Ep7 : ជួយបន្តិចមក..ខ្ញុំងើបមិនរួចទេ..

1.8K 132 1
                                        


រាងតូចសម្រួលអារម្មណ៍ ខណៈរឿងអាក្រក់ៗកើតឡើងមុននេះបានចេញពីកែវភ្នែករបស់ខ្លួន។ គេនៅស្ងៀមក្នុងដៃរង្វង់រឹងមាំ ដែលរាវលើរាងកាយគេដូចមឹក ហាក់មិនខ្វល់ពីអីបន្តិចសោះ។

«តោះ..យើងទៅវិញ» រាងក្រាស់ថើបសៀតផ្កាអ្នកអ្គុយលើភ្លៅមួយខ្សឺតមុននឹងលើកបីចេញទៅវិញ។

«ខ្ញុំដើរខ្លួនឯងបាន ដាក់ខ្ញុំចុះទៅ» ជីមីននិយាយដាច់ៗព្រោះតែនៅភ័យមិនទាន់បាត់។

«ដើរបាន?» ពីរមាត់យ៉ាងខ្លី ប៉ុន្តែវាចាក់ដោតខ្លាំង ទោះជាដើរមិនបានក៏ត្រូវតែប្រឹងដើរឲ្យបានដែរ។

«ខ្ញុំដើរបាន» អាល្អិតបញ្ជាក់ច្បាស់ៗថាដើរបាន ទាំងមិនប្រាកដក្នុងចិត្តនៅឡើយថាបានប៉ុន្មានជំហាន ជើងរបស់គេនៅរោយស្ពឹកដ៏ថ្នាក់មានអារម្មណ៍ថាទន់ ទប់លំនឹងមិនចង់បាន តែព្រោះតែចិត្តខ្លាំង សុខចិត្តផ្គើនដើរខ្លួនឯងទោះលទ្ធផលមកយ៉ាងម៉េចក៏ដោយ ជៀសជាងឲ្យសាតានម្នាក់នេះលូកលាន់ខ្លួនដល់ទីបញ្ចប់ដែរ។

«ល្អ..តាមចិត្ត» ជុងហ្គុកដាក់រាងតូចចុះធ្វើហី ហើយបោះជំហានទៅមុខធ្វើមិនដឹង។ រាងតូចគ្មានជំនឿចិត្តថាខ្លួនឯង ឈានជើងទៅមុខរួចឡើយ តែហេតុតែចចេះ ទើបឈានទៅមុខដោយខ្លួនឯង ចុងក្រោយគ្រប់យ៉ាងមិនខុសពីការគិត រាងកាយតូចត្រូវដួលទៅលើដីឲ្យខានតែបាន។

«ឆ្គួតមែនទែន..» គេប្រទេចខ្លួនឯងតិចៗ មុននិងព្យាយាមងើបឈរឡើងវិញ នៅតែត្រូវដួលមកវិញម្តងជាពីរដងដដែល។

«ព្រះអើយ...ផាក ជីមីន ឯងម៉េចក៏ទន់ខ្សោយយ៉ាងនេះ..» គេថាឱ្យខ្លួនឯង។

«យ៉ាងម៉េចហើយ? ចិត្តខ្លាំងណាស់ហឹម..ម៉េចមិនងើបឡើងមក» សំឡេងរាងក្រាស់ឮឡើង ជីមីនងើបមុខឡើងងាករកតាមប្រភពសំឡេង។ ជុងហ្គុកឈរជ្រែងហោប៉ាវខោនៅមិនឆ្ងាយពីគេ មើលតែទឹកមុខក៏ដឹងថា ឈរមើលយូរហើយ តែមិនមាត់។

«.....» អាល្អិតមិនតបត ជ្រើសប្រឹងងើបឈរវិញ ព្រោះមិនចង់ចាញ់សម្តីផ្គើនរបស់អ្នកខាងណោះ តែលទ្ធផលវានៅតែដដែល។

«ព្រះអើយ..ម៉េចក៏មានរឿងឆ្គួតៗបែបនេះចឹង ស្ពឹកខ្លាំងណាស់..» គេរអ៊ូតិចៗតែម្នាក់ឯង ប្រឹងងើបប៉ុន្មានដងនៅតែដដែល។

ទាសករបេះដូង (Heart Slave)Where stories live. Discover now