ម៉ោង4 ទាបភ្លឺ ~ ~
សម្លេងសត្វយំនៅតែបន្តបន្លឺឡើងរង៉ូវៗ មេឃក៏មិនទាន់បាត់ងងឹតប៉ុន្មានដែរព្រោះទ្រនិចនាឡិការវាយត្រឹមចំណុចលេខ4 បញ្ចាក់ថាជាពេលទាបភ្លឺ។
Jimin ដើរចេញពីបន្ទប់ស្ងាត់ៗដោយមានវ៉ាលុីតូចមួយក្នុងដៃ គេដើរចុះពីកាំជណ្តើរលបៗ ថ្នមជើងព្រោះខ្លាចធ្វើឲភ្ញាក់អ្នកផ្ទះ ច្បាស់ជាវីរវរមិនខាន. ហើយបើឲឱពុកនិងម្តាយចុងគេចាប់បានទាំងសភាពបែបនេះ គេមិនដឹងថាខ្លួនត្រូវមានជីវិតរស់បានដល់ថ្ងៃស្អែកឬក៏អត់ទេ។« Jimin! »
Jimin ភ្ញាក់ក្រញាងពេលដែលឮសម្លេងស្រែកហៅឈ្មោះរបស់ខ្លួនជាសម្លេងខ្សឹបៗ គេយកដៃស្ទាបទ្រូងដែលកុំពុងភយ័ បេះដូងស្ទើរតែលោតចេញមកក្រៅ។
« Tae! ឯងទេអី~ »
រាងតូចដកដង្ហើមធូរទ្រូងខ្សាក
« អឺគឺយើង ប្រលឹងតិចម្លេះ តោះចាំយើងជូនទៅរកតាក់សុី »
បន្ទាប់មកពួកគេក៏ធ្វើដំណើរចេញមកដល់ផ្លូវលំ Tae បក់ដៃហៅតាក់សុី ប្រាប់ទីតាំងដែលត្រូវទៅ រួចងាកមកសម្លឹងមុខមិត្តជាលើកចុងក្រោយ។« ថែខ្លួនផងណា ម្ចាស់ហាងនោះជាមនុស្សល្អទេកុំបារម្មណ៍អី »
Taehyung អង្អែលដៃមិត្ត អ្នកម្ខាងទៀតញញឹមងក់ក្បាលហើយយកដៃជូតទឹកភ្នែកដែលចេះស្រក់ហូរឥតឈប់។
« ឯងក៏ដូចគ្នា មើលថែប៉ាជំនួសយើងផង »
« ទុកចិត្តចោះ បានហើយ ទំនេរចាំយើងទៅលេង »
« ហ្អឹម! »
អ្នកទាំងពីរឱបលាគ្នាជាលើកចុងក្រោយ មុននឹងរាងតូចស្តើងដើរចូលទៅអង្គុយក្នុងឡាន។
Taehyung តាមសម្លឹងមើលតាក់សុីរចេញដំណើរ រហូតដល់រសាត់បាត់លិបអស់ទាំងស្រមោល ទើបរាងខ្ពស់ដាច់ចិត្តដើរត្រឡប់ទៅផ្ទះវិញ។~ ~
នៅតាមផ្លូវ Jimin អង្គុយស្រង៉ូតស្រង៉ាត់ មុក្រៀមក្រំបញ្ជាក់ពីភាពតានតឹងដែលមានកប់ទុកយ៉ាងជ្រៀលជ្រៅនៅក្នុងក្រអៅបេះដូង។
គេសម្លឹងមើលទៅទេសភាពក្រៅកញ្ចក់ដោយអារម្មណ៍សោកសៅ និងក្តីនឹករលឹកដល់ផ្ទះសម្បែងដែលខ្លួនធ្លាប់រស់នៅជាមួយម្តាយឱពុក និងមិត្តសម្លាញ់ គេមិននឹកស្មានថាមានថ្ងៃនេះសោះ។
YOU ARE READING
Random HusBand (ស្វាមីចៃដន្យ)
Fanfictionដោយសារតែការជ្រុលជ្រួសមួយយប់ជាមួយប្រុសមិនស្គាល់មុខ បានកែប្រែជីវិតរបស់មនុស្សស្លូតត្រង់ម្នាក់ ឲក្លាយជាមានភាពចលាចល់ក្នុងមួយរំពិច........។ Warning ⚠️ #Mpreg-មនុស្សប្រុសមានកូនបាន #One_Nightstand #18+ ENJOY YOUR READING 💜🐯