ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
ជុងវ៉ុននិងដែនក៏បានឡើងមកដល់ជាន់ដែលគេកំពុងតែត្រៀមចាប់ផ្ដើមថត ឃើញថាមនុស្សគ្រប់គ្នាក្រុមការងារអីកំពុងត្រៀមថតនិងរត់ចុះរត់ឡើង"មែនហើយអ្នកណាជាម៉ូឌែល"ជុងវ៉ុនដែលកំពុងឈរមើលក្រុមការងារពីក្រោយនោះក៏សួរទៅដែន
"គឺអ្នកនាងលី រ៉ូហ្សាដោយសារលោកលីជាអ្នករួមទុនលើកនេះទើបលោកនិងអ្នកនាងរ៉ូហ្សាស្នើថតដោយផ្ទាល់បាទ"ដែន
"ថាម៉េច រ៉ូហ្សា លីមែនទេ"ជុងវ៉ុនគ្រាន់តែឮឈ្មោះភ្លាមងាកមកសួរដែនទាំងភ្ញាក់ផ្អើល
"បាទមានអ្វីមែនទេចៅហ្វាយតូច"ដែនឃើញជុងវ៉ុនភ្ញាក់ផ្អើលចឹងក៏សួរ
"បើដឹងថាជានាងខ្ញុំមិនមកទេ"ជុងវ៉ុននិយាយទាំងសម្លឹងទៅកន្លែងដែលកំពុងរៀបចំថតនោះ
"ហេតុអ្វីមែនទេបាទ"ដែន
"ខ្ញុំនិងនាងមិនត្រូវគ្នានោះទេ"ជុងវ៉ុន
ដែនឮហើយបានត្រឹមងក់ក្បាលតិចៗនិងគិតក្នុងចិត្តថា[ថ្ងៃនេះអាចមានរឿងកើតឡើងទេ]"អាចទៅយកកៅអីអោយខ្ញុំបានទេខ្ញុំចង់អង្គុយមើលនៅទីនេះមិនចង់ទៅជិតទេមិនចង់ឃើញមុខនាងនោះ"ជុងវ៉ុននិយាយប្រាប់ដែនហើយដែនក៏ដើរទៅយកកៅអីអោយដោយសារមើលទៅទឹកមុខជុងវ៉ុនស្មើជាងពេលមកទៅទៀតប្រហែលអស់អារម្មណ៍ហើយមើលទៅ
"បើចឹងចៅហ្វាយតូចអង្គុយទីនេះសិនហើយខ្ញុំទៅមើលការខុសត្រូវបន្តិចតិចទៀតខ្ញុំយកទឹកមកអោយចៅហ្វាយតូច"ដែន
"ទៅចុះមានការអ្វីប្រាប់ខ្ញុំបានព្រោះថ្ងៃនេះចៅហ្វាយលោកអោយខ្ញុំមកមើលការខុសត្រូវ"ជុងវ៉ុនអង្គុយចុះហើយនិយាយ
"បាទចឹងខ្ញុំទៅហើយ"ដែន
ដែនគេបានដើរទៅមើលការខុសត្រូវដូចជាទៅជួបនិយាយជាមួយជាងថតនិងពិនិត្យមើលកាំមេរ៉ាផ្សេងៗ"លោកជាជំនិតលោកជេយ៍មែនទេ"ដែនកំពុងនិយាយការងារសុខៗរ៉ូហ្សាដែលជាម៉ូឌែលថ្ងៃនេះក៏ដើរមកសួរទាំងសម្ដីខ្មើតៗមានអ្នកតាមហុចទឹកផងមានMangerនាងផង
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ