Taehyung គោះតុទាំងមុខមាំដាក់លោកនាយក គេយល់ថាវីដេអូដែលត្រូវបានចែកចាយវាប៉ះពាល់ដល់មុខមាត់សាលា តែគេក៏មិនអាចឲ្យ Jungkook បាត់បង់ឱកាសដែលខិតខំប្រឹងប្រែងបានដែរ គេមិនព្រម។
«លោក Kim!វាជាការអនុគ្រោះដ៏ល្អបំផុតសម្រាប់ពួកលោកហើយ ខាងយើងមានហេតុផល ហើយក្នុងនាមពួកលោកធ្លាប់តែជានិស្សិតដ៏ល្អ ពួកយើងព្យាយាមបំផុតហើយ!»
«លោកនាយក!Jungkook ជាបេក្ខភាពឆ្នើមមួយរូបប្រចាំផ្នែកនិងប្រចាំសាលា លោកដឹងទេថាគេខិតខំយ៉ាងណាដើម្បីកិច្ចការនេះ?ក្រែងលោកនាយកក៏ស្គាល់សមត្ថភាពគេដែរមិនអ៊ីចឹង?គេធ្លាប់នាំកិត្តិយសដល់សាលារបស់លោករាប់មិនអស់ ម៉េចក៏ធ្វើបែបហ្នឹងដាក់គេទៅកើត?»
«លោកKim វាជាច្បាប់!»
«ដោះដូរនឹងអ្វី?ខ្ញុំព្រមធ្វើគ្រប់យ៉ាង!»
«លោក Kim.. »
«បើខ្ញុំអាចកែស្ថានការណ៍ទាំងនេះបាន តើលោកនាយកនឹងផ្ដល់ឱកាសឲ្យ Jungkook ទេ?»
•
•
•
៚៚៚
Jungkook ចាកចេញពីមហាវិទ្យាល័យ ត្រឡប់មក dorm ហើយសំដៅទៅបន្ទប់តែម្ដង។គេពិតជាខឹងនឹង Taehyung ខ្លាំងណាស់ដែលធ្វើរឿងឆ្កួតឡប់អស់ទាំងនេះ ពេលនេះគេមិនដឹងថាយកមុខទៅទុកឯណាទេ ណាឱកាសក្នុងការយកគំនូរទៅប្រកួតប្រជែងក៏ត្រូវរលាយទៀត តើ Taehyung ធ្វើវាដោយចេតនាឬយ៉ាងម៉េច?មានគោលបំណងអី?
Jungkook ប្រមូលខោអាវដាក់ក្នុងវ៉ាលីដើម្បីចាកចេញទាំងមិនស្ទាក់ស្ទើរ គេមិនអាចទ្រាំនៅមើលមុខមិត្តដែលបំផ្លាញគេយ៉ាងឈាមត្រជាក់បានទេ គេធ្វើចិត្តមិនបានទេ។
«គេមិនមកតាមយើងមែនហ្អេស៎?» Jungkook រូតបិទវ៉ាលីយ៉ាងរៀបរយ គេងាកសម្លឹងទៅមាត់ទ្វារទាំងអួលបំពង់ក មិនសូម្បីតែឃើញស្រមោលរបស់ Taehyung តើមានរឿងអីកើតឡើងចំពោះនាយទៅ?មិនសូម្បីតែចង់បកស្រាយមែនទេ?
ទឹកភ្នែកមួយតំណក់ស្រក់ពីភ្នែកខាងឆ្វេងទាំងមិនបានត្រៀម Jungkook វាសវាចេញជាប្រញាប់ ហើយសម្រួលដង្ហើមកុំឲ្យថប់ខ្លាំង សឹមអូសវ៉ាលីចាកចេញតែម្ដង។

YOU ARE READING
Friend Right? [Completed]
Historia CortaDear readers, This is new bottom Taekook short story but it focuses on Jungkook bottom more. Just don't read if you don't like it, l don't want you to feel uncomfortable here.But I suggest you to give it a try and you will not be disappointed. About...