12_យប់ថ្ងៃសុក្រ

121 9 1
                                    

ព្រះរាម Part


ខ្ញុំទុកឲ្យពួកគាត់និយាយមិនសំចៃ ខ្ញុំខ្លួនឯងក៏ខ្មាសអៀន និងសំដីខ្លួនឯងដែរ ខ្ញុំងាកមុខមើលបងនឿ មុនពេលមើលចុះក្រោម ខ្ញុំមានអារម្មណ៍ថាថ្ពាល់ខ្ញុំឡើងកម្តៅ

« ឯងមករៀនមែនទេព្រះរាម? ឯងនៅតែទាក់ទាញគេ» សម្លេងដ៏គ្រោកគ្រាតរបស់បងប្រុសខ្ញុំបានបំផ្លាញ បរិយាកាស ពណ៌ផ្កាឈូកស្រាលរវាងខ្ញុំ និង បង នឿ ខ្ញុំងាកមើលបងប្រុសខ្ញុំបន្តិច បន្ទាប់មកក៏ឱនចុះ យកចិត្តទុក ដាក់និងលំហាត់នៅចំពោះមុខខ្ញុំ

ព្រះលក្សណ៍និងខ្ញុំបានសុំឲ្យបងម៉ាក បង្រៀនយើង សាមសិបនាទីទៀត វាងងឹតហើយ លើសពីនេះទៀត សិស្សច្បង បានបបួលយើងទៅញ៉ាំអីជាមួយគ្នា

« តើពួកយើងអាចទៅបានដែរទេ?» ព្រះលក្សណ៍ សុំការអនុញ្ញាតពីបងកាន

« ថ្ងៃសុក្រនៅផ្ទះញ៉ាំបាយជាមួយម៉ាក់» បងកានតបស្ងាត់ៗ

« បងក៏ទៅតែជាមួយបងបារ» ខ្ញុំនិយាយទៅកាន់បងប្រុសច្បង

« មែនហើយ បងបារជាមិត្តប្រុសបង បងមានមិត្តប្រុស ដូច្នេះបងត្រូវនៅជាមួយមិត្តប្រុស គ្មានសង្សារ ដូច្នេះត្រូវ ត្រឡប់ទៅផ្ទះ» មនុស្សចាស់តបមកដោយត្រឹមត្រូវ

« អូយ! យើងទៅផ្ទះហើយ» បងយ៉ីវ៉ាត្អូញត្អែ មិនខុសពីខ្ញុំទេ ខ្ញុំចាប់ផ្តើមធុំក្លិននៃក្តីស្រលាញ់ពីបងប្រុសខ្ញុំ

« ខ្ញុំមានអ្នកដែលចូលចិត្ត មានន័យថាខ្ញុំអាចទៅបាន!»

« តោះទៅយ៉ីវ៉ា យើងទៅផ្ទះ ហើយញ៉ាំអីនៅផ្ទះវិញ»

« គ្រប់គ្នាមិនអាចទៅបានទេមានតែពួកគេទេដែលអាចទៅបាន» បងភីន ដែលទើបតែមកដល់ប្រហែល១០នាទី និយាយ

« យើងអាចទៅបានយើងមានម្នាក់ដែរ» បងវីនិយាយចង្អុលទៅបងម៉ាក

« អូយ៍...គ្រាន់តែទៅញ៉ាំ Shabu រកដៃគូរដែរហ៎?» បង ក្លា និយាយ

ពួកបងៗគាត់មិនបានត្រឡប់ទៅវិញទេ យើងបានទៅភោជនីយដ្ឋានទាំងអស់គ្នា ក៏មាន បង ហ្វីវ និង បង ខាំផាន ទៅជាមួយដែរ ដំបូងខ្ញុំប្រុងជិះឡានជាមួយបងនឿ ប៉ុន្តែ...បងប្រុសខ្ញុំមិនអនុញ្ញាត

En Of Love : រឿងរ៉ាវស្នេហា NueaPraramWhere stories live. Discover now