--ពីរថ្ងៃក្រោយមក...
ការទន្ទឹងរង់ចាំរបស់ជុងហ្គុកបានមកដល់ ក៏ដូចជាការទន្ទឹងរង់ចាំរបស់ជីមីនដូចគ្នា។ក្រោយជិះយន្តហោះអស់ជាច្រើនម៉ោង កម្លោះវ័យដប់ប្រាំបីឆ្នាំរូបនេះ ក៏បានត្រឡប់មកដល់ប្រទេសកំណើតវិញ..
«កូរ៉េ!!~ទីបំផុតខ្ញុំមកវិញហើយ» ជីមីននិយាយតិចៗតែម្នាក់ឯង ត្រដាងដៃស្រូបខ្យល់អាកាស ក្រោយពីដើរចេញពីអាកាសយានដ្ឋាន។ គេពិតជាសប្បាយខ្លាំងមែនទែនដែលបានត្រឡប់មកវិញក្រោយទៅរស់នៅUS ដប់ឆ្នាំមកនេះ។
ប៉ុន្តែ....
គេមិនដឹងឡើយថា ការត្រឡប់មកវិញរបស់គេនឹងជួបរឿងអ្វីខ្លះទេ។
«តាក់ស៊ី!» ជីមីនហៅតាក់ស៊ីជិះទៅផ្ទះ ព្រោះគេមិនទាន់បានប្រាប់ប៉ារបស់គេទេថាគេត្រឡប់មកវិញ គិតថានឹងធ្វើឲ្យគាត់ភ្ញាក់ផ្អើល។
បរិវេណផ្ទះស្ងាត់ជ្រងំ រាងតូចអាក់ដំណើរ ឈរនៅមុខផ្ទះខ្លួនឯងទាំងចម្លែកចិត្ត មុននឹងក្រវីក្បាលបណ្តេញការគិតអវិជ្ជមានចោលអស់ ហើយសម្រេចចិត្តអូសវ៉ាលីចូលផ្ទះទាំងញញឹម។
«ប៉ា!!..ខ្ញុំត្រឡប់មកវិញហើយ» សំឡេងតូចស្រួយស្រាលគួរឲ្យចង់ស្តាប់ឮឡើង ស្របពេលដែលទ្វាបើកបង្ហាញវត្តមានម្ចាស់សំឡេង។
«ក្មេងតូច» ជុងហ្គុក
«ប៉ា..? ពួកលោកជាអ្នកណា? ម៉េចក៏ចាប់ប៉ារបស់ខ្ញុំ...ប៉ាៗ» រាងកាយតូចស្តើងទម្លាក់វ៉ាលីចុះរត់ទៅរកបុរសចំណាស់ដែលត្រូវគេចាប់ចងជាប់អ្នកកៅអី។
ប៉ុន្តែបុរសមាឌធំពីរនាក់ ក៏ចាប់ទាញគេចេញមកវិញ...
«មីននី~កូនប៉ា...កុំអ្វីអីគេ...សូមអង្វរដោះលែងគេទៅ..រឿងនេះគ្មានពាក់ពន្ធ័នឹងគេទេ» លោកផាក ស្រែកអង្វរ។
«ប៉ា..!! មានរឿងអីកើតឡើង? ហេតុអីបានជាចាប់ប៉ារបស់ខ្ញុំ?!! លែងប៉ារបស់ខ្ញុំទៅ~» រាងតូចរើចេញពីមនុស្សមាឌធំដែលចាប់គ្រាកដៃទៅក្រោយទាំងសងខាង។ ជុងហ្គុកងើបឈរឡើង សម្រួលខោអាវ មុននឹងដើរទៅជិតរាងតូច ដែលកំពុងរើខ្លួនទាំងទឹកភ្នែកស្រក់តាមកន្ទុយភ្នែកមានពន្លឺពណ៌ត្នោត។
ВЫ ЧИТАЕТЕ
ទាសករបេះដូង (Heart Slave)
Любовные романы«ជុងហ្គុក! មនុស្សល្មោបកាម!! អូនស្អប់បង» «តែបងស្រលាញ់អូន ក្មេងក្បាលរឹង..» _________ Jungguk Top / Jimin Bottom
