Part 9

33 7 0
                                        

«Lisa ហៅខ្ញុំមកជួបមានការអីមែនទេ?» Taehyung សួរទៅ Lisa ដែលកំពុងតែឈរចាំគេ

សុខៗនាងស្រាប់តែណាត់គេមកទាំងល្ងាច គេមិនរវល់ក៏មកជួបនាងតែម្ដង។

«មិនមែនខ្ញុំទេ គឺ.. » Lisa គ្រលៀសភ្នែកទៅជ្រុងម្ខាងដែលមាន Rose នៅទីនោះ ឯ Taehyung ក៏ងាកទៅតាម

Rose ដើរមកជិត Taehyung ទាំងមុខស្អុយ។Lisa សើចនឹងទឹកមុខនាង ហើយក៏ប្រុងដើរចេញ តែ Rose ចាប់ដៃជាប់។

«នៅជាមួយខ្ញុំ!» Lisa ងក់ក្បាល ហើយ Rose ក៏ងាកទៅរក Taehyung វិញ

«Taehyung ... Oppa!»

«Hm?» Taehyung គ្រហឹមតបតិចៗ

«សូមទោស!» នាងឱនក្បាលចុះ 90° នាំឲ្យ Taehyung សើច

«បងសើចស្អី?»

«គ្មានទេ!វាភ្លាមៗពេក បងធ្វើចិត្តមិនទាន់!»

«ហើយទទួលទេ?»

«ទទួលៗ!អីយ៉ាប្រញាប់ខឹងម្លេះកុលាប?បង.. ក៏សូមទោសដែរ!» Rose ញញឹមហើយក៏ងក់ក្បាល

«អរគុណណា៎ ដែលជួយបងនិង Jungkook!»

«មិនអីទេ!ខ្ញុំជាអ្នកបង្ក ខ្ញុំជាអ្នកកែ គ្មានអ្វីធំដុំទេ!»

«ការពិតបងទេជាដើមហេតុ មិនគួរណាផ្ញើអីអ៊ីចឹងៗឲ្យ Rose ទេ!សូមទោសពិតមែន!»

«រកអ្នកក្លាហានអស់ត្រឹមបងហើយ!»

«ហា៎ៗ!» ពួកគេសើចរួមគ្នា ហើយ Taehyung និង Rose ក៏ឱបគ្នា

«ឈប់ញញឹមមាត់វៀចទៅឮទេ?» Taehyung បង្អាប់ Rose ហើយធ្វើត្រាប់នាង តែមិនមែនញញឹមបែបពិសពុលទេ តែញញឹមដូច Joker តែម្ដង

«Taehyung!!ខ្ញុំមិនដល់ថ្នាក់ហ្នឹងទេ!» Rose វាយដើមដៃនាយទាំងពេបមាត់ចង់យំ

«អា៎ៗ ធ្វើលេងទេ!» Taehyung ញីក្បាលនាងរបៀបលេងសើច ឯ Lisa ដែលឈរមើលពួកគេក៏ញញឹមតាមជាមួយដែរ

«អ៎ៅ!Lisa!បងថាមានអីនិយាយជាមួយ Taehyung មែនទេ?» Rose ងាកទៅសួរ Lisa នាំឲ្យនាងភ្ញាក់ព្រើត ហើយសម្លឹងមុខ Taehyung ភ្លឹះៗ

«អ៊ីចឹងខ្ញុំទៅមុនហើយណា៎ សំណាងល្អ!» Rose វាយដើមដៃ Lisa ហើយក៏ចាកចេញទៅ

«Lisa មានអីហ្អេស៎?» Taehyung បែរទៅសួរ Lisa នាងមិនមាត់ហើយក៏បង្វែរខ្លួនទៅអង្គុយនៅលើបង់ក្បែរនោះ ហើយ Taehyung ក៏ទៅតាម

Friend Right? [Completed]Where stories live. Discover now