ភាគ 24

6.2K 413 8
                                    

ថ្ងៃថ្មី ~ ~

ទឺង...  សំឡេងសារ*

From: Jhope
ឯងនៅឯណា? នៅផ្ទះលំហែនៅ Seoul មែនទេ? បើនៅមែន ប្រញាប់ចេញឲលឿន បន្តិចទៀតលោកយាយទៅអូស.កឯងទៅអង់ល្លេវិញហើយ!!

ក្រោយពីអានសារដែលឆ្លុះបញ្ចាំងនៅលើអេក្រង់ទូរស័ព្ទរួច Yoongi ស្ទុះឡើងពីដំណេក ហើយដើរចេញទៅក្រៅបន្ទប់ ដើម្បីនិយាយទូរស័ព្ទជាមួយអ្នកម្ខាងទៀត គេមិនចង់និយាយនៅកន្លែងនេះព្រោះខ្លាចរំខានដល់អ្នកម្ខាងទៀត ដែលកំពុងតែគេងលក់ស្កប់ស្កល់...។

« អាឡូ....ឯងថា លោកយាយមក Seoul មែនទេ? ហើយគាត់មកធ្វើអី? »
( មកយកឯងទៅបំពេញសន្យាគាត់នឹងហើយ...បានហៃ លោកយាយនៅក្បែរយើង ចាំយើងខលទៅ-...ហុចទូរស័ព្ទឲមកយាយ! )

( Yoongi ចៅនៅឯងណា? ប្រាប់យាយតាមសម្រួល បើមិនចង់ឲអ្នកដទៃក្តៅក្រហ៊ាយដោយសារឯង! )

« ក៏បាន! បើលោកយាយលេងដល់ថ្នាក់នេះទៅហើយ មករកខ្ញុំនៅ..xxxxx... » អ្នកកំលោះនិយាយហើយក៏ចុចផ្តាច់ការសន្ទនាត្រឹមហ្នឹង។

Yoongi ដកង្ហើមធំ ពេលដែលឮសំឡេងមុឺងមាត់របស់លោកយាយគេពីខ្សែរទូរស័ព្ទម្ខាងទៀត អម្បាញ់មិញ។ ដល់ពេលនេះ ទោះបីជាគេចង់រត់គេចពីគាត់ទៅដល់ជើងមេឃទៀត ក៏គាត់នៅតែអាចតាមរកគេឃើញដដែរ ដូច្នេះ ទើបជាហេតុដែលធ្វើឲ Yoongi ព្រមប្រាប់ពីអាសយ័ដ្ឋានដែលគេកំពុងស្នាក់ទៅលោកស្រី ដោយសម្រាច់ចិត្តថានឹងជម្រះរឿងក្តីទាំងអស់ ឲជ្រះស្រឡះជាមួយគាត់...។

ក្រោយពីបញ្ចប់ការសន្ទនាជាមួយលោកយាយគេរួច Yoongi ក៏ឡើងមកខាងលើរៀបចំខ្លួន ហើយពន្យល់ប្រាប់ Jimin គ្រប់យ៉ាងពីរឿងរបស់លោកយាគេ ហើយនិងគេ។

អ្នកកំលោះច្របាច់ដើមដៃ Jimin ថ្នមៗ នៅពេលដែលឃើញទឹកមុខគេប្រែជាក្រៀមក្រំ
« មិនថាគាត់យល់ព្រម ឬក៏មិនព្រម បងគ្មានថ្ងៃចោលអូននិងកូនឡើយ! កុំបារម្មណ៍អី! »
Jimin ងក់ក្បាលទាំងញញឹម មុននឹងផ្តេកខ្លួនលើទ្រូងកក់ក្តៅ។ គេទន្ទឹងរកចាំពាក្យនេះយូរមកហើយ បើអ្នកកំលោះអាចតស៊ូរដើម្បីស្នេហាពួកគេបាន រឿងអីគេធ្វើមិនបាន? ... បន្ទាប់ពីនេះ ពួកគេត្រូវរៀបចំខ្លួន ហើយ Jimin ក៏ចាប់ផ្តើមរៀបចំធ្វើម្ហូបដើម្បីទទួល លោកយាយក្មេងរបស់គេ ដោយប្រលឹងមិននៅនឹងខ្លួន ក្នុងចិត្តគេចេះតែគិតស្រមើស្រមៃនឹងរឿងដែលមិនទាន់កើតឡើង......។
____________________________
2 hours later ~

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now