ភាគ 2

7.8K 448 5
                                    

បន្ត៚

     Taehyung អូស Park Jimin ចូលមកក្នុងបន្ទប់ខ្លួនហើយបិទទ្វារចាក់សោឲជិត មុននឹងដើរសម្តៅទៅរកថតតុរបស់គេ ទាញយកខិត្តប័ណ្ឌមួយសន្លឹក យកមកហុចអោយ Jimin ដែលអង្គុយក្បែរលើគ្រែរបស់គេ។
     Jimin ប្រឹងសម្លឹកមើលមុខគេដោយទឹកមុខងឿឆ្ងល់ ធ្វើភ្នែកភ្លឹកៗ ដៃក៏មិនព្រមទទួលយករបស់ងាយៗ គេមិនទាំងដឹងថាមិត្តរបស់គេមានបំណងចង់ធ្វើអីផង

   « ចង់នៅសម្លឹងរហូតទាល់តែម៉ែយើងចាប់ឯងស្ងោរមែនទេ? »
Taehyung ច្រត់ចង្កេះសួរ មុននឹងដាក់ខ្លួនអង្គុយចុះទល់មុខមិត្តសម្លាញ់។
     គេយកខិត្តបណ្ឌ័មួយសន្លឹកនោះ ទៅដាក់ក្នុងដៃរាងតូច ហើយច្របាច់ដៃគេថ្នមៗ។
     « ឯងយកខិត្តប័ណ្ឌមួយនេះទៅ ហើយយប់នឹងរៀបចំអុីវ៉ាន់ ថ្ងៃស្អែកម៉ោង4ទាបភ្លឺ ជិះតាក់សុីទៅតាមអាសយ័ដ្ឋាន ហើយពេលទៅដក់កុំភ្លេចទាក់ទងទៅរកលេខទូរសព្ទ៍មួយនេះប្រាប់ថាឯងជាបងរបស់យើង យល់ទេ!? »
Taehyung និយាយរៀបរាប់យ៉ាងវេងអន្លាយ ប្រើកែវភ្នែកគេសម្លឹងអ្នកម្ខាងទៀតចំៗ បញ្ជាក់ថាពាក្យគ្រប់ម៉ាត់ដែលគេនិយាយទាំងអស់មិនមែនជាការលេងសោច។

     «ហ-ហេតុអី? » រាងតូចសួរទាំងធ្វើមុខភយ័ៗ។
Taehyung បានតែដកដង្ហើមធំ ហួសចិត្តនឹងមិត្តរបស់ខ្លួន។ នេះគេធ្វើពើ ឬក៏ល្ងង់ឲប្រាកដទៅ និយាយប៉ុណ្ណឹងហើយនៅតែមិនដឹងរឿងអីទៀត។
     «យើងចង់បានន័យថាឲឯងចាកចេញពីទីនេះ ហើយទៅតាមអាសយ័ដ្ឋានដែលយើងអោយ ព្រោះម្ចាស់ឈ្មោះលើខិត្តប័ណ្ឌមួយនេះ អាចជួយចញ្ចឹមពោះឯងបាន»
គ្រាន់តែឮបែបនេះរាងតូចរហស័ប្រកែក
     « អត់ទេ! ទោះវាយយើងស្លាប់ក៏យើងមិនទៅលក់ខ្លួនឲគេដែរ! »
jimin ពេបមាត់ចង់យំ ពេលដែលនឹកស្រមៃដល់រាងកាយខ្លួនត្រូវក្រសោបដោយមនុស្សចាស់ចំណាស់ឱពុកដូចក្នុងខ្សែរភាពយន្ត។
     Taehyung ក្តៅចិត្តទ្រាំមិនបាន ក៏យកដៃផ្ទាត់ថ្ងាសគេ ដោយមានសម្លេងស្រែកទម្អូញ អូយ៎* ពីរាងតូច។

     « ឈឺទេ!? »
Jimin យកដៃស្ទាបថ្ងាស់ដែលឈឺ ពេបមាត់ ងក់ក្បាលជាចម្លើយ ព្រមទាំងប្រើកែវភ្នែកគ្រីសស្ទាល់ សម្លឹងមើលគេផ្លឹកៗ ដូចកូនចាបវង្វេងទិស។
     « បើឈឺហើយក៏ចាំថាយើងគ្មានថ្ងៃធ្វើបែបនោះដាក់ឯងឡើយ ហើយរឹតតែមិនអាចឲអ្នកណាមកប៉ះពាល់ឯងបែបនោះទៀត » Taehyung បង្អាក់សម្តីបន្តិច ហើយលើកដៃជូតទឹកភ្នែកដែលស្រក់មកលើផែនថ្ពាល់មដ្ឋខៃក្រហមព្រឺងឲអស់មុននឹងបន្ត
      « Jimin-ah កាលដែលយើងធ្វើបែបនេះ ព្រោះចង់ឲឯងល្អ បើឯងបន្តនៅទីនេះទៀតជីវិតឯងគ្មានក្តីសុខឡើយ យើងក៏មិនអាចជួយឯងបានរហូតដែរ រវាងម្តាយនិងមិត្តសម្លាញ់ យើងរើសមិនចេញពិតមែន!! » Taehyung និយាយដកដង្ហើមធំ ព្រូសខ្យល់តានតឹងដែលកប់ទុកក្នុងទ្រូងទាំងប៉ុន្មានចេញមកអោយអស់។

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now