EP18 : នេះអូនប្រច័ណ្ឌបងហេស?

282 21 2
                                    

មិនយូរការប្រជុំក៏បានបញ្ចប់ទៅដោយរលូត ក្នុងសាលប្រជុំគ្រប់គ្នាក៏ត្រូវចាកចេញទៅបំពេញករងាររៀងខ្លួនវិញអស់ ក្នុងសាលពេលនេះនៅសល់តែមនុស្សបីនាក់ប៉ុណ្ណោះគឺ ហូប៊ី ជុងហ្គុក នឹង អាមីណា ។

« ជុងហ្គុកយើងមិនខឹងនឹងឯងទេ បើសិនជាឯងចេញទៅនៅពេលនេះ! »ហូប៊ីក្រោកឈរហើយក៏និយាយទៅជុងហ្គុកជាមិត្ត បើជុងហ្គុកចេញទៅហើយទុកឪ្យនាយនៅតែពីរនាក់អាមីណា នោះនាយនឹងមិនខឹងអ្នកជាមិត្តឡើយ។

« តាមសម្រួលចុះ! »ជុងហ្គុកក៏ងើបឈរហើយដើរចេញទៅ នៅមិនមែនដោយសារខ្លាចហូប៊ីខឹងខ្លួនទេ តែព្រោះតែចង់ឪ្យពួកគេទាំងនិយាយគ្នាឪ្យដឹងរឿងប៉ុណ្ណោះ

« អាមីណានាងបាត់ទៅណា? ម្តេចក៏នាងទុកខ្ញុំចោល? » ក្រោយជុងហ្គ្កចេញទៅបាត់ ហូប៊ីក៏ដើរទៅរកអាមីណាដែរនាងកំពុងឈរអោបដៃនៅម្ខាងនៃសាលប្រជុំ

« ខ្ញុំទៅបំពេញការងារ!! »មួយប្រយោគយ៉ាងខ្លី ដោយសោះកក្រោះគ្មានជាតិ ធ្វើឪ្យហូប៊ីឆ្ងល់ឡើង ថានាងមានការងារអ្វី?

« ការងារ? ការងារអ្វី? ហើយនាងជាមីងរបស់អាជុងមិចក៏មិនប្រាប់ខ្ងុំផង? នាងទៅចោលខ្ងុំហេតុអ្វីក៏មិនប្រាប់ខ្ងុំ? នាងទុកខ្ញុំចោលឪ្យនៅម្នាក់ឯងទាំងដែរនាងធ្លាប់សន្យាថានឹងនៅក្បែរខ្ងុំ...?» ហូប៊ី និយាយទៅអាមីណា ទាំងទឹកមុខសោកសៅនឹងអួលដើមក

« ជុង ហួស៊ុក~ខ្ងុំសុំទោសផង! ខ្ញុំគ្មានចេតនាធ្វើចឹងទេ តែខ្ញុំគ្មានជម្រើសឡើយ!  »

« គ្មានជម្រើសហេស? ជម្រើសគឺមាន តែនាងមិនព្រមរើសណា អាមីណា! »នាយនិយាយហើយក៏ចាប់អង្រួនស្មាអាមីណា

« ខ្ញុំមិនព្រមរើស ព្រោះជម្រើសទាំងអស់មានលទ្ធិផលដូចគ្នា បើខ្ញុំប្រាប់លោកឪ្យចាំ លោកក៏ចាំ ហើយបើខ្ងុំចាកចេញដោយស្ងាត់ស្ងៀម ខ្ញុំគិតថាលោកអាចបំភ្លេចខ្ងុំ ហើយទទួលយកអ្នកផ្សេងបានលឿន វាប្រសើរជាងដែរត្រូវឪ្យលោកមកចាំខ្ងុំរាប់ឆ្នាំបែបនេះ » អាមីណា រុញហូប៊ីចេញពីខ្លួនបន្តិចហើយក៏និយាយ

✨និស្ស័យស្នេហ៍ និស្សិតក្រីក្រ✨ // ចប់ ✅Where stories live. Discover now