ឈូ.....
«ខិខិ..ហើយស្អីហ្នឹង?» ជីមីនងើបអង្គុយទាំងលំបាកលំបិន ទាំងនៅងងុយមិនទាន់បាត់ ខណៈត្រូវទឹកត្រជាក់ៗមួយថូចាក់ស្រោចចំៗកណ្តាលមុខ ធ្វើឲ្យរាងតូចឆ្លួកស្ទើរស្លាប់ស្ទើររស់។
«ក្រោកឡើង!!នៅដេកដល់ណាទៀត!!» រាងក្រាស់ស្រែកកោកៗ ឲ្យរាងតូចងើបតាមគេប្រាប់។
«ខិខិ...» រាងតូចមុខឡើងក្រហមអស់ ព្រោះតែមុននេះត្រូវឆ្លួកខ្លាំង ភ្នែកតូចស្អាតសម្លឹងមុខសង្ហា ខឹងសឹងតែស្រក់ទឹកភ្នែក តែគិតខុសហើយ.. ផាក ជីមីន មិនមែនក្មេងយកទឹកភ្នែកមកដាក់មុខឡើយ ទឹកភ្នែកសម្រាប់គេមិនមែនជាដំណោះស្រាយ អាចធ្វើឲ្យក្មេងដូចគេយំបានលុះត្រាតែចាប់គំរាម ឬធ្វើអ្វីមួយឲ្យគេភ័យដល់យំតែប៉ុណ្ណោះ។
«លោកឆ្គួតហើយមែនទេ??!! ទើបយកទឹកមកចាក់លើមនុស្សកំពុងដេកបែបនេះ!!»
ជុងហ្គុកជ្រួញចិញ្ចើមចូលគ្នាបន្តិច គេពិតជាភ្ញាក់ផ្អើលដែលរាងតូចនិយាយអ្វីដែលគេមិនបានគិតដល់។ ជីមីនមិនយំ ហើយក៏មិនទន់ខ្សោយពេលទទួលវាហើយ ប៉ុន្តែវាយបកមកវិញដោយកំហឹង ល្មមឲ្យមនុស្សមាឌធំឆេះឆួលទៅតាម។
«បើយើងចាក់ ឯងចង់យ៉ាងម៉េច? អ្នកណាអនុញ្ញាតឲ្យឯងដេក!!» នាយតបទាំងឆេះឆួលទៅវិញ។
«ហើយលោកឯងបានប្រាប់តាំងពីពេលណា ថាខ្ញុំដេកលើនេះមិនបាន!! ក្រែងលោកឯងខ្លួនឯងទេ ដែលឲ្យខ្ញុំនៅទីនេះ!!» អាល្អិតស្រែកបកវិញ ហាក់កំហឹងវាគ្រប់ដណ្តប់ លែងគិតថាលទ្ធផលតមាត់ជាមួយសាតានម្នាក់នេះហើយនឹងទៅជាយ៉ាងណា។
«.....» រាងក្រាស់តបលែងចេញ ព្រោះគ្រប់សម្តីរបស់ជីមីន និយាយវាសុទ្ធតែត្រឹមត្រូវគ្រប់យ៉ាងទាំងអស់។
«យ៉ាងម៉េច?!! ខ្ញុំបាននិយាយអីខុស» គេនៅតែប្រកែកមិនឈប់ ទោះជារាងក្រាស់ស្ងាត់ហើយក៏ដោយ ល្មមឲ្យរាងក្រាស់ផ្ទុះកំហឹងបាន។
«ផាក ជីមីន!!..តែឯងហ៊ាននិយាយទៀតយើងនឹង..» ជុងហ្គុកមិនទាន់បញ្ចប់ប្រយោគផង ក៏ត្រូវក្មេងក្បាលរឹងកាត់មុនបាត់..
«ហ្នឹងអី? លោកចង់សម្លាប់ខ្ញុំមែនទេ? អាយ!!..» រាងតូចស្រែកឡើង ខណៈត្រូវនាយកន្ត្រាក់ដៃឲ្យងើបឡើង ទាញទៅពិតនិងដើមទ្រូងរបស់គេមួយទំហឹងហើយក្តោបចង្កេះខ្លួនជាប់ដោយដៃម្ខាង ឯដៃម្ខាងទៀតលើកជើងរាងតូចម្ចាងដោយដល់ចង្កេះរបស់គេ។
YOU ARE READING
ទាសករបេះដូង (Heart Slave)
Romance«ជុងហ្គុក! មនុស្សល្មោបកាម!! អូនស្អប់បង» «តែបងស្រលាញ់អូន ក្មេងក្បាលរឹង..» _________ Jungguk Top / Jimin Bottom
