6_វាជារឿងធម្មតាដែលត្រូវយល់

188 22 18
                                    

ព្រះរាម part

ព្រះលក្សណ៍ ត្អូញត្អែដាក់ខ្ញុំ

មូលហេតុដែលគេត្អូញត្អែគឺដោយសារតែខ្ញុំភ្លេចទិញទឹកក្រូចគីវី ឲ្យគេ តាមពិតខ្ញុំក៏មិនចង់ភ្លេចដែរ ប៉ុន្តែបញ្ហាគឺស្មុគស្មាញ ទាំងមិត្ត និង សិស្សច្បងដែលរាក់ទាក់ខ្ញុំដើម្បីសួរនាំពីមនុស្សដែលមកចែចង់ខ្ញុំ ខ្ញុំមិនយល់ពីមូលហេតុដែលជាបញ្ហាធំ ​ខ្ញុំមិនបានខ្មាសអៀន និងមិនមានអារម្មណ៍មិនល្អពេលគ្រប់គ្នាដឹងរឿងទេ ​ប៉ុន្តែអ្វីដែលខ្ញុំមានអារម្មណ៍នោះគឺ ខ្ញុំខ្លាចថាខ្ញុំនិងលង់ស្នេហ៍គាត់ដោយងាយ ព្រោះមានមនុស្សជាច្រើន ចាប់អារម្មណ៍លើរឿងនេះ

ខ្ញុំមិនដឹងថា តើពួកគេដឹងថាអ្នកតាមចែចង់ខ្ញុំគឺជា បងនឿឬអត់ទេ! មានការបង្ហោះមួយកាលពីប៉ុន្មាននាទីមុននេះ វាមិនមែនជាការផ្សព្វផ្សាយពី Page អ្នកគាំទ្រខ្ញុំទេ វាជាការបង្ហោះពី Dew Daily ដូចជានាងជាមនុស្សម្នាក់នៅសកលវិទ្យាល័យ Page នេះមានអ្នកគាំទ្រច្រើនជាង fanpage របស់ខ្ញុំនិង ព្រះលក្សណ៍

Dew Daily

24 នាទី

ឥឡូវនេះខ្ញុំបានតាមដានពីបេះដូងរបស់វិស្វករ P'Neur ដែលពេញនិយមនិងសង្ហាបំផុតរបស់យើងមិនឆ្លើយតបឆាតរបស់យើងទេ មែនទេ? ខ្ញុំទទួកបានព័ត៌មានក្នុងស្រុករបស់ Dew ដោយខ្សឹបប្រាប់យ៉ាងច្បាស់ថា គាត់កំពុងតាមក្មេងប្រុសនៅវិទ្យាល៏យ Dew បានឃើញថា គេគឺជាបងប្អូនភ្លោះមកពី Pra Twin ខ្ញុំមិនដឹងថាម្នាក់ណាឲ្យប្រាកដទេ ព្រោះ Dew បានឃើញតែមួយភ្លែត ខ្ញុំមិនដឹងថាពួកគេនៅកម្រិតណាទេ?

411 Like 87 comments

Kawin natina : មនុស្សម្នាក់នេះពិតជាចង់ញ៉ែព្រះរាម

Rawin rug : P'Neur ញ៉ែព្រះរាមហ៎?

Tee tina : មនុស្សដូចអានឿ អាចdate ជាមួយនរណាម្នាក់បានយូរដែរឬ?

Lee winta : P'Neur មិនសាកសមនឹង ព្រះរាមទេ!

Yanisa rung : តើគាត់មិនក្មេងពេកទេឬ?

En Of Love : រឿងរ៉ាវស្នេហា NueaPraramWhere stories live. Discover now