Part 1

121 11 0
                                        

«Oppa ចា៎!» នារីម្នាក់បានហុចសំបុត្រទៅកាន់បុរសសង្ហាម្នាក់ក្នុងចំណោមមនុស្សទាំងឫកពាអឹមអៀន នាងងាកមុខចេញដោយមិនហ៊ានសម្លឹងនាយចំឡើយ

មនុស្សទាំងហ្វូងស្រែកហ៊ោកញ្ជ្រៀវនឹងហេតុការណ៍ដែលបានឃើញ បើទាយមិនខុស សំបុត្រដែលនាងឲ្យអំបាញ់មិញប្រាកដជាសំបុត្រស្នេហាមិនខាន។

នាយសង្ហាអស់សំណើចតិចៗនឹងអ្នកចំពោះមុខ សឹមងាកទៅមើលក្រុមមិត្តដែលលើកមេដៃទាំងទឹកមុខស្ញប់ស្ញែងគ្រប់គ្នា។

Jeon Jungkook ជាបុរសសង្ហាប្រចាំមហាវិទ្យាល័យ ស្អាត ឆ្លាត ពូកែ មានមន្តស្នេហ៍ និងជាព្រាននារីផងដែរ។

«Woah~»

ពួកគេលាន់មាត់គ្រប់គ្នានៅពេល Jungkook ទទួលសំបុត្រពីនាង ចំណែកស្រីស្អាតក៏រត់ចេញយ៉ាងប្រញាប់ទាំងអៀនមុខក្រហម។

«ប្រុសសង្ហា!» Yoongi បានវាយស្មារបស់នាយ Jungkookញាក់ចិញ្ចើមទ្រើតៗដាក់អ្នកជាមិត្ត

«មួយមហាវិទ្យាល័យ អ្នកណាថាមិនលង់នឹងវា បើដើរឲ្យភ្នែកគេគ្រប់តែគ្នានោះ?» Jimin និយាយឡើង នាំឲ្យ Jungkook ងាកទៅសម្លក់នាយ

«ឯងកុំចេះតែនិយាយអាទាតឿ!វាឲ្យភ្នែកយើងតែរហូតហ្នឹង!» មិត្តគ្រប់គ្នាងាកទៅមើលម្ចាស់សម្ដីទាំងលើកចិញ្ចើម ចំណែកម្ចាស់ខ្លួនដែលត្រូវគេថាឲ្យវិញខាំមាត់ចង់ប្រេះ

«យើងឲ្យភ្នែកឯងពីអង្កាល់អាស្វា!» Jungkook លោដៃចង់វាយក្បាលរបស់ Taehyung តែម្ចាស់ឈ្មោះបែរជាញញឹមយ៉ាងច្រឡឺម

«ពីអង្កាល់ទេ?»

«អាចង្រៃ!» Jungkook ខឹងនឹង Taehyung ហើយក៏ដេញវាយនាយខ្វាត់ខ្វែងពេញហ្នឹង

Kim Taehyung ជាមិត្តជិតស្និទ្ធម្នាក់របស់ Jungkook អាចថាស្និទ្ធជាងមិត្តផ្សេងៗទៀត ព្រោះពួកគេសឹងតែនៅជាប់គ្នា២៤ម៉ោង។

ពួកគេជាក្រុមបុរសសង្ហា និងជា play boy ប្រចាំមហាវិទ្យាល័យ មាន Yoongi, Jimin, Taehyung និង Jungkook មិត្តមួយរយជាតិ គុណមួយរយទៀត។

«បានហើយ ហត់ណាស់!» Taehyung រាដៃដាក់ Jungkook ទាំងដង្ហក់ខ្យល់ នាយដាក់ខ្លួនអង្គុយទាំងចំហមាត់

«អេ៎ អាKookហ្អា៎!បើកសំបុត្រនោះទៅមើល៍!» Jimin អង្រួនស្មា Jungkook ទាំងចង់ដឹងចង់ឮ ចំណែក Taehyung ដែលឮ Jimin និយាយបែបនោះភ្លាម ក៏ងើបអង្គុយត្រង់ខ្លួនឆ្ងក់

Friend Right? [Completed]Where stories live. Discover now