សេចក្តីផ្តើម

997 32 1
                                    

នឿព្រះរាម...

វាបានចាប់ផ្តើមនៅពេលនោះ នៅពេលដែលខ្ញុំខូចចិត្ត ហើយខ្ញុំបានក្រឡេកមើលមិត្តភក្តិបងប្រុសរបស់ខ្ញុំ   ពួកគេមិនមានអ្វីប្លែកឬគួរឲ្យចាប់អារម្មណ៍ទាល់តែសោះ   ប៉ុន្តែបន្ទាប់មកគាត់ញញឹមដាក់ខ្ញុំ  ប្រសិនបើគាត់មិនមានអ្វីគ្រប់យ៉ាង នៅក្នុងជីវិត គាត់អាចនៅដដែល   គាត់គ្រាន់តែរៀន និងមានភាពស្ងៀមស្ងាត់រាល់ថ្ងៃ    ប៉ុន្តែផ្ទុយទៅវិញ,គ្រប់យ៉ាងបានផ្លាស់ប្តូរ

ខ្ញុំនិយាយទៅកាន់មិត្តខ្ញុំដែលឈរក្បែរខ្ញុំ " យើងគិតថា យើងរកឃើញក្តីស្នេហ៍ថ្មីហើយ! "

" ក្តីស្នេហ៍ថ្មី?ជាអ្នកណា? " វី បែរចេញពី ម៉ាក ហើយងាកមករកខ្ញុំ

" ឯងឃើញគេទេ.... " ក្នុងចំណោមមិត្តភក្តិជិតស្និតទាំងអស់ មនុស្សម្នាក់នោះញញឹមលិបភ្នែក   សំណើចក្អាកក្អាយរបស់ក្មេងវិទ្យាល័យគឺ ឮច្បាស់ៗ  សម្លេងរបស់គេពិរោះណាស់ដែលធ្វើឲ្យចិត្តរបស់ខ្ញុំមិនអាចបំភ្លេចបាន

" អានឿ! ឯងមិនអីទេហ្អេ៎? " វី សួរ  វាមិនធ្វើឲ្យចិត្តខ្ញុំស្ងប់ទាល់តែសោះ

" គេឆក់យកបេះដូងយើងបាត់ហើយ! " ខ្ញុំចាប់ដៃមិត្តរបស់ខ្ញុំដាក់លើដើមទ្រូងខាងឆ្វេងត្រង់បេះដូង

" នេះឯងឆ្កួតមែនទេនៀក? "

" ស្នាមញញឹមរបស់ ព្រះរាម  គឺដូចជាព្រួញនៃក្តីស្នេហ៍ដែលបាញ់ចំបេះដូង តើឯងមិនចាប់អារម្មណ៍ទេហ្អី? " ខ្ញុំនិយាយយ៉ាងទន់ភ្លន់ ខ្ញុំងាកទៅមើលប្អូនប្រុសរបស់សង្សារមិត្តភក្តិខ្ញុំវិញ ហើយខ្ញុំក៏មានអារម្មណ៍ថា ស្នាមញញឹមគួរឲ្យស្រលាញ់ក្មេងម្នាក់នេះ កំពុងធ្វើឲ្យបេះដូងខ្ញុំរលាយហើយ

"ប្រសិនបើយើងគាំងបេះដូង ឯងមិនចាំបាច់ទៅរកគ្រូពេទ្យ ដើម្បីសួរពីមូលហេតុទេ! "

" ហេតុអី? "

" នោះគឺដោយសារស្នាមញញឹមរបស់ ព្រះរាម! "

En Of Love : រឿងរ៉ាវស្នេហា NueaPraramWhere stories live. Discover now