Jungkook មិនដឹងថាពេលវេលានេះជាអារម្មណ៍អ្វី គ្រាន់តែដឹងថា ព្រលឹងវិញ្ញាណរបស់គេលែងនៅនឹងខ្លួនហើយ។កែវភ្នែករបស់ Taehyung បង្ហាញយ៉ាងច្បាស់ពីអ្វីដែលចង់និយាយ Jungkook គ្រាន់តែបន់ កុំឲ្យវាជាឃ្លាមួយនោះទៅចុះ តែ.. តែបេះដូងគេលោតញាប់ខ្លាំងណាស់ អាហ្នឹងគេហៅថារំភើបឬស្អីវិញទៅ?តើគេឆ្កួតមែនទេដែល.. ចង់ស្ដាប់វាម្ដងទៀតនោះ?
«យើងស្រឡាញ់ឯង មិនមែនជាមិត្ត តែជា.. »
Jungkook គាំងគ្មានពាក្យអ្វីវាចាតទៅទៀត Taehyung ពិតជានិយាយម្ដងទៀត ព្រះអើយ!!គេចង់រត់ចេញពីទីនេះ!!!!
«Jungkook!» Taehyung ឃើញ Jungkook ភ្លឹកៗ នាយក៏ហៅ ពេលនេះគេកំពុងភ័យ ខ្លាច Jungkook ស្អប់គេ តែមើលទៅសម្ដីគេ ដូចមិនចូលត្រចៀក Jungkook ទាល់តែសោះ
«Jungkook!»
«Hm?» Jungkook ចាកចេញពីអន្លង់គំនិតមេអំបៅរបស់គេ ហើយងាកមកធ្វើភ្នែកឡេឡឺដាក់ Taehyung វិញ
«ឯង.. មានស្ដាប់យើងនិយាយឬអត់មិញនេះ?» Taehyung ភ័យស្ទើរតែបែកញើសតាមជើងសក់ ខំសារភាពប៉ុណ្ណឹងហើយ បើ Jungkook មិនបានស្ដាប់គិតយ៉ាងម៉េចទៅ?
«ស្ដា-ស្ដាប់!» Jungkook ងក់ក្បាលតិចៗដូចជាកូនក្មេង
«ឯង.. មិនស្អប់យើងទេមែនទេ?»
Jungkook ស្ងាត់ នាយពេបមាត់តិចៗ ហើយបែរមុខចេញ។
«Jungkook!!» Taehyung ខំឱនទៅរកនាយ តែនាយបែរមុខចេញ
«Jungkook!!»
«Taehyung!!!» Jungkook ហៅនាយបង្អូសសម្លេងទាំងវាយទ្រូងនាយមួយដៃ មនុស្សកំពុងបែរមុខចេញធ្វើចិត្ត តាមមកធ្វើឲ្យគេអៀនទាល់តែបាន
Taehyung ប្រែជាធូរចិត្តពេលឃើញទឹកមុខដូចជាកូនក្មេងរបស់ Jungkook នាយប្រើដៃម្ខាងក្ដោបថ្ពាល់របស់គេ។
«អៀនហ្អេស៎?»
«ចង្រៃយក៍!» Taehyung អស់សំណើចនឹងពាក្យជេរេបស់ Jungkook មិនដែលដឹងថាមិត្តរបស់គេជាមនុស្សបែបហ្នឹងសោះ
«អៀនបែបនេះប្រែថា.. យើងមានឱកាសពិតទេ?» Taehyung សួរបែបចំអន់ គ្រាន់តែកែវភ្នែកនិងកាយវិការរបស់ Jungkook ក៏បញ្ជាក់ច្បាស់ហើយ
YOU ARE READING
Friend Right? [Completed]
Cerita PendekDear readers, This is new bottom Taekook short story but it focuses on Jungkook bottom more. Just don't read if you don't like it, l don't want you to feel uncomfortable here.But I suggest you to give it a try and you will not be disappointed. About...