*WARNING: 18+*Jimin ដើរត្រេតត្រោតស្រវារតោងទាមតាមពីដានជញ្ចាំង។ គេក៏មិនដឹថាបន្ទប់ទឹកនៅទីណាដែរ ចេះតែដើររហូតធ្លាក់ដល់កន្លែងមួយ នៅតាមដងផ្លូវមានឥដ្ឋការ៉ូក្រាលសុទ្ធតែកម្រាលព្រំពណ៌ក្រហមឆ្អៅ គេសម្លឹងមើលផ្លូវត្រង់មួយជួរនេះ មានសុទ្ធតែទា្វរបន្ទប់។ រាងតូច ចងចិញ្ចើមឆ្ងល់ទាំងភ្នែកមមីរមមើរ។
« ហ្អឹម~? មិចក៏បន្ទប់ទឹកមានទា្វរច្រើនម្លេះ? »
Jimin សួរខ្លួនឯងតិចៗ ទាំងឈរទប់លំណឹងមិនចង់ជាប់ផង គេវិះតែដួលច្រមិលទៅលើដីទៅហើយ ប៉ុន្តែស្រាប់តែមានដៃធំក្រាស់របស់អ្នកណាម្នាក់ មកក្រសោបស្មាគេទាន់
Jimin ងើយមុខតូចមូលក្រឡង់ ថ្ពាល់ក្រហមដោយសារតែចំហ៊ាយក្តៅចេញពីក្នុងខ្លួន ទៅមើលអ្នកម្ខាងទៀតដែលកំពុងទ្រគេ។
« កើតអី ឬ អត់ហ្នឹង? »
បុរសរាងចំណាស់តែរាងរៅសង្ហារជាងកំលោះទៅទៀតនោះ សួរទៅកាន់រាងតូចដែលមើលមកគាត់ដោយកែវភ្នែកតូចៗមានមន្តស្នេហ៍។
Jimin មិនឆ្លើយ ព្រោះខួរក្បាលគេពេលនេះស្តាប់អ្វីមិនឭទាល់តែសោះ ជាពិសេសជាតិស្រាបានជ្រាបចូលពេញក្នុងខ្លួនរបស់គេ ទើបធ្វើឲគេរវើរវាយស្ពឹកអស់គ្រប់ផ្នែក។« មុខមាត់ស្អាតបាតដែរតើអ្នកកំលោះ »
បុរសចំណាស់វ័យប្រហែល40ស្តើង ផ្ងើយចង្ការរាងតូចឡើងបន្តិច មុននឹងញញឹមចុងមាត់។
គាត់ឃើញរាងតូចឈរមិននឹងខ្លួនទើបដឹងថាគេកុំពុងតែស្រវឹង។
« អ្ហឹម.....ក្តៅណាស់~ »
Jimin រសាប់រសល់ខ្លួនប្រាណ បើសិនជាអាចគេចង់តែដោះខោអ៊ាវចោលឲអស់ទេនៅពេលនេះ
« អា៎ណាន់! ឆាប់យកគេទៅបន្ទប់យើង ចាំយើងមកវិញនិងចាត់ការ »
រាងចំណាស់បញ្ជារកូនចៅដោយទឹកមុខមាំ។
អ្នកដែលជាកូនចៅរហ័សលើកបីរាងតូច រួចដើរសម្តៅទៅកាន់បន្ទប់132 ដែលជាបន្ទប់ចៅហ្វាយរបស់គេ។ រីឯបុរសចំណាស់ក៏ដើរសម្តៅទៅជណ្តើរយន្ត។ទឺង !!
សម្លេងជណ្តើរយន្តឡាន់សូរទឺង ខណៈទ្វារក៏បើកចំហរឡើង ឲកំលោះរាងខ្ពស់ម្នាក់ដើរចេញដោយមិនបានមើល ចំណែកបុរសចំណាស់ដើរចូលទៅដោយមិនបានគិត ទើបធ្វើឲពួកគេបុកស្មាគ្នាជ្រុះសោរបន្ទប់រាងៗខ្លួន។
Yoongi ឱនរើសសោរដែលនៅក្បែរជើងយកមកដាក់ចូលហៅប៉ៅ រួចយកសោរមួយទៀតទៅប្រគល់ឲបុរសចំណាស់ តែក៏ឃើញថាជាពូរបស់ខ្លួនសោះ។
YOU ARE READING
Random HusBand (ស្វាមីចៃដន្យ)
Fanfictionដោយសារតែការជ្រុលជ្រួសមួយយប់ជាមួយប្រុសមិនស្គាល់មុខ បានកែប្រែជីវិតរបស់មនុស្សស្លូតត្រង់ម្នាក់ ឲក្លាយជាមានភាពចលាចល់ក្នុងមួយរំពិច........។ Warning ⚠️ #Mpreg-មនុស្សប្រុសមានកូនបាន #One_Nightstand #18+ ENJOY YOUR READING 💜🐯