«Rose មានការអីមែនទេ?»
Jungkook បានមកជួបមនុស្សស្រីម្នាក់ដែលមានឈ្មោះថា Rose ក្រោយឃើញនាងផ្ញើសារឲ្យគេមកជួប ហើយនាងក៏ជាអ្នកដែលហុចសំបុត្រឲ្យគេព្រឹកមិញដូចគ្នា។
«គឺ.. ហេតុអីOppaមិនទៅតាមការណាត់របស់ខ្ញុំ?» នាងនិយាយទាំងឱនមុខចុះ Jungkook ឆ្ងល់តិចតួចនឹងឫកពារបស់នាង ថែមទាំងការស្លៀកពាក់ខើចលើខើចក្រោម និយាយមួយម៉ាត់ៗបែបនេះ តែចូលក្លឹបមែនទេ?តែអ្វីដែលរឹតតែឆ្ងល់ គឺសម្ដីរបស់នាងទៅវិញទេ
«ការណាត់?ការណាត់អីទៅ?» Rose ងើបមកមើលមុខ Jungkook ទាំងខកបំណង ថែមទាំងពេបមាត់ចង់យំតិចៗ
«គឺ.. ក្នុងសំបុត្រនោះ!»
«អ៎.. » Jungkook មានអារម្មណ៍ថាខុសបន្តិច ព្រោះទទួលសំបុត្រពីនាងហើយតែមិនបើកមើល
«គឺ.. ខ្ញុំមិនទាន់បើកវាមើលនៅឡើយទេ សុំទោស Rose ផង!»
«ចាស៎!!» Rose ខ្ជឹបមាត់របស់នាងចូលគ្នាទាំងឱនមុខចុះ
Jungkook សម្លឹងទៅនាងដោយមានអារម្មណ៍ថាអាណិតតិចតួច។
«អ៊ីចឹង Rose មានការអីនិយាយជាមួយខ្ញុំមែនទេ?» Rose ងើបមកមើលមុខ Jungkook ព្រិចភ្នែកភ្លឹះៗ
«គឺ.. ទីនេះមិនសមទេ!តើយើងអាចជួបគ្នាលើកក្រោយបានទេ?» Jungkook ស្ងាត់បន្តិច តែក៏ងក់ក្បាល Rose ញញឹមដូចកុលាបរីក
«អ៊ីចឹង ខ្ញុំសុំទៅមុនហើយ ក្រែងមិត្តរបស់ខ្ញុំចាំ!» Rose ងក់ក្បាលនិងញញឹមយ៉ាងគួរឲ្យស្រឡាញ់ Jungkook ញញឹមតបនាងវិញ ហើយក៏ចាកចេញទៅ
គ្រាន់តែ Jungkook ចេញទៅបាត់ ស្នាមញញឹមដ៏គួរស្រឡាញ់ក្លាយទៅជាពិសពុលភ្លាម Jeon Jungkook ពិតជាគួរឲ្យស្រួលបោកមែន។
តែសំណាងមិនល្អរបស់នាង នៅទីនេះមិនមែនតែនាងម្នាក់ទេ Taehyung ក៏នៅទីនេះដែរ គេបានឮនិងឃើញគ្រប់យ៉ាង។
៚៚៚
Taehyung និង Jungkook បានត្រឡប់មក dorm វិញ ព្រោះពួកគេស្នាក់នៅ dorm របស់សាលា មិនអាចចូលដល់យប់ជ្រៅបានទេ ព្រោះខ្លាចគេបិទទ្វាររបងចោល។
នៅតាមផ្លូវពេលជិះតាក់សុីត្រឡប់មកវិញ Taehyung មានអារម្មណ៍ក្ដៅចម្លែក ក្នុងខ្លួនរសាប់រសល់ៗ ទោះ Jungkook សួរយ៉ាងណាក៏មិនព្រមឆ្លើយ ពេលត្រឡប់មកដល់បន្ទប់វិញ ក៏រត់ចូលបន្ទប់ទឹកចាក់សោតែម្ដង។

YOU ARE READING
Friend Right? [Completed]
Short StoryDear readers, This is new bottom Taekook short story but it focuses on Jungkook bottom more. Just don't read if you don't like it, l don't want you to feel uncomfortable here.But I suggest you to give it a try and you will not be disappointed. About...