ផ្តើមរឿង៚
Park Jimin ជាក្មេងប្រុសវ័យ 19 ឆ្នាំ រស់នៅក្រោមដូំបូលផ្ទះតែមួយជាមួយឱពុកនិងម្តាយមានជីវភាពមិនសូវជាធូរធារអីណាស់ណាទេ។
គេជាក្មេងវ័យជំទង់ដែលមានចរឹតស្លូតបូត ទន់ភ្លន់សុភាពរាបសារ ដៃជើងល្វត់ល្វន់ដូចកិន្នរី ស្រីៗណាឃើញហើយក៏មានចិត្តលួចច្រណែននឹងចរឹតកិរិយាសមរម្យ ព្រមទាំងសម្រស់ប្រៀបបានដូចជាផ្កាកុំពុងរីកនៅពេលដែលគេបញ្ចេញស្នាមញញឹមលឹបអស់ភ្នែកតូចៗ។Jimin រស់នៅក្នុងភូមិតូចមួយនៅឯជាយក្រុង កាលនៅតូច មួយថ្ងៃៗ គេត្រូវឡើងទៅបេះផ្កានៅលើភ្នំ ដើម្បីយកមកក្រងលក់គ្រាន់បានជាប្រាក់កម្រៃទប់ទល់ថ្លៃសាលារបស់ខ្លួន ព្រោះមិនចង់រំខានប្រាក់កាក់ដល់ឱពុកម្តាយ. តែក្រោយពីប៉ុន្មានឆ្នាំមកនេះ ឱពុករបស់គេលួចមានប្រពន្ធចុង ទាំងដែលមានម្តាយគេហើយនៅតែមិនគ្រប់គ្រាន់ មិនត្រឹមតែប៉ុណ្ណោះ គាត់នៅយកប្រពន្ធចុងដែលមានកូនម្នាក់អាយុក្រោមគេតែពីរបីខែប៉ុណ្ណោះ ចូលមករស់នៅក្នុងផ្ទះដោយមិនក្រែងរអែងចិត្តកូនប្រពន្ធដើមអីបន្តិចសោះ. តែដោយហេតុ តាំងពីឱពុកគេយកប្រពន្ធថ្មីចូលផ្ទះការងាររកសុីកាន់តែរីកចម្រើនជាងមុន ទើបធ្វើឲឱពុករបស់គេចាប់ផ្តើមស្រឡាញ់ងប់ងល់និងនាងប្រពន្ធចុងដែលមានអាយុក្មេងជាងគាត់។
មិនយូរប៉ុន្មានម្តាយរបស់ Jimin ចែកឋានទៅដោយទុកឲកូនកម្សត់ត្រូវរងទុកវេទ្តនាជាមួយម្តាយចុងធ្វើបាប ដាក់ទោសជារៀងរាល់ថ្ងៃមិនដែលស្រាក់ស្រាន្ត ។ចូលសាច់រឿង៚
ជឺប~ ជឺប ~
សម្លេងចាបស្រែកចេចចាចនៅក្នុងសំបុក ស្របពេលដែលពន្លឺព្រះអាទិត្យចាប់ផ្តើមបង្ហាញខ្លួនបន្តិចម្តងៗ ដើម្បីក្លាយខ្លួនជាអ្នកបំភ្លឺមនុស្សលោក។
ពីមួយថ្ងៃទៅមួយថ្ងៃ រាងតូចត្រូវក្រោកឡើងតាំងព្រឹកស្រឡាង ដើម្បីមករៀបចំផ្ទះបាយនិងធ្វើម្ហូបអាហារសម្រាប់អ្នករាល់គ្នា ទាំងដែលតាមការពិតជាតួនាទីរបស់ស្ត្រីវយ័30 ខ្ជិលច្រអូសនោះសោះ។Jimin ចាប់ផ្តើមបើកទូទឹកកក យកសាច់និងបន្លែមកជិតរួចដាំស្លតាមធម្មតា. មួយម៉ោងក្រោយមក ម្ហូបក៏បានឆ្អិនរួចរាល់ ខ្លិនឆ្ងុយហោះហើរទៅគ្របដណ្តប់គ្រប់ទិសទី។
មួយសន្ទុះសម្លេងស្តួចស្តើងក៏បន្លឺឡើងពីក្រោយខ្នង Jimin ធ្វើឲអ្នកដែលមានប្រលឹងប្រលះតិចតួចភ្ញាក់ក្រញាងសឹងតែបោះវែកសម្លដែលកាន់ក្នុងដៃចោលទៅហើយ។
« មិចក៏ប្រលឹងប្រលះតិចម្លេះ »
Kim Taehyung ជាប្អូនចុងរបស់គេ។
ក្មេងម្នាក់នេះមានអាយុប្អូនគេតែពីរបីខែប៉ុណ្ណោះ ប៉ុន្តែ Taehyung មានចរឹតខុសស្រឡាស់ពីម្តាយរបស់គេ ដែលគេជាក្មេងស្លូតបូត ចេះដឹងខុសត្រូវ នឹងចេះជួយទុក្ខធុរៈអ្នកដ៏ដៃ ទោះជាមិនមែនជាប់សាច់ឈាមនឹងគ្នាក៏ដោយ។
រាល់ថ្ងៃ ពេលដែលម្តាយរបស់គេធ្វើបាប Jimin គេតែងតែលូកដៃទៅជួយ។ ពួកគេទាំងពីរនាក់ចុះសម្រុងនឹងគ្នាដូចជាបងប្អូនបង្កើតចឹង។
YOU ARE READING
Random HusBand (ស្វាមីចៃដន្យ)
Fanfictionដោយសារតែការជ្រុលជ្រួសមួយយប់ជាមួយប្រុសមិនស្គាល់មុខ បានកែប្រែជីវិតរបស់មនុស្សស្លូតត្រង់ម្នាក់ ឲក្លាយជាមានភាពចលាចល់ក្នុងមួយរំពិច........។ Warning ⚠️ #Mpreg-មនុស្សប្រុសមានកូនបាន #One_Nightstand #18+ ENJOY YOUR READING 💜🐯