ភាគ1:ញៀនទឹកក្រូច

626 14 1
                                    

[សូមអភ័យទោសទុកជាមុនសម្រាប់កំហុសឆ្គងត្រង់កន្លែងណាមួយ]

ខ្ញុំកំពុងអង្គុយមើលរូបកូនភ្លោះប្រុស គួរឲ្យរំភើប ដែលខ្ញុំទើបតែបានជួបនៅថ្ងៃមុន បន្ទាប់ពីបានស្គាល់កូនភ្លោះនៅពិធីជប់លៀង ខ្ញុំបានមើលរូបភាពពីរ ម្នាក់ជាបងប្អូន ម្នាក់ទៀតជាព្រះរាម មនុស្សគ្រប់គ្នានិយាយថាពួកគេស្រដៀងគ្នា ទាំងរូបរាង កាយវិការ ឬ សូម្បីតែការសើច ខ្ញុំក៏យល់ស្រប ថាពួកគេមើលទៅដូចគ្នាមែន

" តើឯងកំពុងធ្វើអី? " វី សួរហើយអង្គុយក្បែរខ្ញុំ គេមកវិញបន្ទាប់ពីគេបានជូន ម៉ាក ត្រឡប់ទៅវិញហើយ ខ្ញុំមើលគេបន្តិចហើយក៏ងាកមកមើលទូរសព្ទខ្ញុំវិញ

" យើងឃើញវាមើលទូរស័ព្ទញញឹម មើលញញឹមៗ យូរហើយ តើឯងធ្លាក់ក្នុងអន្លង់ស្នេហ៍មែនទេ អានឿ? " Dare សួរពីចំហៀង

" មែនហើយ! " ខ្ញុំឆ្លើយតបដោយមិនបានងាកទៅឬ មើលកាយវិការរបស់គេទេ ព្រោះពេលនេះខ្ញុំរវល់តែ Save រូបភាពទុក ដែលឥឡូវវាមាន 152 រូបហើយ ហេតុអ្វីបានខ្ញុំបណ្តោយម្រាមដៃខ្ញុំបែបនេះ?

" តើឯងលង់ស្នេហ៍អ្នកណា? យើងគិតថាឯងនៅតែខូចចិត្តជាមួយ ម៉ាកតើ! " Pan និយាយដូច្នេះ ខ្ញុំក៏ងើបមុខចេញពីទូរស័ព្ទ

" គេមិនចាប់អារម្មណ៍យើងទេ ហើយគេក៏មានសង្សារហើយ សង្សារគេក៏ជាមិត្តយើង តើឯងចងឲ្យយើងធ្វើយ៉ាងម៉េច? " ខ្ញុំសួរ ប៉ាន មុនពេលខ្ញុំងាកមើល វី បន្តិច គេមិនបាននិយាយអ្វីទេ ហើយគេនៅស្ងៀម ប៉ុន្តែ បើក្រឡេកមើលភ្នែករបស់គេវិញ គឺគេកំពុងខឹង

ខ្ញុំធ្លាប់ចូលចិត្តម៉ាក ម៉ាកជាមនុស្សម្នាក់ធ្វើឲ្យខ្ញុំស្រស់ស្រាយ និង រីករាយ ហើយធ្វើឲ្យខ្ញុំញញឹមបាន ពិភពលោករបស់ខ្ញុំពោពេញដោយស្នាមញញឹម ម៉ាក ជា សង្សាររបស់ វី ប្រសិនបើខ្ញុំពណ៌នាពីរឿងនេះ វាអាចនិងអន្លង់អន្លច ប៉ុន្តែរឿងរ៉ាវជាមួយ ម៉ាក គ្រាន់តែជាអតីតកាលប៉ុណ្ណោះ

ត្រូវហើយ ខ្ញុំសារភាពថា ខ្ញុំធ្លាប់ ញ៉ែ ម៉ាក ប្រសិនបើម៉ាក ទន់ចិត្ត ហើយ វី មិនចូលមក ដូច្នេះខ្ញុំក៏មិនចាំបាច់មកអង្គុយទីនេះ ហើយអង្គុយញញឹម អបអរសាទរ វី បែបនេះដែរ ស្នេហាធ្វើឲ្យខ្ញុំមុខក្រាស់ តែខ្ញុំមិនច្រណែនទេ ខ្ញុំសួរពីអារម្មណ៍របស់ខ្ញុំចំពោះ ម៉ាក ខ្ញុំអាចឆ្លើយបានថាខ្ញុំនៅតែចូលចិត្តគេ ប៉ុន្តែខ្ញុំមិនចង់បានគេទៀតទេ(ពាក្យដដែលដែល ម៉ាក និយាយពី Bar )

En Of Love : រឿងរ៉ាវស្នេហា NueaPraramWhere stories live. Discover now