«ទេ!!..ដឹងតែម្យ៉ាងទៅថា..ខ្ញុំស្អប់លោក ជន ជុងហ្គុក» ភ្នែកតូចដូចកូនឆ្មាសម្លឹងមុខមនុស្សមាឌធំមិនដាក់ភ្នែក ព្យាយាមទប់ទឹកភ្នែកមិនឲ្យស្រក់ចុះមក។
និយាយថាស្អប់គេ? គិតថាគេខ្វល់ឬ? វាគ្រាន់ជាខ្យល់ហោះកាត់ត្រចៀកគេប៉ុណ្ណោះ។ ពាក្យស្អប់មួយម៉ាត់ វាគ្មានន័យឲ្យមនុស្សដូចជាជន ជុងហ្គុក ឈឺចិត្ត ស្អិតទ្រូងឡើយ រឹតតែស្អប់គេរឹតតែផ្គើន ផ្គើនរហូតទាល់តែរាងតូចនិយាយថាស្អប់គេលែងចេញ។
«យើងបានមិនឲ្យឯងស្រលាញ់យើងតាំងពីពេលណា?» ជុងហ្គុកឱនទៅជិតមុខតូច មុននឹងងើបមកវិញហើយជ្រែងហោប៉ាវខោសើចតែម្នាក់ឯងដូចគ្រប់យ៉ាងវាគ្មានន័យអ្វីទាំងអស់ ខុសពីរាងតូចដែលខ្ជឹបមាត់ណែន ដៃញ័រសឹងតែស្រក់ទឹកភ្នែកចុះមក។
«ជុជុ...កុំធ្វើមុខបែបនេះទៅមើលក្មេងតូច..» ដៃរឹងមាំអង្អែលមុខសម៉ត់ រាងតូចទប់អារម្មណ៍មិនឲ្យតមាត់ជាមួយរាងក្រាស់ដល់ថ្នាក់ញ័រដៃ។ គេសន្យាជាមួយខ្លួនឯងហើយថា មិនយកភាពរឹងរូសរបស់គេ ឲ្យក្លាយជាកំហុសត្រូវជុងហ្គុកជាន់ឈ្លីតទៅទៀតទេ លើកនេះគេនិងស្តាប់តាមជុងហ្គុកគ្រប់យ៉ាងតាមគេប្រាប់ ប៉ុន្តែក៏មិនមានន័យថា...គេមិនរើបម្រះឲ្យមនុស្សមាឌធំ រករឿងគេខុសទំនងទៀតដែរ។
«ខ្ញុំអាចទៅងូតទឹកបានទេ?» ជីមីនបង្វែលរឿង និយាយធម្មតា ត្រជាក់ៗស្រួលស្តាប់គ្នា ប៉ុន្តែវាមិនស្រួលសម្រាប់ត្រចៀករាងក្រាស់ឡើយ។
«ប្រាកដជាបាន..» រាងក្រាស់ញញឹមចុងមាត់។
«ប៉ុន្តែ...»
«លោកត្រូវការអី?» ជីមីនជ្រួញចិញ្ចើមចូលគ្នា។
«គ្មានទេ!!..គ្រាន់តែចង់សួរថាឲ្យខ្ញុំជួយងូតទឹកឲ្យទេ?» ជុងហ្គុកញញឹមបែបខិលខូច សម្រាប់អ្នកផ្សេងអាចរលាយខ្លួនដោយសារសម្តីរបស់គេ ប៉ុន្តែមិនមែនក្មេងតូចម្នាក់នេះ..
«មិនបាច់ទេ!!..អរគុណ» អាល្អិតញញឹមបែបឌឺដាក់ មុននឹងងើបចុះពីលើគ្រែទាំងមុខមើលមិនបានទៅបន្ទប់ទឹក។
«អ្នកណាអនុញ្ញាតឲ្យទៅឥឡូវ?» រាងក្រាស់ទាញដៃតូចមកវិញ រុញរាងកាយតូចទៅលើគ្រែវិញ ហើយតាមទៅទ្រោបពីលើ។
ВЫ ЧИТАЕТЕ
ទាសករបេះដូង (Heart Slave)
Любовные романы«ជុងហ្គុក! មនុស្សល្មោបកាម!! អូនស្អប់បង» «តែបងស្រលាញ់អូន ក្មេងក្បាលរឹង..» _________ Jungguk Top / Jimin Bottom
