Ep9 : រាល់ដងក្រែងបានសម្តីណាស់ហី? ម៉េចក៏ថ្ងៃនេះគហើយ

1.8K 120 0
                                        


ជុងហ្គុកអង្អែលបបូរមាត់ដែលជាំនិងមានឈាមកក់តិចៗ មុននឹងដកភាពរឹងមាំចេញពីក្នុងខ្លួនតូច ដែលទុកវាក្នុងខ្លួនរាងតូចជិតមួយម៉ោងទៅហើយ។ រាងក្រាស់ទាញភួយបិទបាំងឲ្យរាងកាយតូច ហើយដើរចូលបន្ទប់ទឹកសម្អាតខ្លួនបាត់។

ដប់ប្រាំនាទីក្រោយមក ជុងហ្គុកចេញមកវិញជាមួយខោអាវថ្មី ក្រោយងូតទឹកហើយ។ គេស្អប់ បើមានអ្នកផ្សេងមករាងកាយតូចគ្មានសម្លៀកបំពាក់នៅលើខ្លួន ប៉ុន្តែក៏នឹងសប្បាយចិត្តខ្លាំងបើមានអ្នកឃើញស្នាមដែលគេធ្វើឲ្យមាននៅលើរាងកាយរបស់អាល្អិតដូចគ្នា ដែលបញ្ជាក់ថាជារបស់មានម្ចាស់ហើយ ហាមប៉ះពាល់ជាដាច់ខាត។ នាយទាញអាវបិទបាំងរាងកាយតូច ហើយចេញទៅបាត់។

«អឹម..» ជីមីនគ្រហឹមក្នុងបំពង់កតិចៗ កម្រើកខ្លួនទាំងមានអារម្មណ៍ថាផ្សារ និងឈឺសព្វសាច់លើរាងកាយ។ គេសាងកំហុសទៀតហើយ សាងកំហុសដែលយកតែរឿងដាក់ខ្លួន សាងកំហុសដែលទៅតមាត់ជាសាតាននិយាយយកតែឈ្នះដូចជាគេម្នាក់នោះ សាងកំហុសដែលធ្វើឲ្យខ្លួនឯងត្រូវគេជាន់ឈ្លី ហើយទន់ខ្សោយ គ្មានកម្លាំងតបត ឲ្យនាយធ្វើរឿងស្មូកគ្រូកមកលើខ្លួនរហូត។

«ជីមីន!! ឯងចោលម្សៀតខ្លាំងណាស់...» រាងតូចប្រទេចខ្លួនឯង ទឹកភ្នែកហូរតាមកន្ទុយភ្នែក គេងើបរត់ចូលបន្ទប់ទឹកទាំងត្រដាប់ត្រដួស បើកទឹកបាញ់មកលើខ្លួនហើយព្យាយាមដុសស្នាមស្នេហ៍ពណ៌កុលាបនៅតាមស្បែកចេញ ទាំងទឹកភ្នែករលីងរលោង។

«ហ៊ឺ....ខ្ញុំស្អប់លោក!!..ជនជុងហ្គុក!!..ខ្ញុំស្អប់លោក!!..មនុស្សចង្រៃ!!..» ជីមីនខ្សឹបខ្សួលម្នាក់ឯងទាំងអណ្តេតអណ្តក ព្យាយាមដុសលុបស្នាមនៅលើដងខ្លួនចេញម្តងមួយៗសឹងតែដាច់សាច់រលាត់ ប៉ុន្តែវាមិនរលុបឡើយ ហាក់ខាំជាប់នឹងស្បែករបស់គេមិនលែង ហើយក៏មិនរលុបដោយងាយៗ ដៃតូចវៃទឹក ស្រែកយំតែម្នាក់ឯង ពេលសតិដែលធ្លាប់តែរឹងមាំ បែរជាត្រូវវាយបំបែកដោយសាតានម្នាក់នោះ។ ទង្វើរបស់រាងក្រាស់ វាធ្វើឲ្យគេប្រែជាទន់ខ្សោយ មើលលើអ្វីក៏លែងវិជ្ជមានទៀតដែរ ពេលនេះក្នុងខួរក្បាលរាងតូចមានតែ ការឈឺចាប់ ទុក្ខវេទនានិងការជាន់ឈ្លី រករឿងមិនចេះចប់មិនចេះហើយប៉ុណ្ណោះ ដែលគ្រាន់តែបើកភ្នែកសម្លឹងមើលខ្លួនប្រាណខ្លួនឯងក៏គេមិនចង់ឃើញ។

ទាសករបេះដូង (Heart Slave)Wo Geschichten leben. Entdecke jetzt