Jungkook រត់មួយអស់ជើង រហូតដល់ច្រកតូចមួយដែលឆ្ងាយគួរសម។នាយបានឈប់ ហើយទប់ដៃទាំងពីរនឹងជង្គង់ដើម្បីទប់ជំហរនិងដកដង្ហើមឲ្យបានស្រួល។
«អុឹម.. » ឈរមិនទាន់នឹងដកដង្ហើមបាន
ស្រួលបួលផង ក៏មានដៃធំមួយទាញគេមួយទំហឹងទៅផ្ទប់នឹងជញ្ជាំង ហើយសង្គ្រប់បបូរមាត់គេយកតែម្ដង«អុឹមៗ.. » Jungkook រើផងគេចផងចេញពីការថើបរបស់ Taehyung តែមិនដឹងគេបានកម្លាំងមកពីណានោះទេ ចាប់ Jungkook ជាប់នឹងជញ្ជាំងមិនឲ្យរើរួច
«ហុឹម.. » Jungkook អស់កម្លាំងនឹងរើ មានតែបណ្ដោយឲ្យ Taehyung ថើបតាមចិត្ត
ឃើញ Jungkook នៅស្ងៀម Taehyung ក៏បន្ធូរកម្លាំង ហើយងើបមកមើលមុខរបស់ Jungkook។
អ្នកទាំងពីរសម្លឹងគ្នាទៅមកយ៉ាងស្ងៀមស្ងាត់ ហើយចង្វាក់ថើបក៏ចាប់ផ្ដើមម្ដងទៀត ដោយលើកនេះមានការចូលរួមពី Jungkook។
បបូរមាត់ដ៏សកម្មបង្ហាញពីការនឹករឭកទាំងសងខាង Jungkook យកដៃទាំងពីរទៅឱប Taehyung ឯដៃម្ខាងរបស់ Taehyung ឱប Jungkook តបវិញ ដៃម្ខាងទៀតពាល់ចង្កេះរបស់គេ។
ពីរនាទីកន្លងផុតទៅ ទីបំផុត Taehyung ក៏ព្រមដកមាត់មកវិញ។ពួកគេដកដង្ហើមដង្ហក់ព្រមគ្នាព្យាយាមស្រូបយកអុកសុីសែន ហើយសម្លឹងគ្នាយ៉ាងស្ងៀមស្ងាត់។
Taehyung ផ្ដួលខ្លួនទៅលើទ្រូងរបស់ Jungkook នាំឲ្យអ្នកម្ខាងទៀតអស់ជំហរដួលភ្ជាប់នឹងជញ្ជាំង។ពួកគេស្ដាប់ដង្ហើមគ្នាទៅមកមួយសន្ទុះ ទើប Taehyung ដាច់ចិត្តងើបមុខមកមើល Jungkook។
«យើងនឹកឯងណាស់ ដឹងទេ?» សម្លេងរបស់ Taehyung ស្រាលៗ សឹងស្ដាប់មិនឮ តែក៏ធ្វើឲ្យ Jungkook រំជើបរំជួលមិនតិច គេក៏នឹកអ្នកចំពោះមុខនេះណាស់ដែរ
Taehyung ផ្ដេកក្បាលទៅលើទ្រូង Jungkook ដូចដើម ហើយឱបគេយ៉ាងណែន។Jungkook មិនមាត់ ហើយក៏ដកដៃចេញពីការឱប Taehyung។
«ឯងបាត់ទៅណា?ទូរស័ព្ទទៅក៏មិនលើក យើងតាមរកឯងស្ទើរឆ្កួតទៅហើយ!» Taehyung មុខស្អុយ ក្ដោបថ្ពាល់របស់ Jungkook ទាំងសងខាង
Jungkook មិនតប គេមិនមាត់ ហើយបែរមុខចេញ។
«Jungkook!!» Taehyung ទាញមុខនាយមកវិញ

YOU ARE READING
Friend Right? [Completed]
Cerita PendekDear readers, This is new bottom Taekook short story but it focuses on Jungkook bottom more. Just don't read if you don't like it, l don't want you to feel uncomfortable here.But I suggest you to give it a try and you will not be disappointed. About...