បន្ត៚
" Hyung! "
Jimin ស្រែកហៅ Jin ពីខាងក្រៅផ្ទះបាយ ដោយទឹកមុខនៅតែរក្សាស្នាមញញឹមរីកដូចគ្រាប់ជី។គ្រាន់តែឮតែសំឡេងរាងតូចដែលបាត់ទៅ1អាទិត្យជាងមកហើយ Jin ស្ទុះចេញពីផ្ទះបាយទាំងខ្លួននៅពាក់អៀមការពារនៅឡើយ
" ChimChim!! ហូយ៎...នឹកណាស់! "
អ្នកទាំពីរឱបគ្នាដោយស្នាមញញឹមនិងក្តីនឹករលឹក។ រាងក្រាស់រំសាយដៃពីរាងតូចវិញ ហើយដោះអៀមក្រវាត់ចោល។ Jin អូសដៃ Jiminមកអង្គុយតុមួយទំនេរ ក្បែរ បន្ទប់ធ្វើម្ហូប ខណៈក្នុងហាងពេលនេះក៏មិនសូវមានភ្ញៀវច្រើនប៉ុន្មនាទេ ត្រឹម Yujae ដែលជាបុគ្គលិកថ្មីអាចទប់ទល់បានយ៉ាងគ្មានបញ្ហា។" ឯងយ៉ាងមិចហើយ មិនស្រួលត្រង់ណាទេ? ហើយចុះអ្នកផ្ទះថាយ៉ាងមិចដែរ? ចុះTaeវិញ? ហើយពួកគេមានសួរថាអ្នកណាជា- "
" Hyung! សួរច្រើនយ៉ាងនេះ តើឲខ្ញុំឆ្លើយមួយណា ទុកមួយណាទៅ? "
Jin អស់សំណើចនឹងរាងតូច តែភ្នែកក៏ប្រទះនឹងស្រមោលរាងក្រាស់ ដែលប្រហែលៗមុខ" Chim ... អ្នកណាគេនោះ ដូចជាធ្លាប់ឃើញ "
Jin បូញមាត់ទៅ កំលោះមាឌឌាំងដែលឈរចាំនៅជ្រុងម្ខាងទៀតជិតមាត់ទ្វារចូល Jin ជ្រួញចិញ្ចើមចូលគ្នា ផ្ទៃមុខទាំងមូលហាក់កំពុងរិះគិត គេដូចជាប្រហែលៗមុខមាត់កំលោះម្នាក់នោះនៅម្តុំណា" គេធ្លាប់មករកខ្ញុំនៅទីនេះម្តង Hyung ចាំមិនបានទេហ្អេ៎ ...? "
Jin ស្ងាត់មួយសន្ទុះ ក្រោយមកក៏ងក់ក្បាលតិចៗ បន្ទាប់ពីការចងចាំរត់ចូលគ្នាពេញលេច គេក៏ស្រាប់តែនឹកឃើញថា បុរសម្នាក់នេះហើយដែលមករក Jimin លើកចុងក្រោយគេមករកតែមិនបានជួប បន្ទាប់មកក៏បាត់ដំណឹងសូន្យឈឹង" ហើយគេក៏ជា ឱពុកកូននៅក្នុងផ្ទៃខ្ញុំដែរ "
Jimin បកស្រាយប្រាប់អ្នកជាបង ដោយស្នាមញញឹម តែ Seokjin វិញហាក់ភ្ញាក់ផ្អើលបន្តិច តែក្នុងពេលនេះ គេគួរតែហក់ទៅជេរកំលោះម៉ាឡាកាំងម្នាក់នោះ ដែលជាដើមហេតុធ្វើឲជីវិត Jimin ប្រែជារញ៉េរញ៉ៃ ឬក៏គេទ្រាំអង្គុយស្ងៀមហើយទទួលយកការពិត។ ឃើញទឹកមុខ Jin មិនសូវល្អបែបនេះ Jimin លូកដៃទៅអង្អែលខ្នងដៃអ្នកម្ខាងទៀតថ្នមៗ ដោយអារម្មណ៍ដឹងខុស
YOU ARE READING
Random HusBand (ស្វាមីចៃដន្យ)
Fanfictionដោយសារតែការជ្រុលជ្រួសមួយយប់ជាមួយប្រុសមិនស្គាល់មុខ បានកែប្រែជីវិតរបស់មនុស្សស្លូតត្រង់ម្នាក់ ឲក្លាយជាមានភាពចលាចល់ក្នុងមួយរំពិច........។ Warning ⚠️ #Mpreg-មនុស្សប្រុសមានកូនបាន #One_Nightstand #18+ ENJOY YOUR READING 💜🐯