« ម៉ោះ Chimchim ~ អង្គុយចុះម៉ោ មិនអីទេកុំខ្លាចអី »
Jin រហស័ទាញដៃ Jimin ឲអង្គុយចុះក្បែរខ្លួន ពេលដែលឃើញគេនៅឈរធ្មឹង ទឹកមុខមិនសូវជាអំណោយផល ទើបគេប្រឹងលួងលោមអ្នកម្ខាងទៀតកុំអោយបារម្មណ៍ច្រើន។
« ធ្វើចិត្តឲសប្បាយទៅ ពួកយើងគ្រាន់តែមកជួបជុំមិត្តភក្តិប៉ុណ្ណោះ »
« ខ្ញុំមិនអីទេ ចុះឯណា Namjoon-Hyung? »
JIN អើត.កប្រឹងរកមើលម្ចាស់ឈ្មោះ តែមួយសន្ទុះក៏ប្រសព្វភ្នែកនឹងរាកាយខ្ពស់ស្រឡាស់របស់ Namjoon កុំពុងដើរមករកពួកគេល្មម។« អ្នកទាំងពីរមកដល់យូរហើយហ្អេស៎? »
Namjoon ដាក់ខ្លួនអង្គុយក្បែរJin មុននឹងចោទសួរ
« ទើបតែមកដល់ទេ ឯណាមិត្តភិត្ត? » Jin តប
« ពួកគេរវល់ មិនបានមកទេ តោះចឹងពួកយើងកម្មង់អីញុំាតែម្តងទៅ »
Namjoon ក៏បក់ដៃហៅអ្នកបម្រើមកកម្មង់ម្ហូបនិងស្រាមួយថូជាមួយនិងភេសជ្ជៈប៉ុន្មានមុខទៀត។
ក្រោយពីអង្គុយរងចាំអស់រយៈពេលកន្លះម៉ោង ម្ហូបអារហាររបស់ពួកគេក៏មកដល់។ ពួកគេនាំគ្នាដួសម្ហូបញុំាបណ្តើរជចែកគ្នាលេងពីនេះនោះបណ្តើរ។
មិនយូរប៉ុន្មាន Jimin ក៏ចាប់ផ្តើមមានអារម្មណ៍ថាសប្បាយក្រោយពីបានជាតិសូរ៉ាចូលខ្លួនដោយការបង្ខិតបង្ខំពីអ្នកទាំងពីរ។
ពួកគេក៏ចាប់ផ្តើមលេងហ្គេម សើចក្អះក្អាយអ្នកណាចាញ់អ្នកនោះត្រូវតែផឹក ហើយក៏ចេះតែបន្តលេងរហូតដល់អស់ស្រាមួយថូហើយមួយថូទៀត។« Namjoon មែនទេ? »
បុរសវយ័ជំទង់ក្នុងសម្លៀកបំពាក់សមរម្យទំនងជាកូនអ្នកមានម្នាក់ដែរ ដើរមកសួរ Namjoon ដោយមានស្នាមញញឹមដូចទន្សាយនៅលើផ្ទៃមុខ។
ចំណែកឯពីរនាក់ទៀត ថ្ពាល់ឡើងក្រហម មើលទៅដូចជាចាប់ផ្តើមស្រវឹងបាត់ទៅហើយ រីឯ Namjoon ដែលនៅមានស្មារតីនឹងនរ អាចចំណាំបានថា ម្នាក់ប្រុសនេះ ជាអ្នកណា។
« Jeon Jungkook!? ខ្យល់អីបក់ឯងម៉ោហាងថ្ងៃនេះ? » Namjoon សួរដោយការចម្អក់លក់លើយទៅកាន់អ្នកម្ខាងទៀត។Jeon Jungkook ជាកំលោះម៉ាហ្វៀរលំដាប់ហ៊ាយសូរ ព្រមទាំងជាម្ចាស់ខ្លឹបមួយនៅនេះផងដែរ។
« ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ល្អ ទើបចង់មកខ្លឹបលំហែអារម្មណ៍ ចុះឯង?...ហើយនោះ អ្នកណាគេនុង៎...មុខតូចៗគួរឲស្រឡាញ់យ៉ាងនេះ ?? »
Jungkook មិនត្រឹមតែនិយាយ គេរហស័ដាក់ខ្លួនទៅអង្គុយជិត អ្នកម្ខាងទៀតដែលស្រវឹងទន់ខ្លួនល្អូក។
« ដើរចេញឲឆ្ងាយ អាក្មេងល្មោភកាម! »
Jungkook ធ្វើឬកហីៗ មិនខ្វល់នឹងសម្តី Jin។
នាយដាក់ដៃនៅលើស្មារាងតូចរៀបនឹងទាញអ្នកម្ខាងទៀតមកឱប តែត្រូវ SeokJin ក្តិចមួលមួយទំហឹងដៃ
« អូយ៎...! ឈឺណា៎ Hyung !! »
« ប្រាប់ឯងហើយនៅតែមិនស្តាប់ »
Namjoon ឃើញបែបនោះហើយមិនជួយនៅបន្ថែមល្បោយ ហើយក្រវីក្បាលអស់សំណើច។
Jungkook បានតែសម្លឹងមុខពួកគេទៅវិញទៅមក គេងើបឈរទាញអ៊ាវឲស្រួលបួលទាំងមុខក្រម៉ូវ។
« តាមសប្បាយចុះសម្លាញ់ ចង់បានអីក៏ប្រាប់កូនចៅខ្ញុំទៅ » Jungkook ទះស្មាអ្នកដែលខ្លួនហៅថាមិត្តសម្លាញ់ទាំងដែលអាយុខុសគ្នាមួយខ្សែរ។
« អឺ ~ មិនអីទេ យើងរៀបថានឹងចេញទៅបន្តិចទៀតនេះឯង »
« ចឹងក៏តាមចិត្ត ខ្ញុំទៅសិនហើយព្រោះមានការវល់ មិនបាននៅជជែកគ្នាលេងទេ ចំណែក Jin Hyung... »
Jungkook និយាយហើយក៏បែរទៅចង្អុលអ្នកដែលអង្គុយវែកសក់ធ្វើមិនដឹង
« ផ្ញើរទុកសិនចុះ! »
Jungkook និយាយគម្រាមបែបលេងសោចមុននឹងដើរចូលទៅបន្ទប់ VIP បាត់។
« អឺ !! ប្រញាប់មកយកវិញផងវ៉ើយ យើងខ្ចិលទុកណាស់! » Jin ឆ្លៀតស្រែកពីក្រោយទាំងសម្លេងក្ងួរ ព្រោះតែជាតិសុរ៉ាជ្រាបចូលវាយលុកពេញទី ទើបធ្វើឲគេពាក់កណ្តាលស្រវឹងពាក់កណ្តាលស្វាង។
YOU ARE READING
Random HusBand (ស្វាមីចៃដន្យ)
Fanfictionដោយសារតែការជ្រុលជ្រួសមួយយប់ជាមួយប្រុសមិនស្គាល់មុខ បានកែប្រែជីវិតរបស់មនុស្សស្លូតត្រង់ម្នាក់ ឲក្លាយជាមានភាពចលាចល់ក្នុងមួយរំពិច........។ Warning ⚠️ #Mpreg-មនុស្សប្រុសមានកូនបាន #One_Nightstand #18+ ENJOY YOUR READING 💜🐯