Ep4 : ហេតុអីចាំបាច់ខាំ?! លោកជិតឆ្គួតហើយមែនទេ?

2.4K 156 3
                                        


«រៀបរយហើយ ទាន!» អ៊ែននិយាយពីរឿងសាកសពយកទៅចោលនោះ។

«ល្អ» ជុងហ្គុក

«ចំណែករឿងផ្ទុះឡានដឹងទំនិញទៅដេហ្គូ ថ្ងៃមុនវិញ ខាងយើងចាប់បានអ្នកបំផ្ទុះហើយទាន មើលទៅវាប្រហែលជាមនុស្សរបស់...» មនុស្សជំនិតមិនទាន់និយាយចប់ផង ក៏ត្រូវម្ចាស់កាត់សម្តីមុន។

«ខៃ» ជុងហ្គុក

«បាទ!!..តែពួកវាមិននិយាយទេ» អ៊ែន

«ស្អែកចាប់ពួកវាមក យើងនឹងសួរចម្លើយដោយខ្លួនឯង» នាយដាក់កែវកាហ្វេរចុះ រួចងើបឈរពេញជំហរ។

«បាទ!» អ៊ែនទទួលបញ្ជាហើយចេញទៅវិញ។
.......

អាល្អិតរួញខ្លួនក្នុងភួយ ភ្នែកដាមដោយដំណក់ទឹក សម្លឹងមុខនាយ។ បើកភ្នែកមកក៏ឃើញអង្គុយធ្វើមុខស្មើរបែបនេះទៅហើយ..

«សម្អាតខ្លួនហើយទៅក្រោមជាមួយយើង»

«ហេតុអី?» ជីមីនសួរបកវិញ សួរបែបនេះប្រហែលជាមិនទាន់រៀងទេមើលទៅ។

«មិនត្រូវការហេតុផល» នាយព្យាយាមទប់កំហឹងកុំឲ្យហុយឡើង ព្រោះគិតថាមិនចង់ធ្វើបាបក្មេងដែរទើបនិងដឹងខ្លួន។

«ខ្ញុំមិនទៅ!!» ជីមីន

«ចង់ត្រូវទៀតឬយ៉ាងម៉េចហាស?!» ជុងហ្គុកចាប់កដៃតូចសង្កត់ជាប់នឹងក្បាលគ្រែ។

«ខ្ញុំឈឺ..លែង!!» រាងតូចព្យាយាមរើដៃឲ្យមានសេរីភាពវិញ តែកម្លាំងមិនដល់ ស៊ូមិនរួចទើបបានតែខាំមាត់សម្លក់មុខនាយទាំងខំទប់ទឹកភ្នែកមិនឲ្យស្រក់។

«ឯងនេះក្បាលរឹងខ្លាំងណាស់!! ឪពុកឯងប្រដៅឯងមកចឹងហេស?» ជុងហ្គុក

«គ្មានទាក់ទងនឹងប៉ាខ្ញុំទេ!! លោកឯងគ្មានសិទិ្ធយកឈ្មោះគាត់មកនិយាយ!» ជីមីនស្រែកថាឲ្យ គេស្អប់បំផុតពេលមានអ្នកយកប៉ារបស់គេមកតិះដៀល បើតែគេម្នាក់បានតែកុំយកប៉ារបស់គេមកចូលជាមួយឲ្យសោះ បើមិនចឹងទេ ទោះម្នាក់នោះជាអ្នកណាក៏គេមិនទុកមុខឲ្យដែរ។

«បើយើងនិយាយឯងចង់យ៉ាងម៉េច? វៃយើង?» ជុងហ្គុកសួរផ្គើន ហាក់ចង់ឲ្យរាងតូចខឹង ឈឺជាមួយសម្តីរបស់គេទ្រាំលែងបាន។

ទាសករបេះដូង (Heart Slave)Место, где живут истории. Откройте их для себя