ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
បន្ទាប់ពីញុាំអាហារពេលព្រឹកជាមួយគ្នាហើយពួកគេកំពុងអង្គុយជុំគ្នានៅសួរច្បារខាងក្រោយវិមានកន្លែងដែលពួកគេចូលចិត្តមកអង្គុយទីនេះ"ពួកឯងទៅវិញល្ងាចនេះមែនមិនស្នាក់នៅទីនេះពីរបីថ្ងៃអីសិនទេ"ជីណា
"ការងារខ្ញុំច្រើនណាស់បង"ស៊ុននូនិងជេគនិយាយទៅកាន់ជីណាទាំងញញឹមការងារគេច្រើនមធ្យមងំខ្លាចតែទៅវិញមិនរួចខ្លួននិងតើ
"ពួកឯងមានការងារបងយល់តែជុងវ៉ុនដូចជាអត់ទាន់មានការងារទេនៅលេងជាមួយបងថ្លៃឯងមួយរយះសិនក៏បាន"ហុីសុឹងលើកតែផឹកនិងនិយាយទៅកាន់ជុងវ៉ុន
"បងហា៎ខ្ញុំក៏ត្រូវប្រញាប់ទៅជួយមើលហាងបងស៊ុននូដែល"តាមពិតទៅគ្មានប្រញាប់ទៅមើលហាងអីទេគឺខ្លាចមានបញ្ហាវិញតើតែបាត់ខ្លួនច្រើនថ្ងៃជេយ៍ដឹងតែជម្រិតសួរបងគេមិនខានពេលនោះអាថ៌កំបាំងគេច្បាស់ជាបែកធ្លាយមិនខាន
"ហាងមមាញឹកណាស់ហ៎ស៊ុននូទើបជុងវ៉ុនត្រូវទៅ"ហុីសុឹងឮហើយសួរស៊ុននូហ្មង
ឯជុងវ៉ុនបានត្រឹមងាកធ្វើមុខធ្វើមាត់អង្វរស៊ុននូអោយជួយនិង"អឺ..គឺមែនហើយដោយសារមួយរយះទៀតខ្ញុំចេញម៉ូតថ្មីពីរបីឈុតទៀតហ៎បង"ស៊ុននូអាណិតក៏ជួយដោយសារដឹងថាបើបាត់យូរច្បាស់ណាស់ជេយ៍សង្ស័យទោះលើកហេតុផលអីក៏ដោយ
"ពិតមែនល្អណាស់ពេលនោះបងនិងទៅSupportឯងមិនខាន"ជីណានិយាយទាំងញញឹម
"វាជិតចូលរដូវរងាហើយចឹងក៏ចង់ចេញឈុតរដូវរងាអោយហើយតែខ្ញុំដាក់នៅសាខាទី2ដែលខ្ញុំទើបតែបើកទេបង"ស៊ុននូតបទៅជីណាទាំងញញឹម
"ល្អណាស់ថ្ងៃណាដែលបងនិងទៅ"ជីណា
"សប្ដាហ៍ក្រោយនេះហើយបងថ្លៃ"ស៊ុននូ
"ល្អៗ"ជីណា ជីណានាងជាកូនអ្នកមានមែនតែនាងក៏មានមិត្តដែលតែមិត្តនាងតាំងពីនាងរៀបការជាមួយហុីសុឹងមកមិត្តនាងទាំងនោះមិនដែលមកលេងនាងមិនដែលចង់ជួបនាងឡើយព្រោះមិត្តនាងទាំងនោះច្រណែននិងជីវិតនាងទើបធ្វើអោយនាងជាមនុស្សឯកោតែហុីសុឹងគេដឹងថានាងឯកោព្រោះនាងមិនដែលបានទៅក្រៅដូចមុនៗឡើយនាងចូលចិត្តសំងំនៅភូមិគ្រិះនិយាយលេងជាមួយអ្នកបម្រើដូច្នោះហើយទើបពេលប្អូនៗគេមកគេចង់អោយពួកគេនៅកំដរជីណាព្រោះជីណាចូលចិត្តលេងជាមួយពួកគេហើយស្រលាញ់ពួកគេតែមិនអាច
ល្ងាចបន្តិចពួកគេក៏រៀបចំចេញដំណើរទៅក្នុងក្រុងសេអ៊ូលវិញហើយពូកគេហ្វឹកឡុចក៏បានមកដល់ប្រទេសកូរ៉េហើយដែលព័ត៌មានចុះផ្សាយផ្អើលប្រទេសតែម្ដងមិនចាញ់កាលបងប្អូនត្រកូលអាន់ត្រាត្រឡប់ចូលប្រទេសឡើយ
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ