« កុំខ្វល់ច្រើនពេក អូនមិនខ្វល់ផង បងខ្វល់ធ្វើអី ឆាប់ញាំលឿនៗទៅ ប្រញាប់ទៅទិញរបស់របរទៀត...»ថេយ៉ុង
នៅខុនដូរអាមីណាឯនេះវិញ នាងក៏កំពុងអង្គុយស្តាប់រីខតសំឡេងដែរស៊ុនយ៉ូថតបាននោះ។
< ហ្ហឹសៗៗ! ស្រមៃពេកហើយទេដឹង ហា វីរ៉ា? >អាមីណា សើចឡើងទាំងហួសចិត្ត ចេះតែស្រមៃទៅកើតដែរ។
< ម្ចាស់ស្រីត្រូវការឲ្យខ្ញុំចាត់ការដែរទេ? >ស៊ុនយ៉ូ
< មិនបាច់ទេ យើងចាំមើលសិនថានាងក្មេងម្នាក់នោះមានសម្ថត្តភាពស្អីខ្លះ? >អាមីណា កាន់កែវស្រាក្រហមក្រវីចុះឡើងៗ ទាំងញញឹមចុងមាត់ ។
< ម្ចាស់ស្រី...លោកជុងមករកទាន៎! >ភ្លាមនោះ ស៊ុនជី ក៏មកប្រាប់ទៅអាមីណា ព្រោះថាហូប៊ីបានមករកនាង។
< អ្អឹម~ឪ្យគេចូលមក!! >អាមីណា
< បាទ >ថាចប់ ស៊ុនជីក៏ចេញទៅវិញ ហើយហូប៊ីក៏ចូលមករកអាមីណា ឃើញហូប៊ីចូលមកហើយស៊ុនយ៉ូក៏ឪនចុះបន្តិចយល់ការ ហើយក៏ប្រញាប់ចាកចេញ។
< លោកមានការអី? >អាមីណាសួរទៅហូប៊ីទាំងទឹកមុខស្មើ
< ក៏មករកអនាគតប្រពន្ធបងនឹងហើយ!! ជប៎!>ហូប៊ីដើរចូលទៅរកអាមីណាស្របនឹងការថើបរួមទាំងស្នាមញញឹម។
< អ្នកណាប្រពន្ធលោក? >
< ឈី អាមីណាជាអនាគតអ្នកស្រីជុង!! >ហូប៊ី ដាក់ខ្លួនអង្គុយលើពូកជិតនាង ហើយក៏លូកដៃទៅអោបចង្កេះនាង
< ចង់ធ្វើស្អី? >អាមីណាសួរទៅហូប៊ីទាំងមិនស្រួលចិត្ត នេះមិនមែននាយចង់រំលោភនាងទេឬ? បើបន្លំចាប់អោបនាងបែបនេះសំខាន់នេះនៅលើគ្រែទៀត។
< ធ្វើប្រពន្ធបងនឹងហើយ! >ហូប៊ីឧនទៅជិតនាងនិយាយទាំងញញឹម!
< បើមករកខ្ញុំហើយក៏ធ្វើបែបនេះ ក៏ចេញទៅវិញទៅ! >អាមីណ ចាប់ផ្តើមខឹងមុចក៏ឡើងក្រហម កំហឹងក៏ឆេះឡើង មិននឹកស្មានថានាយជាមនុស្សបែបនេះទេ
YOU ARE READING
✨និស្ស័យស្នេហ៍ និស្សិតក្រីក្រ✨ // ចប់ ✅
Kısa Hikayeខ្ញុំមានសំណាងណាស់ ដែរមានលោកជាទីពឹង☺️🤍