~ ~
«យ៉ាងមិចហើយ?»
គ្រាន់តែចូលមកដល់បន្ទប់ផ្ទុកកាំម៉េរ៉ាសុវត្តិភាពភ្លាម Yoongi រហ័សសួរពួកគេភ្លែត។
«មើលខ្លួនឯងទៅ»
Jungkook ចង្អុលទៅទូរទស្ស៍កាំម៉េរ៉ា។ ក្រោយពីរងចាំអស់រយៈពេល 1ទៅ2នាទី វីដេអូក៏ចាប់ផ្តើមបង្ហាញ។ក្នុងនោះបង្ហាញឲឃើញអង្គរក្សរបស់ប៉ា Jungkook បីក្មេងប្រុសតូចច្រឡឹងម្នាក់ មើលទៅរាងកាយទន់ល្វិល្វក់ដូចជាមនុស្សស្រវឹងខួប អង្គរក្សនោះបីរាងតូចចូលទៅក្នុងបន្ទប់ លេខ132 ហើយរំលងមិនបានយូរប៉ុន្មានក៏ឃើញ Yoongi ដើរចូលទៅក្នុងបន្ទប់នោះទាំងដំណើរត្រេតត្រោតដូចគ្នា។
បន្ទាប់មក Jungkook ក៏បញ្ជារឲកូនចៅចាក់មើលថ្ងៃបន្ទាប់ទៀត។ វេលាម៉ោងព្រឹកប្រលឹម គេបានឃើញក្មេងម្នាក់នោះរត់ចេញមកទាំងទឹកភ្នែករហាម។ ពេលដែលរូបរាងតូចច្រឡឹងរត់ចេញមក ធ្វើឲJungkook ហាក់ភ្ញាក់៖
«ឈប់! ថយក្រោយវិញបន្តិច»
Jungkook រហស័ប្រាប់កូនចៅខ្លួនឲសារវីដេអូថយក្រោយបន្តិច ត្រង់ពេលដែលរាងតូចរត់ចេញមកបញ្ជាក់ឲគេឃើញមុខមាត់ពិតរបស់គេយ៉ាងច្បាស់។ Jungkook ងាកសម្លឹងមើលមុខអ្នកទាំងពីរនាក់ទៀតដោយទឹកមុខដៅមិនត្រូវ។
«ខ្ញុំស្គាល់គេ! គេមិនមែនជាមនុស្សរបស់ប៉ាទេ លើកនេះបងស៊យហើយ!» Jungkook និយាយទាំងក្រវីក្បាល។
រីឯYoongi ក៏មិនបានគិតច្រើនអីដែរ បើសិនជាគេជ្រុលគេងជាមួយក្មេងមិនស្គាល់មុខទៅហើយ យ៉ាងច្រើនទៅសុំទោសគេហើយប៉ះពៅសងជំនឿចិត្តបន្តិចបន្តួចទៅគឺអស់អីហើយ។
«បើគេមិនមែនជាមនុស្សរបស់ប៉ាឯង ចឹងគេជាអ្នកណា?»
«ខ្ញុំមិនច្បាស់ដែរ តែខ្ញុំឃើញគេម៉ោជាមួយមិត្តភិត្តខ្ញុំ។ បើNamjoon ដឹងថាមានរឿងបែបនេះកើតឡើងចំពោះក្មេងម្នាក់នោះគេច្បាស់ជាជេរខ្ញុំស្លាប់ហើយ ព្រោះគេភ្ញើរក្មេងនោះនៅនឹងខ្ញុំ តែចុះឡើងៗ បង...» Jungkook និយាយបែបបញ្ឈឹតបញ្ឆៀង។
«អឺមិនអីទេ ឯងជួយទៅសើពមើលមើ ថាគេយ៉ាងមិចទៅហើយ...ហើយឲកូនចៅយើងយកលុយ5សែនវ៉ុនយកទៅសងជំនឿចិត្តគេទៅបុិនហ្នឹងគឺរួចជាស្រេច»
Yoongi និយាយហីៗធ្វើដូចជាលុយអាចទិញអ្វីៗគ្រប់យ៉ាងបានចឹង។
«មនុស្សស្អី បង្ករឿងហើយយកលុយមកដោះស្រាយ មិនសម្យជាសុភាពបុរសត្រកូលមីនអីបន្តិចសោះ!»
Hoseok អត់មិនបានក៏ផ្លែផ្កាដៀមដាមឲបងខ្លួនឯង។
«សម្រាច់ថាខ្ញុំជួយបងបានតែម្តងនេះទៀតទេរ ក្រៅពីហ្នឹងខ្ញុំលេងខ្វល់ហើយ!» Jungkook តបទាំងដកដង្ហើមធំ។ ក្រោយមក Yoongi និង Hoseok ក៏ដើរចេញទៅក្រៅបាត់ទៅ។
YOU ARE READING
Random HusBand (ស្វាមីចៃដន្យ)
Fanfictionដោយសារតែការជ្រុលជ្រួសមួយយប់ជាមួយប្រុសមិនស្គាល់មុខ បានកែប្រែជីវិតរបស់មនុស្សស្លូតត្រង់ម្នាក់ ឲក្លាយជាមានភាពចលាចល់ក្នុងមួយរំពិច........។ Warning ⚠️ #Mpreg-មនុស្សប្រុសមានកូនបាន #One_Nightstand #18+ ENJOY YOUR READING 💜🐯