Ep:26

694 85 7
                                    

ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
ឡានពួកគេក៏បានមកដល់មុខវិមានគេ

"នោះគឺបងដែនមែនទេហើយមានបងដាំទៀត"ជុងវ៉ុននៅក្នុងឡានមើលទៅអ្នកយាមមុខខ្លោងទ្វាទាំងភ្ញាក់ផ្អើលព្រោះជាដែននិងដាំ

"ខ្ញុំច្បាស់ណាស់បងជេគថាពួកគេទាំងបីនៅខាងក្នុង"ស៊ុននូនិយាយទៅកាន់ជេគទាំងញញឹមចុងមាត់

"បញ្ចប់រឿងនៅវិមានខ្លួនឯងបែបនេះពិតជាល្អណាស់"ជេគតបទៅស៊ុននូទាំងញញឹមខ្សោះ

"បងដែនហេតុអីបងនៅទីនេះ"ជុងវ៉ុនក៏ចុះទៅសួរដែនដោយផ្ទាល់ជាមួយយ៉ូហ្សាដែលដើរពីក្រោយពីរនាក់ទៀតនៅក្នុងឡាន

"ចៅហ្វាយតូចពិតជាចៅហ្វាយតូចមែន"ដែនឃើញហើយនិយាយទាំងភ្ញាក់ផ្អើលដឹងទេគេសប្បាយចិត្តណាស់ព្រោះបើចៅហ្វាយតូចគេមិនមកច្បាស់ណាស់កូនចៅដែលនៅវិមាននេះដឹងតែស្លាប់ទាំងអស់ព្រោះមិនព្រមប្រាប់ថាចៅហ្វាយពួកខ្លួនទៅណាប្រាប់ទៅរាងក្រាស់ទាំងបីព្រោះពេលនេះគេខឹងណាស់ព្រោះព្រឹកគេមកវិញហើយនៅតែមិនឃើញទើបធ្វើទារុណកម្មកូនចៅដែលយាមនៅទីនេះគ្រប់គ្នា

"ត្រូវហើយជាខ្ញុំហើយហេតុអីបងនៅទីនេះបងមិនទាន់ប្រាប់ខ្ញុំទេ"ជុងវ៉ុន

"បងដែនបើនៅរៀបរាប់ទៀតច្បាស់ណាស់ពួកគេខាងក្នុងដឹងតែស្លាប់គ្រប់គ្នាហ្មងតែវិមាននេះក៏មិនសល់ដែល"ដាំដែលឈរកៀននោះមើលទៅយ៉ូហ្សាបន្តិចមុននិយាយទៅកាន់ដែន

"ស្លាប់ខាងក្នុងមានរឿងអី"ជុងវ៉ុនសួរបញ្ជាក់

"ចៅហ្វាយតូចចូលឡានវិញហើយយ៉ូហ្សាប្រញាប់បើកចូលក្នុងទៅចាំខ្ញុំប្រាប់តាមក្រោយ"ដែន ជុងវ៉ុននិងយ៉ូហ្សាក៏ចូលឡានហើយបើកចូលក្នុងភ្លាម

"មានរឿងមើលទៅប្រញាប់ម្លេះ"ជេគ

"មិនដឹងទេបងគាត់ថាប្រាប់តាមក្រោយ"ជុងវ៉ុននិយាយតបទៅជេគទាំងទឹកមុខមិនដឹងអី

"ខ្ញុំថាមានរឿងមិនល្អកើតឡើងហើយអ្នកប្រុស"យ៉ូហ្សាតបទៅជេគទាំងមុខមាំ
ឯជេគឮហើយបានត្រឹមងក់ក្បាលតិចស៊ុននូមិននិយាយអ្វីទាំងអស់

អំណាចគ្រួសារ(The End....✅)Where stories live. Discover now