A few days later
Taehyung អង្គុយផ្កាប់មុខនឹងតុដោយមាន Yoongi និង Jimin អង្គុយទល់មុខគេ។ភ្នែករបស់គេស្លក់ និងគ្មានសូម្បីតែកម្លាំងអង្គុយ។ប៉ុន្មានថ្ងៃនេះគេគេងមិនលក់ និងទៅក្លឹបផឹកស្រាជាប្រចាំ ដោយសារគេមិនបានជួប Jungkook សូម្បីតែបន្តិច សូម្បីសាលាក៏ Jungkook មិនមកដែរ បញ្ជាក់ថា Jungkook ខឹងនឹងគេណាស់ហើយ ចុះបើសិនជា Jungkook ស្អប់គេនោះ?
«Taehyung-ah!ឯងមិនគួរធ្វើបាបខ្លួនឯងដល់ថ្នាក់ហ្នឹងទេ!មើលចុះ!យើងនិយាយមែនណា៎ សភាពឯងយ៉ាប់ជាងខ្មោចអត់បាយ៧ថ្ងៃទៅទៀត!បើឯងនៅតែបែបនេះ ច្បាស់ជាងាប់មុនបានជួបអា Kook មិនខាន!» Jimin និយាយឡើង នាំឲ្យ Taehyung ងើបមកមើលមុខគេ និងងើបមកអង្គុយឲ្យត្រង់ខ្លួន
«ឯងស្មានតែយើងចង់ណាស់ទៅ?ប៉ុន្មានថ្ងៃនេះយើងដេកមិនលក់ទាល់តែសោះ ឈឺក្បាលចង់ផ្ទុះទៅហើយ!»
«ហ្នឹងឯង!នៅមិននៅយកភ្លើងដាក់ខ្លួន តែយើងមិននឹកស្មានថា Park Chaehyung ហ៊ានធ្វើបែបហ្នឹងសោះ!» Yoongi
«និយាយមែន!បើជាយើងក៏ចង់តែធ្វើអ៊ីចឹងដែរ មិនដែលអាណាលេងផ្ញើវីដេអូអ៊ីចឹងៗឲ្យទេ!» Jimin
«អាMin!» Yoongi ហៅ Jimin ទាំងសង្កត់សម្លេង Jimin ញាក់ស្មាបែបហីៗ តែគេនិយាយពីចិត្តពិត
«អឺៗទៅ!យើងខុស តែយើងគ្រាន់តែចង់ការពារអា Kook តែប៉ុណ្ណោះ!Park Chaehyung ជាបិសាចពាក់ស្រោមមុខទេពធីតា យើងមិនអាចទ្រាំមើលវាទាក់ទងស្រីម្នាក់ហ្នឹងបានទេ!» Taehyung
«អ៊ីចឹង?» Jimin លើកចិញ្ចើម នាំឲ្យ Taehyung ដាក់មុខចុះហើយខាំមាត់
«និយាយតាមត្រង់មកអា Tae!ឯងគិតជាមួយអា Kook យ៉ាងម៉េច?» Jimin
«ក៏.. ជាមិត្តហ្នឹងហើយវុី!» Jimin
«មិត្តក្បាលឯងដេកជាមួយគ្នារាប់ភ្លេច យើងមិនជឿថាឯងគ្មានអារម្មណ៍ស្អីជាមួយវានោះទេ!» Jimin
Taehyung ស្ងាត់មាត់និងដកដង្ហើមធំ ឲ្យគេនិយាយថាយ៉ាងម៉េច បើពេលនេះគេក៏មិនដឹងចិត្តខ្លួនឯងដែរ។
«អ៊ីចឹងឯងគិតថាយើងមានអារម្មណ៍ជាមួយវាយ៉ាងម៉េច?» Taehyung
«ឯងសួរយើង?យកពេលមកសួរអានេះវិញទៅល្អទេ?» Jimin ចង្អុលទ្រូងខាងឆ្វេងរបស់នាយហើយរុញទៅម្ខាង
YOU ARE READING
Friend Right? [Completed]
Historia CortaDear readers, This is new bottom Taekook short story but it focuses on Jungkook bottom more. Just don't read if you don't like it, l don't want you to feel uncomfortable here.But I suggest you to give it a try and you will not be disappointed. About...