Taehyung កំពុងគេងញុាំនំនៅលើពូក សម្លឹងទៅ Jungkook ដែលអង្គុយទល់មុខក្រដាសដ៏ធំមួយ ហើយដៃកាន់ជក់គូររូបទាំងមុខស្អុយ។
«ឯងដាក់ពាក្យចូលប្រកួតមែនទេ?» Taehyung ងើបទៅអង្គុយពីក្រោយ Jungkook ដៃឱបចង្កេះរបស់គេ ឯចង្កាវិញដាក់នៅលើស្មា
«Mmm!»
«ហើយចង់គូររូបអី?»
«មិនដឹងទេ ស្មុគស្មាញណាស់!ឯងជួយគិតយើងបន្តិចទៅមើល៍!»
«គិតអីទៅ យើងមិនដឹងទេ!»
«យើងឈឺក្បាលណាស់!» Jungkook ខ្ទប់មុខនឹងក្រដាស Taehyung មើលដឹងថា Jungkook ស្មុគស្មាញប៉ុណ្ណា ការប្រកួតសល់ពេលមិនយូរទៀតនោះទេ ហើយ Jungkook ក៏កំពុងសន្សំលុយទិញម៉ូតូដោយខ្លួនឯង បើឈ្នះការប្រកួតគូរគំនូរនេះគេអាចទទួលបានលុយគួរសម
Taehyung ងើបពីកៅអី ហើយទាញក្បាល Jungkook ចេញពីក្រដាសថ្នមៗ ផ្ងើយក្បាលគេឡើងបន្តិច ប្រើម្រាមដៃម៉ាស្សាតំបន់ថ្ងាស និងខាងលើសៀតផ្កាឲ្យ Jungkook ថ្នមៗ។
Jungkook បិទភ្នែកបណ្ដោយទៅតាមចលនាដៃរបស់ Taehyung។គេមានអារម្មណ៍ធូរស្រាលនិងកក់ក្ដៅក្នុងពេលតែមួយ ទោះ Taehyung មិនជួយកិច្ចការផ្ទះគេបានច្រើន តែ Taehyung ពូកែមើលថែ ពូកែយល់ចិត្ត នៅក្បែរនាយធ្វើឲ្យគេសប្បាយចិត្តបានគ្រប់ពេល តើនារីណាមានសំណាងបាននាយទៅ?គេពិតជាច្រណែនស្លាប់ហើយ!
«បានធូរទេ?» Taehyung សួរដោយសម្លេងស្រាលៗ Jungkook បើកភ្នែកយឺតៗហើយសម្លឹងមុខរបស់នាយ
Jungkook ញញឹមដាក់ Taehyung យ៉ាងស្រទន់ខុសធម្មតា នាំឲ្យ Taehyung សើចមុខក្រហមបន្តិច។Jungkook ងើបក្បាលពីការចាប់របស់ Taehyung ហើយបែរមកសម្លឹងផ្ទាំងក្រដាសនិងជក់របស់គេវិញ។
«មានគិតឃើញហើយនៅ?»
«នៅទេ!ឯងជួយគិតយើងបន្តិចទៅមើល៍!»
«Mmm.. យើង.. មិនដឹងទេ!» Taehyung អេះកញ្ចឹងកសម្លឹងមុខ Jungkook ភ្លឹះៗ
«តែ.. យើងអាចជួយឯងឲ្យឆាប់រកនឹកឃើញបាន!» Taehyung ញញឹមច្រឡឺមនាំឲ្យ Jungkook ជ្រួញចិញ្ចើម តែក៏ត្រូវភ្ញាក់ព្រើតពេល Taehyung លើកបីគេឡើង
«Taehyung!!ទើបតែហើយទេ!»
«តែយើងចង់ហើយ!»
«ក្រែងជាវេនរបស់យើងនោះអី?»

YOU ARE READING
Friend Right? [Completed]
Historia CortaDear readers, This is new bottom Taekook short story but it focuses on Jungkook bottom more. Just don't read if you don't like it, l don't want you to feel uncomfortable here.But I suggest you to give it a try and you will not be disappointed. About...