Ep6 : ឯងស្តាប់តាមយើងម្តងវាស្លាប់ឬយ៉ាងម៉េច? គ្រាន់តែលេបថ្នាំវាពិបាកណាស់ណាទៅ

2.1K 148 6
                                        


--ព្រឹកថ្ងៃថ្មី...

រាងតូចបើកភ្នែកទទួលយកថ្ងៃថ្មីទាំងសភាពពិបាកនឹងបរិយាយប្រាប់។

«ព្រះអើយ..ម៉េចក៏ឈឺខ្លាំងម្ល៉េះ?»

ជីមីនរអ៊ូតិចៗ ទាំងដែលក្បាលនៅធ្ងន់នៅឡើយ ដៃតូចគួកចង្កេះខ្លួនឯងពេលមានអារម្មណ៍ថាវារោយ ហើយឈឺក្នុងពេលតែមួយ។

«ព្រះជួយ!!» រាងតូចស្រែកឡើងលើកដៃខ្ទប់ទ្រូង ខណៈភ្ញាក់នឹងរាងក្រាស់ដែលអង្គុយធ្វើមុខឃៅដាក់គេនៅជិតនោះមិនដឹងពីពេលណា។ គេមើលទៅគួរឲ្យខ្លាចជាងម្សិលមិញទៅទៀត លេងមុខឃៅទាំងព្រលឹមតែម្តង។

«ភ្ញាក់ស្អី?» ជុងហ្គុកគំហ៊កសួរ។

«គឺភ្ញាក់លោក..» អាល្អិតខ្ទប់មាត់ខ្លួនឯងជាប់ វិសនឹងតមាត់ជាមួយរាងក្រាស់ទៀតទៅហើយ សំណាងហើយដែលដឹងខ្លួនទាន់ មិនចឹងលទ្ធផលអាចនិងពិបាកបន្ទោសក៏ថាបាន។

«គ្មានអីទេ..»

រាងតូចក្រវីក្បាលទតាត់ ជុងហ្គុកដាក់ថាសដែលមានបបរនិងទឹកនៅពីមុខរាងតូច។

«ញ៊ាំទៅ»

ជីមីនភាំងបន្តិច ភ្នែកសម្លឹងមុខសង្ហានិងថាសបបរឆ្លាស់គ្នា ប្រុសម្នាក់នេះកើតរោគស្អីឲ្យប្រាកដទៅ? ម្តងចេះ ម្តងចុះ..

«មើលមុខស្អី? ឬក៏ចាំបញ្ចុក» ជុងហ្គុកគំហ៊កម្តងទៀត រាងតូចភ្ញាក់ព្រឺត ហើយចាប់កាន់ស្លាបព្រាញ៊ាំដោយខ្លួនឯងមិនហ៊ាននិងតមាត់ ព្រោះយ៉ាងណាក៏មិនឈ្នះមនុស្សមាឌធំនោះដដែល.. គេខ្ជិលឈ្លោះជាមួយហើយ ព្រោះផលបានមកវិញវាមិនដែលល្អម្តងសោះឡើយ។

«ខ្ញុំញ៊ាំខ្លួនឯងបាន»

«ញ៊ាំហើយកុំភ្លេចលេបថ្នាំផង នៅលើតុ» រាងក្រាស់ផ្តាំផ្ញើ ហើយងើបដើរចេញ តែត្រូវទច់បន្តិច ពេលឮសម្តីរបស់រាងតូច។

«ខ្ញុំមិនលេបបានទេ??» ជីមីនដាច់ចិត្តសួរ គេស្អប់ថ្នាំខ្លាំងណាស់ ចង់ឲ្យគេលេបថ្នាំពិបាកជាងផឹកទឹកក្តៅទើបតែពុះទៅទៀត។

«ចង់ស្លាប់ឬយ៉ាងម៉េច? យើងឲ្យឯងលេប ចឹងក៏លេបទៅ» ជុងហ្គុកដើរជ្រែងហោប៉ាវខោទៅរករាងតូចនៅលើគ្រែវិញ។ អាល្អិតរួញខ្លួនបន្តិចបន្តួច ត្រូវពីរដង ល្មមឲ្យគេដឹងខ្លួនបានខ្លះ រីឯការខ្លាចក៏វាចាប់ផ្តើមកើនទៅតាមហ្នឹងដូចគ្នា។

ទាសករបេះដូង (Heart Slave)Onde histórias criam vida. Descubra agora