~ ~
ក្រោយពីចំណាយពេលរងចាំ Jimin និយាយជាមួយឱពុកគេរួចហើយ មេឃក៏ចាប់ផ្តើមឈានចូលទៅងងឹតបន្តិចម្តងៗ ពេលនេះម៉ោ6ល្ងាចទៅហើយ បន្ទាប់ពីនិយាយស្រុះស្រួលគ្នារួច ឱពុកកូនគេទាំងពីរ ក៏ចុះមកដល់ជាន់ក្រោមព្រមគ្នា ដោយមានអ្នកទាំងបីអ្នកទៀតកុំពុងចាំបាយទឹក។
ពួកគេក៏ចាប់ផ្តើមបរិភោគអាហារដោយការស្ងៀមស្ងាត់។ រឿងបានដោះស្រាយរួចរាល់ លោក Park ក៏បានបន្ថយកំហឹង គាត់លួចញញឹមក្នុងចិត្តបន្តិចដែរ នៅពេលដែលឃើញ Jimin ញញឹមដោយមានក្តីសុខបែបនេះ។
ក្រោយពីទទួលទានអាហារពេលល្ងាចរួច Tae និងម្តាយរបស់គេ ក៏ប្រញាប់ទៅយកពូកភួយសម្រាប់ឲអ្នកកំលោះ។
ចាប់តាំងពី ឮថា Yoongi ជាអ្នកមានទ្រព្យស្តុកស្តមភ្លាមដោយមាន Tae ជាអ្នកបកប្រែអោយ អ្នកស្រី Kim ក៏ប្រែជាយកចិត្តយកថ្លើមអ្នកទាំងពីរភ្លាម
ដោយសារតែផ្ទះរបស់ពួកគេតូចចង្អៀតមានតែពីរជាន់ ណាមួយមានតែបន្ទប់បីទៀត ទើប Yoongi ត្រូវសម្រាករួមបន្ទប់តែមួយជាមួយរាងតូច។
រៀបចំបន្ទប់រួចហើយ លោកស្រីគីមក៏ប្រញាប់អូសដៃអ្នកកំលោះទៅបន្ទប់ Jimin យ៉ាងលឿន ដោយមាន Tae ដើរតាមពីក្រោយទាំងក្រវីក្បាលហួសចិត្ត។
" តាមសប្បាយចុះណា មានអីក៏ប្រាប់ម៉ាក់ម៉ោ "
លោកស្រីនិយាយទាំងញញឹមញញែម តែ Yoongi បែរជាជ្រួញចិញ្ចើមស្តាប់មិនយល់ថាគាត់និយាយអី។ ព្រោះតែគេកើតនៅអង់ល្លេទើបធ្វើឲ Yoongi មិនសូវជាចេះស្តាប់ឬនិយាយភាសារកូរ៉េប៉ុន្មានទេ។
ណាមួយ គ្រួសារឬសាច់ញ្ញាតិបងប្អូនរបស់គេទាំងអស់ សុទ្ធតែប្រើភាសារអង់គ្លេសសម្រាប់ជាការសន្ទនា
" ម៉ាក់ខ្ញុំនិយាយថា បើត្រូវការអី ប្រាប់ពួកយើងមកចុះ " Tae ឃើញបែបនេះក៏និយាយបកប្រែអោយ។ នៅក្នុងផ្ទះនេះមាន តែអ្នកស្រីគីមប៉ុណ្ណោះដែលមិនចេះនិយាយភាសារបរទេស។ មុននេះគាត់ក៏ដឹងដែរថា កំលោះមុខដូចម៉ាឡាកាំងម្នាក់នេះមិនចេះស្តាប់កូរ៉េ តែដោយសារតែចិត្តអ៊ររំភើបពេកទើបភ្លេចគិត បានតែប្រឹងយកចិត្តគេក្រែងលោបានរបស់តបស្នង។
" អ៊រ...បាទមិនអីទេ "
Yoongi តបវិញទាំងញញឹមបន្តិច មុននឹងបើកទ្វារចូលទៅបន្ទប់រាងតូច។
YOU ARE READING
Random HusBand (ស្វាមីចៃដន្យ)
Fanfictionដោយសារតែការជ្រុលជ្រួសមួយយប់ជាមួយប្រុសមិនស្គាល់មុខ បានកែប្រែជីវិតរបស់មនុស្សស្លូតត្រង់ម្នាក់ ឲក្លាយជាមានភាពចលាចល់ក្នុងមួយរំពិច........។ Warning ⚠️ #Mpreg-មនុស្សប្រុសមានកូនបាន #One_Nightstand #18+ ENJOY YOUR READING 💜🐯