ភាគ 17

6.8K 417 5
                                    

~ ~

     នៅតាមផ្លូវ ម្នាក់ៗបិទមាត់ស្ងាត់ឈឹងដោយ Yoongi រវល់មើលផ្លូវ រីឯJimin ក៏មិនដឹងនិយាយអី ឬក៏គួរធ្វើអី គេបានតែគេងបែរខ្នងដាក់អ្នកកំលោះ។
     ពេលនេះជារសៀលថ្ងៃត្រង់ ព្រះអាទិត្យសំញែងខ្លួនមូលក្រឡង់ ជៈពន្លឺមកបញ្ចាំងឲឃើញនៅទេសភាពព្រៃប្រឹក្សាតាមដងភ្នំឲប្រែទៅជាពណ៌លឿងខ្ចី។ Jimin អង្គុយគយគន់មើលទេសភាពយ៉ាងជក់ចិត្តរហូតគេគេងលក់មិនដឹងខ្លួន។

2 ម៉ោងក្រោយមក~

     ឡានបានមកឈប់នៅចំ ផ្ទះវិឡាលំហែមួយខ្នង សងឡើងយ៉ាងប្រណីតទៅតាមក្បូរក្បាច់រចនារបស់វីឡាកូនកាត់។
     Yoongi បើកឡានចូលទៅដល់រោងចំណត់ដែលមានទីតាំងនៅចំហៀងផ្ទះ។ ម៉ាសុីនត្រូវបានពន្លត់ តែហាក់បីដូចជាគ្មានអ្វីអាចមកដាស់ Jimin ឲភ្ញាក់ពីដំណេកសោះ។
     ពេលដែលឃើញរាងតូចបែបនេះ អ្នកកំលោះក៏សម្រាច់ចិត្តលើកបីគេទៅដល់បន្ទប់។
     Yoongi ដាក់គេថ្នមៗនៅលើពូកហើយទាញភួយយកមកដណ្តប់ឲគេឲស្រួលបួល មុននឹងដាក់ខ្លួនអង្គុយថ្នមៗនៅក្បែរនោះ។
     ដៃនៅមិនស្ងៀម គេអង្អែលសក់រាងតូចតិតៗ ភ្នែកកុំពុងសម្លឹងត្រួតត្រាលើវង់ភិក្រ្តតូចច្រឡឹង រោមភ្នែកវេងៗ ច្រមុះតូចស្រួចចុង អ្វីដែលធ្វើឲYoongi ជក់ចិត្តដិតអារម្មណ៍រហូតហាមខ្លួនឯងមិនបាននោះគឺ បបូរមាត់តូចជ្មេររបស់គេ មិនដឹងជាយ៉ាងមិច អ្នកកំលោះក៏ចាប់ផ្តើមឱនមុខចុះយឺតៗរៀបបម្រុងនឹងក្រសោបបូរមាត់ក្រហមព្រឿងៗទៅហើយ តែចង្រៃទូរសព្ទ៍រោទ៍មកកាត់ចង្វាក់អស់រលីង។
      Yoongi រហ័សចេញទៅក្រៅបន្ទប់ដោយបិទទ្វារថ្នមៗ ខ្លាចអ្នកម្ខាងទៀតម្ញាក់។
     « អាឡូ មានការអី? »

     ( Hyung! វីរវរហើយ លោកយាយដឹងអស់ហើយ! )

     « ដឹងស្អីឯង!? មិចមិននិយាយឲចប់សេចក្តីម៉ោ !! »

     ( គឺរឿងប្រពន្ធបនឹងអី លោកយាយខលទៅបងមិនចូល ទើបគាត់ខលមកប្រាប់ខ្ញុំឲបងទៅអង់ល្លេវិញឲលឿន បើមិនចឹងគាត់នឹងឲ Ashley មកតាមបងដល់កូរ៉េមិនខាន !! )

     « ស្អីគេ ហើយគាត់ដឹងដោររបៀបណា!?? »

     ( មិនដឹងទេ សង្សៃបង Seok របូតមាត់ទេដឹង )

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now