បន្ត៚
រាងតូចដាក់ខ្លួនអង្គុយលើពូក ហើយចាប់ផ្តើមគិតនិងពិចារណានូវសម្តីរបស់មនុស្សប្រុសដែលជាដើមហេតុធ្វើឲជីវិតគេរញ៉េរញ៉ៃ។
ពាក្យទាំងប៉ុន្មានដែលរាងក្រាស់និយាយសុទ្ធតែត្រូវទាំងអស់ គេមិនអាចព្រោះតែភាពល្ងង់ខ្លៅមួយពេល ធ្វើឲជីវិតកូនខ្លួនឯងត្រូវជួបទុក្ខលំបាកដូចជាគេនោះទេ។ ជាក្មេងដែលមិនមានឱពុកម្តាយពេញលេញ គេដឹងច្បាស់ណាស់ថាត្រូវជួបរឿងលំបាកអ្វីខ្លះ ព្រោះតែគេធ្លាប់ឆ្លងកាត់រួចអស់មកហើយ ណាមួយគេក៏មិនសង្ឃឹមមានលិទ្ធភាពគ្រប់គ្រាន់អាចចិញ្ចឹមកូនម្នាក់ឯងឲមានអានាគតល្អបានដែរ ណាមួយកូនគេក៏ត្រូវការឱពុកម្តាយពេញលេញដូចជាក្មេងដទៃ ហើយកិច្ចសន្យាមួយនេះក៏មានចំណុចល្អចំពោះពួកគេទាំងសងខាង គេនៅតែអាចជួបកូនរបស់គេបានហើយនៅមានសេរីភាពទៀត ដូចច្នេះ Jimin នឹងសម្រាច់ចិត្តយល់ព្រមនូវលក្ខខណ្ឌរបស់ប្រុសម្នាក់នោះទៅចុះ
" Min Yoongi? "
Jimin យកកាតមួយសន្លឹកមកអានដោយមានឈ្មោះនិងលេខទំនាក់ទំនងរបស់កំលោះមាឌឌាំងនៅទីនោះ។ មួយសន្ទុះ ទូរសព្ទ័របស់Jimin ក៏បន្លឺឡើង ស្នាមញញឹមចាប់ផ្តើមលេចឡើងសារជាថ្មីម្តងទៀតនៅពេលដែលគេបានអានឈ្មោះអ្នកដែលខលមករក
" Tae!! ខ្ញុំនឹកឯងណាស់ ឯងសុខសប្បាយទេ?"( អើ! សុខ ចុះឯងសុខសប្បាយទេ យើងខលទៅនេះព្រោះយើងនិងប៉ា នឹកឯងខ្លាំងណាស់ តាំងពីឯងចេញទៅប៉ាចាប់ផ្តើមប្រែទៅជាស្ងៀមស្ងាត់ ពួកគាត់ចង់ឲឯងមកលេងផ្ទះដូចគ្នា )
" ម-មែនហ្អេស៎...ហឹក*...អ-អូខេ.....ចឹងស្អែកនេះចាំយើងប្រាប់ Jin Hyung ថាទៅលេងផ្ទះមួយអាទិត្យ "
Jimin និយាយទូរសព្ទ៍ទាំងទឹកភ្នែកទឹកសំបោរ គេរំភើបរហូតដល់ប្រែទៅជាយំអស់ទៅហើយ។( អូខេ ធ្វើដំណើរដោយសុវត្តិភាព ពួកយើងចាំមើលផ្លូវ ចឹងបានហើយឯងសម្រាកចុះ )
បន្ទាប់មកពួកគេក៏កាត់ផ្តាច់ត្រឹមនោះ។ Jimin រៀបចំកន្លែងគេង ទាំងញញឹមមិនឈប់ គេទន្ទឹងរងចាំថ្ងៃនេះយូរមកហើយ មិននឹកស្មានថាទីបំផុតទេវតាព្រមបើកភ្នែកជួយប្រោសប្រណីគេសោះ។
____________________________
ព្រឹកឡើង~
YOU ARE READING
Random HusBand (ស្វាមីចៃដន្យ)
Fanfictionដោយសារតែការជ្រុលជ្រួសមួយយប់ជាមួយប្រុសមិនស្គាល់មុខ បានកែប្រែជីវិតរបស់មនុស្សស្លូតត្រង់ម្នាក់ ឲក្លាយជាមានភាពចលាចល់ក្នុងមួយរំពិច........។ Warning ⚠️ #Mpreg-មនុស្សប្រុសមានកូនបាន #One_Nightstand #18+ ENJOY YOUR READING 💜🐯