ព្រះរាម និយាយ
ខ្ញុំចូលគេងហើយ ព្រះលាក់ក៏ដូចគ្នា ភាពខុសគ្នាគេអាក្រក់ជាងខ្ញុំបន្តិច ខ្ញុំឆ្លងគ្រុនផ្តាសាយ ពីព្រះលាក់ អ្នកដែលគិតថាគេរឹងមាំប្រហែលជាភ្លេចថានេះជារដូវវស្សា ហើយប្រហែលជាភ្លេចថា រយៈពេលនេះគឺវាងាយនិងមានភ្លៀង
នៅថ្ងៃមួយដែលគេកំពុងលេងទឹកភ្លៀង វាដូចជាគេជាតួអង្គសំខាន់នៅក្នុងវីឌីអូចម្រៀងមនោសញ្ចេតនា មើលទឹកភ្លៀង មើលទៅព្រះលាក់ប្រហែលជាចង់ថតរូបកណ្តាលភ្លៀង គេបានបង្ហោះរូបចូលទៅក្នុងទំព័រ ហ្វេសប៊ុក នៅរសៀលថ្ងៃសៅរ៍ នៅល្ងាចថ្ងៃដដែល គេក៏គ្រុន យើងគេងនៅបន្ទប់តែមួយជាមួយគ្នា វាងាយណាស់សម្រាប់ខ្ញុំក្នុងការឆ្លង គ្រុនផ្តាសាយ ក្តៅខ្លួនពីគេ ខ្ញុំនៅតែគេងនៅលើគ្រែ ទោះបីថ្ងៃនេះជាថ្ងៃច័ន្ទក៏ដោយ
" ចុះទៅយកទឹកខ្ញីខ្លះមក! " មើលចុះ...មើលគេបញ្ជាខ្ញុំដោយសម្លេងស្អកៗរបស់គេនៅក្បែរត្រចៀករបស់ខ្ញុំ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមិនយកចិត្តទុកដាក់និងសម្តីគេទេ
" យើងក៏ឈឺដែរ ! ខក!ខក! " ខ្ញុំក្អកឲ្យគេស្តាប់ គេភ្លេចថាខ្ញុំក៏ឈឺដូចគ្នា
" យើងទាំងពីរនាក់បែបនេះ ប្រសិនបើមាននរណាម្នាក់មើលថែ មិនដឹងជាល្អប៉ុណ្ណាទេហ្ន៎! " ព្រះលាក់ឈឺហើយថែមរវើរវាយទៀត
" អញ្ចឹងឯងគិតថា យើងជា បងបារហ៎? " ខ្ញុំគិតហើយដកកន្សែងចេញពីថ្ងាស ខ្ញុំទៅដល់ក្បាលគ្រែ ហើយយកកន្សែងថ្មីដាក់
" ឯងមានម្នាក់! យើងទេដែលគ្មាន" គេនិយាយហើយសម្លឹងមើលខ្ញុំ
" ព្រះលាក់! ឯងឈឺទេ តែឯងនិយាយច្រើនណាស់! " ខ្ញុំតប ហើយសង្កតក្បាលរបស់ខ្ញុំខ្លាំងខុសពីធម្មតា ហើយសម្លក់គេ
" អៀនហ៎? "
" អៀនស្អីឯង? " ខ្ញុំឆ្លើយយ៉ាងលឿន
" មុខក្រហមហើយនៀក! " ព្រះលាក់ញញឹមដាក់ខ្ញុំ
" យើង...ឈឺ! " ខ្ញុំតប
" តើឯងបាននិយាយអ្វីជាមួយបងទេ? " នៅតែ...គេនៅតែជ្រៀកជ្រែក
ខ្ញុំចង់ប្រាប់គេថាខ្ញុំមិនបាននិយាយអ្វីទាំងអស់ ខ្ញុំគិតថាព្រះលាក់ប្រហែលជាភ្លេចថាខ្ញុំគេងនៅក្បែរគេតាំងពីល្ងាចថ្ងៃសៅរ៍ម្ល៉េះ ពួកយើងទាំងពីរនាក់ចេះតែដេលលក់ហើយ លេបថ្នាំ និងខ្លួនឲ្យគ្នាទៅវិញទៅមក ហើយម៉ាក់ក៏បានយកទូរស័ព្ទយើងទៅបាត់ទៀត រហូតមកដល់ថ្មើនេះវាប្រហែលជាអស់ថ្មហើយ ហើយមិនអាចផ្តល់សញ្ញាពីអ្នកដែលហៅទូរសព្ទមកយើងបានទេ
CITEȘTI
En Of Love : រឿងរ៉ាវស្នេហា NueaPraram
Acţiuneរឿងរ៉ាវស្នេហារបស់និស្សិត Play Boy ផ្នែក វិស្វករ ម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងប្រុស រៀន នៅវិទ្យាល័យ...... ខ្ញុំមិនមែនជាម្ចាស់រឿងមួយនេះ គឺជាការប្រែសម្រួល សម្រាប់អានដែលគាំទ្ររឿងមួយនេះ ខ្ញុំក៏មិនមានបំណងយកសម្រាប់ជាផលប្រយោជន៍ខ្លួនដែរ គ្រាន់តែប្រែសម...