុះស្រួច សក់រលោងរលាស់ពណ៍ទង់ដែង អត់សរសើរមិនបាន ថាអាល្អិតគឺស្រស់ស្អាត។
« ហ្ហឹម~»ថេយ៉ុងក្រហឹមដើមក ស្របពេលនាយក្រាស់ប្រើចង្អុលដៃ ទៅចុចថ្ពាល់ទន់ៗគេលេង
« ភ្ញាក់មោ អូនសម្លាញ់!»ជុងហ្គុកថើបថ្ងាស់រាងតូចមួយខ្សឺត ហើយក៏និយាយ
« អ្អឹម~បងធ្វើការរួចហើយហេស? »អាល្អិតញីភ្នែកបន្តិច ហើយក៏សួរទៅនាយក្រាស់ ទាំងមីងមាំង
« បងធ្វើរួចហើយ អូនទៅលុបមុខបន្តិចទៅ ឪ្យស្វាងងងុយ! »
« អ្អឹម~» រាងតូចក៏ងើបនឹងប្រញាប់ប្រញាល់លុបមុខរួចក៏ថែម Make up បន្តិចវិញ។ ក្រោយមកទៀតអ្នកទាំងពីរក៏ចេញពីក្រុមហ៊ុនទៅផ្សារទំនើបដោយមានដេជីជាអ្នកបើកឡានតាមធម្មតា។
មិនយូរពួកគេក៏មកដល់ផ្សារទំនើប រាងតូចញញឹមខ្ចឹបសប្បាយចិត្តដែរបានមកដើរលេង ។
YOU ARE READING
✨និស្ស័យស្នេហ៍ និស្សិតក្រីក្រ✨ // ចប់ ✅
Storie breviខ្ញុំមានសំណាងណាស់ ដែរមានលោកជាទីពឹង☺️🤍