លោកផាក ហានស៊ុក ជាម្ចាស់ក្រុមហ៊ុនគ្រប់គ្រងចំណីអាហារមួយដែលមានកេរ្ត៍ឈ្មោះល្បីគួរសមនៅកូរ៉េ ព្រោះតែជំនួញជួបវិបត្តិហិរញ្ញវត្ថុនិងត្រូវផ្គត់ផ្គង់ កូនប្រុសតែម្នាក់គត់ដែលលោកបានបញ្ជូនគេទៅរៀននៅបរទេសតាំងពីអាយុដប់ឆ្នាំផង គាត់ក៏សម្រេចចិត្តទៅខ្ចីប្រាក់មនុស្សមានឥទ្ធិពលម្នាក់ ដើម្បីផ្គត់ផ្គង់ឲ្យកូនរៀនបន្ត និងស្តារជំនួញឡើងវិញផង។ប៉ុន្តែជំនួញរបស់គាត់កាន់តែយ៉ាប់យើនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់អស់ពីខ្លួន រីឯក្រុមហ៊ុនក៏ត្រូវគេរឹបអូសទៀត។
«ទុកពេលឲ្យខ្ញុំ បីថ្ងៃទៀតទៅលោក..ខ្ញុំនឹងរកមកសងលោកឲ្យបាន» លោកផាក
«លុយដល់ទៅប្រាំរយលាន មានសមត្ថភាពរកឲ្យយើងទាន់ដែរហេ្ហស??» អ្នកកម្លោះម្ចាស់បំណុលនិយាយបែបមុខស្មើត្រជាក់ស្រេប ទៅអ្នកដែលមានវ័យស្របាលនឹងឪពុកខ្លួន។
«គួរឲ្យអស់សំណើចណាស់» អ្នកកម្លោះបន្ត។
«សូមអង្វរ..ទុកពេលឲ្យខ្ញុំប៉ុន្មានថ្ងៃទៀតទៅលោក» លោកផាក
«ម្នាក់ក្នុងរូបនេះជាអ្នកណា? ជាកូនប្រុសមែនទេ?» អ្នកកម្លោះលើកស៊ុមរូបថត ដែលទើបតែនឹងដាក់ស៊ុមហើយថ្មីៗ មកមើល មុននឹងសួរទៅលោកផាក បញ្ជាក់..
«គេមិនដឹងអីទេ សូមអង្វរលោក គេនៅក្មេងណាស់គេមិនដឹងរឿងអីទេ» លោកផាកអង្វរមុន ទាំងដែលអ្នកកម្លោះមិនទាន់ប្រាប់ថាចង់ធ្វើអីមួយម៉ាត់។ គាត់ដឹងថាគេចង់សំដៅលើស្អីបាត់ទៅហើយ ទោះជាគេមិននិយាយ...គាត់គ្មានថ្ងៃយកកូនប្រុសតែម្នាក់គត់របស់គាត់ឲ្យមកពាក់ពន្ធ័រឿងស្មោគគ្រោកអស់ទាំងនោះឡើយ..
«ខ្ញុំបាននិយាយអីឬនៅ? អ៊ំប្រុស» អ្នកកម្លោះនិយាយភាសាគួរសមហើយងើបដើរទៅជិតអ្នកដែលត្រូវកូនចៅឈុតខ្មៅ របស់គេពទ្ធ័ជុំជិត..
«បងប្រុសធំរបស់ខ្ញុំប្រាប់ថា ពេលនិយាយជាមួយមនុស្សចាស់ត្រូវតែចេះឱនលំទោនខ្លះ ចេះចុះ..ខ្ញុំទុកពេលឲ្យអ៊ំប្រុស បីថ្ងៃទៀតចុះ..ប៉ុន្តែ~រូបនេះគឺសុំហើយ» គេលើករូបថតនៅក្នុងដៃបង្ហាញគាត់។

YOU ARE READING
ទាសករបេះដូង (Heart Slave)
Romance«ជុងហ្គុក! មនុស្សល្មោបកាម!! អូនស្អប់បង» «តែបងស្រលាញ់អូន ក្មេងក្បាលរឹង..» _________ Jungguk Top / Jimin Bottom