Jungkook បាយមិនចូលដោយសារតែទាំងពីរនាក់ Yoonmin អង្គុយសម្លឹងមុខរបស់គេ។Yoongi សម្លឹងមកគេដូចជាមនុស្សមានពិរុទ្ធ ចំណែក Jimin វិញ ញញឹមដូចមនុស្សរោគចិត្ត។
«ហើយវាស្អីពួកឯងហ្នឹង?មើលមុខយើងធ្វើអី?» Jungkook ទម្លាក់ស្លាបព្រាចុះ លើកចិញ្ចើមដាក់ពួកគេ Jimin ញញឹមហើយសម្រួលបំពង់កបន្តិច
«អ្ហិអ្ហិម!នែ៎!យប់មិញអា Tae មានប្លែកៗដែរទេ?» Jimin ឱនទៅជិត Jungkook និយាយតិចៗ Jungkook មើលមុខអ្នកទាំងពីរឆ្លាស់គ្នា
«ប្លែកៗអី?»
«ហេ៎!!កុំមកធ្វើពើ!គឺកាលយប់ពីមិញនេះ យើងបានដាក់ថ្នាំសម្រើបអាស្រាលបំផុតក្នុងកែវរបស់វា ឯង.. »
«អាមិត្តចង្រៃ!» Jungkook ទះក្បាល Jimin មួយដៃចង់បែកសឺ Yoongi បានដៃសើចកក្អឹក
«ឯងក៏អ៊ីចឹងដែរ!» Jungkook ចាប់ក្បាល Yoongi ខ្ទប់នឹងតុ បានដៃ Jimin សើចវិញ
«ពួកឯងលេងស្អីឆ្កួតៗអ៊ីចឹង?ឡប់មែន!»
«ហើយយ៉ាងម៉េច?អា Tae វាមានប្រតិកម្មអីទេ?វាមានចាប់ឯងរំលោភឬអត់?»
«អាMin!!!» Jungkook សែនក្នាញ់នឹង Jimin មែនទែន ដេញទាត់គេពេញតែរោងអាហារ
«ស្អីពីរនាក់ហ្នឹង?» Taehyung ទើបតែកុម្មង់បាយបាន ដើរមកអង្គុយក្រោយគេ
«វាប្រឡែងគ្នាហ្នឹងមានទៅស្អី?»
«Mm!» Taehyung ងក់ក្បាល ហើយក៏ញុាំបាយ
ភ្លាមនោះ សារមួយលោតឡើងនៅលើអេក្រង់ទូរស័ព្ទរបស់ Jungkook ហើយ Taehyung ក៏ទាញវាយកមកមើល។នាយបើកវាមើល ហើយក៏ចុចផ្ញើសារទៅវិញ និងលុបវាចោល។
«មានអីហ្អេស៎?» Yoongi
«គ្មានទេ!»
«អាយ៎!!» សម្លេងស្រែកទាញចំណាប់អារម្មណ៍មនុស្សក្នុងកង់ទីនឲ្យងាកទៅមើល Jiminរត់ទៅបុកនឹងនារីម្នាក់ដួលច្រងាប់ច្រងិលទៅនឹងដី
«អ្នក.. អ្នកនាងមិនអីទេហ្អេស៎?» Jimin ជួយលើកនាងឲ្យងើបឈរ
«ឲ្យខ្ញុំសូមទោសផង!» Jimin និយាយទាំងអន់ចង់ ងាកទៅមើលមុខរបស់មិត្តទាំងបីឆ្លាស់គ្នា
«អ្នកនាងមិនអីទេ?» Jimin សួរម្ដងទៀត ពេលនាងរវល់បោសវាសសម្លៀកបំពាក់
![](https://img.wattpad.com/cover/381260235-288-k115249.jpg)
YOU ARE READING
Friend Right? [Completed]
Storie breviDear readers, This is new bottom Taekook short story but it focuses on Jungkook bottom more. Just don't read if you don't like it, l don't want you to feel uncomfortable here.But I suggest you to give it a try and you will not be disappointed. About...