--ព្រឹកថ្ងៃថ្មី...
ជីមីនបើកភ្នែកទទួលយកថ្ងៃថ្មីទាំងពិបាកបរិយាយ។ ភ្នែកសម្លឹងមើលបរិវេណបន្ទប់ដែលមានពណ៌ប្រផះសុទ្ធ និងមានពន្លឺចាំងមកព្រាលៗតាមបង្អួចដែលបាំងដោយវាំងននពណ៌ស។ ដៃតូចរង្គិលរាងកាយខ្លួនយឺតៗ ទៅអង្គុយសន្តូកជើងនៅខាងស្តាំគ្រែ និងកម្រើកជើងត្រង់កន្លែងមានរបួសតិចៗ។ ចិត្តកំពុងគិតថាចុះដើររួចឬក៏អត់?
ពេលនេះ គេត្រូវយោងអាត្មាខ្លួនឯងទៅសម្អាតខ្លួន ព្រោះនៅក្នុងបន្ទប់ដ៏ធំនេះមានតែគេម្នាក់ឯងប៉ុណ្ណោះ បង្អួចបិទជិត សូម្បីខ្យល់ចូលមកបន្តិចក៏គ្មាន។ ជីមីនងើបឈរយឺតៗ ដោយដៃទប់តុជិតក្បាលគ្រែ គេដើរប៉ាក់ពើកយឺតៗ ចូលទៅងូតទឹក នៅពេលរួចរាល់ហើយ ទើបយោងអាត្មាខ្លួនឯងចេញទៅក្រៅ គិតថាទៅរកហានសានៅក្នុងផ្ទះបាយ។
-- មីន យ៉ុនហ្គី < កូរ៉េ >
យ៉ុនហ្គីធ្វើដំណើរទាំងយប់មកកូរ៉េ ចិត្តអន្ទះសាស្វែងរកបេះដូងរបស់ខ្លួនមកវិញ ព្រោះពេលនេះបេះដូងរបស់គេ វាទៅតាមអាល្អិតកូនកាត់នោះបាត់ទៅហើយ។
«ចៅហ្វាយទៅរកអ្នកប្រុសពៅមែនទេ? ទាន»
«អឹម» យ៉ុនហ្គី
«ទៅក្រុមហ៊ុនឬក៏ទៅផ្ទះ ចៅហ្វាយ»
«ទៅផ្ទះ ថ្មើរនេះគេមិនទាន់ទៅធ្វើការទេ» យ៉ុនហ្គីនិយាយទាំងកំពុងដម្រេតខ្លួន បិទភ្នែកសម្រាកយកកម្លាំង ព្រោះគេគេងមិនលក់ប៉ុន្មានថ្ងៃមកហើយ។អ្នកបើកឡានផ្តោតលើការបើកបរខ្លួនបន្ត មិនយូរប៉ុន្មានយ៉ុនហ្គីក៏បានទៅដល់ ភូមិគ្រឹះជនដូចបំណង។
រាងខ្ពស់សង្ហាស៊កដៃចូលហោប៉ាវខោសងខាង ដើរចូលក្នុងបន្ទប់ធំរបស់ភូមិគ្រឹះជន ផ្ទះនេះគ្មានផ្លាស់ប្តូរបន្តិចសោះ តាំងពីទៅនៅអ៊ីតាលី ស្ងាត់ដូចទើបមករស់នៅថ្មីៗ។ យ៉ុនហ្គីទច់ង៉ក់ ខណៈឃើញក្មេងតូចសក់ខ្មៅក្រិបម្នាក់ព្យាយាមចុះមកទាំងពិបាកភ្នែក។ គេសង្កេតក្មេងតូច គ្រប់ជំហានដែរក្មេងតូចដើរចុះមក។
"ក្មេងនេះជាអ្នកណាចេះ?" យ៉ុនហ្គីសួរខ្លួនឯងតិចៗ នៅឈរមួយកន្លែងរហូតជីមីនចុះមកដល់ក្រោម។
ВЫ ЧИТАЕТЕ
ទាសករបេះដូង (Heart Slave)
Любовные романы«ជុងហ្គុក! មនុស្សល្មោបកាម!! អូនស្អប់បង» «តែបងស្រលាញ់អូន ក្មេងក្បាលរឹង..» _________ Jungguk Top / Jimin Bottom
