នឿព្រះរាម...
វាបានចាប់ផ្តើមនៅពេលនោះ នៅពេលដែលខ្ញុំខូចចិត្ត ហើយខ្ញុំបានក្រឡេកមើលមិត្តភក្តិបងប្រុសរបស់ខ្ញុំ ពួកគេមិនមានអ្វីប្លែកឬគួរឲ្យចាប់អារម្មណ៍ទាល់តែសោះ ប៉ុន្តែបន្ទាប់មកគាត់ញញឹមដាក់ខ្ញុំ ប្រសិនបើគាត់មិនមានអ្វីគ្រប់យ៉ាង នៅក្នុងជីវិត គាត់អាចនៅដដែល គាត់គ្រាន់តែរៀន និងមានភាពស្ងៀមស្ងាត់រាល់ថ្ងៃ ប៉ុន្តែផ្ទុយទៅវិញ,គ្រប់យ៉ាងបានផ្លាស់ប្តូរ
ខ្ញុំនិយាយទៅកាន់មិត្តខ្ញុំដែលឈរក្បែរខ្ញុំ " យើងគិតថា យើងរកឃើញក្តីស្នេហ៍ថ្មីហើយ! "
" ក្តីស្នេហ៍ថ្មី?ជាអ្នកណា? " វី បែរចេញពី ម៉ាក ហើយងាកមករកខ្ញុំ
" ឯងឃើញគេទេ.... " ក្នុងចំណោមមិត្តភក្តិជិតស្និតទាំងអស់ មនុស្សម្នាក់នោះញញឹមលិបភ្នែក សំណើចក្អាកក្អាយរបស់ក្មេងវិទ្យាល័យគឺ ឮច្បាស់ៗ សម្លេងរបស់គេពិរោះណាស់ដែលធ្វើឲ្យចិត្តរបស់ខ្ញុំមិនអាចបំភ្លេចបាន
" អានឿ! ឯងមិនអីទេហ្អេ៎? " វី សួរ វាមិនធ្វើឲ្យចិត្តខ្ញុំស្ងប់ទាល់តែសោះ
" គេឆក់យកបេះដូងយើងបាត់ហើយ! " ខ្ញុំចាប់ដៃមិត្តរបស់ខ្ញុំដាក់លើដើមទ្រូងខាងឆ្វេងត្រង់បេះដូង
" នេះឯងឆ្កួតមែនទេនៀក? "
" ស្នាមញញឹមរបស់ ព្រះរាម គឺដូចជាព្រួញនៃក្តីស្នេហ៍ដែលបាញ់ចំបេះដូង តើឯងមិនចាប់អារម្មណ៍ទេហ្អី? " ខ្ញុំនិយាយយ៉ាងទន់ភ្លន់ ខ្ញុំងាកទៅមើលប្អូនប្រុសរបស់សង្សារមិត្តភក្តិខ្ញុំវិញ ហើយខ្ញុំក៏មានអារម្មណ៍ថា ស្នាមញញឹមគួរឲ្យស្រលាញ់ក្មេងម្នាក់នេះ កំពុងធ្វើឲ្យបេះដូងខ្ញុំរលាយហើយ
"ប្រសិនបើយើងគាំងបេះដូង ឯងមិនចាំបាច់ទៅរកគ្រូពេទ្យ ដើម្បីសួរពីមូលហេតុទេ! "
" ហេតុអី? "
" នោះគឺដោយសារស្នាមញញឹមរបស់ ព្រះរាម! "
YOU ARE READING
En Of Love : រឿងរ៉ាវស្នេហា NueaPraram
Actionរឿងរ៉ាវស្នេហារបស់និស្សិត Play Boy ផ្នែក វិស្វករ ម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងប្រុស រៀន នៅវិទ្យាល័យ...... ខ្ញុំមិនមែនជាម្ចាស់រឿងមួយនេះ គឺជាការប្រែសម្រួល សម្រាប់អានដែលគាំទ្ររឿងមួយនេះ ខ្ញុំក៏មិនមានបំណងយកសម្រាប់ជាផលប្រយោជន៍ខ្លួនដែរ គ្រាន់តែប្រែសម...