ជីមីនបើកទ្វារចេញមកវិញ ពេលប្រាកដចិត្តថា ជុងហ្គុកចេញទៅបាត់ហើយ។ រាងតូចក្តោបថ្ពាល់ខ្លួនទាំងគូ ហើយក្រវីក្បាលតិចៗ បណ្តេញអារម្មណ៍ឆ្កួតៗដែលមានមុននេះចោលឲ្យអស់។«ជីមីន!.. កុំឲ្យសម្តីរបស់គេគ្រប់គ្រង់ឯងបានឲ្យសោះ! ភ្ញាក់ឡើង» អាល្អិតរំលឹកខ្លួនឯង មុននឹងប្រញាប់ប្រញាលដើរចេញពីបន្ទប់ងងឹតមួយនោះ ទៅបន្ទប់ដែលនៅជាប់នោះវិញ ព្រោះខោអាវគេទាំងអស់នៅទីនោះ។
បន្ទប់ដែលរាងតូចនៅម្សិលមិញនោះជាបន្ទប់របស់ជុងហ្គុកនោះឯង។ ជីមីនសម្អាតខ្លួន រៀបចំខ្លួនរួចរាល់ក៏សម្រេចចិត្តចុះទៅក្រោម ព្រោះនៅក្នុងបន្ទប់វាគួរឲ្យធុញ នឹកឃើញតែរឿងធ្វើឈឺក្បាល ណាមួយរាងក្រាស់ក៏មិននៅស្រាប់ អ៊ីចឹងគេអាចចុះទៅបានដោយមិនបាច់ ចាំមានភ្នែកបិសាចតាមមើលដូចសព្វដងហើយ។
«ជីមីន?.. ភ្ញាក់ហើយ? ត្រូវការអីទេ?» ហានសាសួរឡើង ខណៈឃើញរាងតូចដើរចុះជណ្តើរម្តងមួយកាំៗចុះមកក្រោម។
«បងស្រី..» ជីមីនងាកឃើញហានសាហើយ ទើបរហ័សចុះប្រញាប់រត់ទៅជិតនាង ដែលឈរនៅជិតផ្ទះបាយ។ កម្លោះតូចមានអារម្មណ៍ល្អជាមួយហានសា គេចាត់នាងដូចជាបងស្រីតាំងពីជួបនាងដំបូង។ នាងជាមនុស្សល្អ ខុសពីប្រុសម្នាក់នោះ ដែលតែងតែរករឿងគេគ្រប់ពេលវេលា។
«ជីមីន... ប្រាកដជាមិនទាន់ញ៊ាំអីទេ? ម៉ោះអង្គុយទៅ បងរៀបចំឲ្យ» នាងក្រមុំញញិមស្រស់។ នាងមានអារម្មណ៍ថាត្រកអរយ៉ាងម៉េចមិនដឹង ពេលឮរាងតូចហៅនាងបែបនេះ។ នាងចង់បានប្អូនម្នាក់យូរហើយ ពេលមានអ្នកហៅចឹងនាងពិតជារំភើបរកថាមិនត្រូវ។
«បាទ..» អាល្អិតងក់ក្បាល អង្គុយចុះតាមរាងស្តើងប្រាប់។ ប្រហែលដប់នាទីក្រោយមក ហានសាក៏ចេញពីផ្ទះបាយវិញជាមួយអាហារជាច្រើនមុខយកមកឲ្យរាងតូច។
«មកហើយៗ..ឆាប់ញ៊ាំទៅ»
«អរគុណហើយបងស្រី» ជីមីនញញិមដាក់ មុននឹងចាប់ផ្តើមញ៊ាំអាហារដែលនាងរៀបចំឲ្យនៅចំពោះមុខ។
«ញ៊ាំឲ្យច្រើនទៅ..»
«បាទ..» រាងតូចងក់ក្បាលទាំងញញិមលឹបភ្នែក។

ВЫ ЧИТАЕТЕ
ទាសករបេះដូង (Heart Slave)
Любовные романы«ជុងហ្គុក! មនុស្សល្មោបកាម!! អូនស្អប់បង» «តែបងស្រលាញ់អូន ក្មេងក្បាលរឹង..» _________ Jungguk Top / Jimin Bottom