«Lisa!!បងគួរតែយល់ពីខ្ញុំ!» Rose ចាប់ដៃបងស្រីរបស់នាង Lisaស្ងប់ស្ងាត់មិនសូម្បីតែមើលមុខរបស់ Rose
«Rose!» Lisa បែរមកទល់មុខរបស់នាង ហើយកាន់ដៃនាងទាំងសងខាង
«ដឹងថាធ្វើបែបនោះខុសយ៉ាងណាទេ?ពេលនេះមនុស្សទូទាំងសាលា ពួកគេសុទ្ធតែគិតនិងនិយាយមិនល្អពី Taehyung និង Jungkook ហើយនៅពីក្រោយបញ្ហានេះ ឯងកំពុងញញឹមសោយសុខនឹងទុក្ខលំបាករបស់អ្នកដទៃ Rose!បងមិនដែលបង្រៀនឯងបែបហ្នឹងទេ!»
«Lisa!បងក៏បានឃើញមែនទេ ថា Kim Taehyung បានធ្វើអ្វីដាក់ខ្ញុំខ្លះ?គេជាអ្នកនាំអាទិ៍បង្កើតភ្លើងដោយខ្លួនឯងទេ!»
«Rose!!»Lisa ហៅនាងទាំងសង្កត់សម្លេង
«ប្រាប់បងមកថាឯងស្រឡាញ់ Jungkook មែនឬអត់?»
«ខ្ញុំ.. ខ្ញុំ.. » Roséស្ទាក់ស្ទើរ ហើយក៏ដាក់មុខចុះ
«នេះជាអ្វីដែល Taehyung ធ្វើ!តែពួកឯងសុទ្ធតែមានចំណែកខុសដូចគ្នា!Rose!បើឯងមិនបានស្រឡាញ់ Jungkook ទេក៏ដោះលែងគេទៅ!»
«Lisa!ខ្ញុំទទួលស្គាល់ថាពីដំបូងខ្ញុំមិនគិតស្មោះត្រង់នឹងគេពិតមែន តែខ្ញុំក៏ស្រឡាញ់គេណា៎បង!ចំណែក Taehyung គេយក Jungkook គ្រាន់តែជាល្បែង ជារបស់រំសាយអារម្មណ៍!»
«តែពេលនេះ គេក៏ក្លាយជាល្បែងឲ្យពួកឯងលេងរំសាយអារម្មណ៍ ដើម្បីតែចង់ឈ្នះ!» Rose ស្ងាត់មាត់ហើយដាក់មុខចុះ នាងគ្រាន់តែជាក្មេងស្រីម្នាក់ដែលមានចិត្តជាភ្លើង ចង់បានគឺត្រូវតែបាន ចង់ធ្វើគឺត្រូវតែធ្វើ
៚៚៚
«Jungkook!» Taehyung សម្រុកចូលទៅក្នុងបន្ទប់ដែលមិនបានចាក់សោ នាយស្ងាត់មួយស្របក់ បន្ទាប់ពីសភាពស្ងាត់ជ្រងំនៅក្នុងបន្ទប់
«Jungkook!!» Taehyung ដើរទៅមើលក្នុងបន្ទប់ទឹក ក្នុងផ្ទះបាយ តែមិនឃើញ Jungkook ទាល់តែសោះ
«Jungkook, យើងសូមទោស!ឯងកុំគេចមុខពីយើងបែបនេះអីណា៎ យើងសូមទោស!» Taehyung ព្យាយាមនិយាយ ព្រោះគេគិតថា Jungkook នៅទីនេះ តែបន្ទប់ទទេ នឹងរកអ្នកឆ្លើយតបឯណា?
ភ្លាមនោះ Taehyung ក៏ក្រឡេកឃើញទូដែលចំហចោល។នាយរត់ទៅមើលក៏ឃើញថាសម្លៀកបំពាក់របស់ Jungkook បានបាត់ទៅអស់។
YOU ARE READING
Friend Right? [Completed]
NouvellesDear readers, This is new bottom Taekook short story but it focuses on Jungkook bottom more. Just don't read if you don't like it, l don't want you to feel uncomfortable here.But I suggest you to give it a try and you will not be disappointed. About...