«រួចរាល់ហើយ.. ឈប់យំទៅៗ» ហានសាជូតទឹកភ្នែកឲ្យរាងតូច ដែលនៅតែអណ្តឺតអណ្តកនៅឡើយ។
«ឈប់យំទៅជីមីន.. រឿងនៅខាងក្រោម អ៊ែនប្រាប់បងអស់ហើយ.. ឈប់យំទៅណា»
«បងស្រី.. ហ៊ឹក! ខ្ញុំឈប់យំហើយ» កម្លោះតូចឆ្លើយ ទាំងខំវាសទឹកភ្នែកចេញហើយទប់កុំឲ្យវាហូរមកទៀត តែយ៉ាងណាក៏មិនបាត់ភ្លាមៗដែរ។ ហានសាមើលមុខក្មេងតូចនៅអង្គុយផ្អែកក្បាលគ្រែ ទាំងអាណិតអាសូរ។ នាងក៏មិនជឿដែលថា នាងទៅបាត់តែដប់នាទីសោះ ក៏មានរឿងអ៊ីចឹងកើតឡើងទៅហើយ។
«ប្រាប់បងស្រីបានទេ?.. អ្នកប្រុសធ្វើអីដាក់ឯងខ្លះ ម្តេចក៏មានរបួសបែបនេះ?» ហានសាសំដៅទៅរបួសនៅជើងរបស់គេ។ វាជ្រៅគួរសម ពេលត្រូវទឹកទៀតរបួសក៏រីក វាមើលទៅគួរឲ្យញញើត ហើយប្រាកដណាស់ថា ជីមីនឈឺខ្លាំងប៉ុណ្ណា។
«ខ្ញុំ.. មិនប្រយត្ន័ក៏ជាន់ចំអំបែកថូហើយក៏រអិលទឹកដួលទៅលើឥដ្ឋ ហ៊ឹក.. បន្ទាប់មកគេក៏យល់ច្រឡំ.. គេថា.. គេថាខ្ញុំឱ្យដៃ.. ហ៊ឹកហ៊ឺ» រាងតូចខំនិយាយបានតែត្រឹមហ្នឹង ស្រាប់តែយំយកតែម្តង។ អ្វីដែលគេនិយាយវាធ្វើឲ្យគេនិងឃើញសម្តីរបស់ជុងហ្គុកមុននេះ។ វាពិតជាឈឺ ឈឺសឹងតែដាច់ខ្យល់ស្លាប់ទៅហើយ។
«បានហើយៗ.. បងស្រីសុំទោសដែលសួរនាំច្រើន។ ឈប់គិតពីរឿងនេះទៅ ម៉ោះគេងយកកម្លាំងវិញទៅ» ហានសាអង្អែលខ្នងរាងតូចថ្នមៗ មុននឹងជួយដម្រេតខ្លួននឱ្យរាងតូចគេងហើយទាញភួយសណ្តប់ឱ្យ។
«អ្នកប្រុសពៅ ជ្រុលពេកហើយ ធ្វើបាបទាំងគ្មានហេតុផល។ បើនៅតែបែបនេះទៀត គ្មានអ្នកណាទ្រាំបានទេ.. បងនឹងយករឿងនេះប្រាប់អ្នកប្រុសធំ ពេលនោះគ្រប់យ៉ាងនឹងត្រូវបានដោះស្រាយ» ហានសានិយាយទាំងភាពជឿជាក់។ ជុងហ្គុកកាន់តែប្លែកទៅៗ ហើយកាន់តែជ្រុលទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ បើនៅតែបែបនេះទៀត ក្មេងតូចម្នាក់នេះប្រាកដជាអស់ដង្ហើមដកឆាប់ៗមិនខាន។
«គេងទៅជីមីន»
«បងកុំប្រាប់រឿងនេះដល់អ្នកណាអី..» ជីមីនចាប់ដៃរាងស្តើងជាប់ សូមអង្វរកុំឱ្យនាងយករឿងរបស់គេ ទៅប្រាប់អ្នកណា។ ហានសាជ្រួញចិញ្ចើមចូលគ្នា។
YOU ARE READING
ទាសករបេះដូង (Heart Slave)
Romance«ជុងហ្គុក! មនុស្សល្មោបកាម!! អូនស្អប់បង» «តែបងស្រលាញ់អូន ក្មេងក្បាលរឹង..» _________ Jungguk Top / Jimin Bottom
